មន្ត្រីជំនាញប្រកាសឲ្យពលរដ្ឋផ្អាកចាប់ត្រី ក្នុងអាងកំពីងពួយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

     បាត់ដំបង៖ អាជ្ញាធរ​មូលដ្ឋាននិង​មន្ត្រីជលផលបាន​កោះប្រជុំជាជាមួយប្រជាពលរដ្ឋ​នៅ​តំបន់​ទេសចរណ៍​
អាង​កំពីងពួយក្នុង​ឃុំ​តា​គ្រាមស្រុក​បាណន់កាលពី​ព្រឹក​ថ្ងៃទី២១ ខែឧសភា   ឆ្នាំ​២០១៣ដោយ​ហាម​មិន​ឲ្យ​ប្រើ​ឧបករណ៍​នានាចាប់​ត្រី​ទៀតឡើយដើម្បី​ចៀសវាង​ការ​ផុត​ពូជ​​ត្រីគ្រប់​ប្រភេទ​ក្នុង​អាង​កំពីងពួយដែលជា​តំបន់​
ទេសចរណ៍ដ៏​ល្បីល្បាញ​ក្នុង​ខេត្តបាត់ដំបង   ការហាមឃាតនេះធ្វើឡើងបន្ទាប់ពី​ប្រជាពលរដ្ឋ​ផ្អើល​ នាំគ្នា​ប្រើ​ឧបករណ៍​ចាប់​ត្រី​ក្នុង​អាង​កំពីងពួយរយៈពេល​ជិត១ខែ​កន្លងទៅនេះ

លោក អ៊ឹង  ប៊ុន​យូ  មេឃុំ​  តា​គ្រាម បាន​និយាយថាអ្នក​ប្រក​បរប​នេសាទ​ត្រី​ក្នុង​អាង​កំពីងពួយត្រូវ​ផ្អាក​សកម្ម​
ភាពជា​បណ្ដោះអាសន្នព្រោះ​ត្រី​ក្នុង​អាង​នេះជិត​ផុត​ពូជ​ទៅហើយ    ។       ពលរដ្ឋ​អាច​ដំណើរការនេសាទ​ជា​លក្ខណៈ​គ្រួសារ​ឡើងវិញ នៅពេល​ទឹក​ឡើង​កម្ពស់​ជាង១ម៉ែត្រខណៈនេះ​ទឹក​ក្នុង​អាង​កំពីងពួយបានរីង​ខ្លាំង
ស្ទើរ​ដល់​បាតដីដោយសារ​មន្ត្រី​គ្រប់គ្រង​ទឹក​បង្ហូរ​ចេញតាម​ប្រព័ន្ធ​លូ​សម្ងាត់ដើម្បី​សង្គ្រោះ​ស្រូវប្រាំង​កសិករ
។     ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ដាច់​ពូជ​ត្រី​ក្នុង​អាង​នេះប្រជាពលរដ្ឋ​ដែល​ប្រកប​រប​នេសាទ​ត្រីត្រូវតែ​ផ្អាក​ជា​បណ្ដោះ
អាសន្ន។

សូមបញ្ជាក់ថាទឹក​ក្នុង​អាង​កំពីងពួយ​ស្រក  ​ខ្លាំង​ស្ទើរ​ដល់​បាតដីដែល​មិន   ​ធ្លាប់មានទាល់តែ​សោះក្នុង​ប្រវត្តិ​ជាង៣០ឆ្នាំនេះ។មុនពេលហាមឃាត់នេះគេឃើញមានប្រជាពលរដ្ឋ​រាប់រយ​នាក់​ក្នុងមួយថ្ងៃៗបាន​ផ្អើល​នាំគ្នា​ទៅ​ចាប់​ត្រី​ក្នុង​អាង​កំពីងពួយដោយ​ប្រើប្រាស់​សំណាញ់មងអួននិងឧបករណ៍នេសាទដទៃៗទៀត៕
ដោយ៖ សំអាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [1057]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [926]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [1000]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [829]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោកអង្គ វង្សវឌ្ឍនា​ ​ទៅចូលរួម​សន្និ​សីទអន្តរ​ជាតិ ​ស្ដីពីពិភពលោក​ ​គ្មានទោស ​​ប្រហារជីវិត​​

ភ្នំពេញ៖ លោក អង្គ ​វង្សវឌ្ឍនា ​រដ្ឋមន្ត្រីក្រសួងយុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [512]


បញ្ហា​ជំលោះ​នៅស៊ូដង់​ខាងត្បូង​បង្ខំឲ​ប្រជាជនរាប់លាន​នាក់​ចាកចេញ​ពីទីលំនៅ​របស់​ពួកគេ​

ស៊ូដង់ខាងត្បូង៖ កាលពីពេលថ្មីៗនេះ បញ្ហាជំលោះនៅក្នុង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [702]


ក្រុម​បណ្តាញ​ព​ហុវិ​ស័យ​រៀប​ចំ​សមាជ​ប្រ​ជា​ជន​

ភ្នំពេញ៖ ក្រុមបណ្ដាញពហុវិស័យប្រមាណជា៥០០នាក់ ដែលមកព...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [415]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 398 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 705 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230804​ នាក់