ខែ​កញ្ញា​អគ្គ​នាយ​កដ្ឋាន​ពន្ធ​ដារ​ប្រ​មូល​ថវិកា​ចូល​ជាតិ​បាន​ជាង​២៨៦​ពាន់​លាន​រៀ​ល​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញក្នុងខែកញ្ញាឆ្នាំ២០១៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបង់ចូលថវិកាជាតិបា​ន​ចំនួន​ជាង​​​២៨៦​​​​ពាន់លានរៀ​ល។ តួលេខនេះបង្ហាញពីការកើនឡើងដើម្បីសម្រេចគោ​​ល​ដៅកំណត់​ក្នុងច្បាប់​ហិរញ្ញវត្ថុ​​​​សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ។​ យោងតាមរបាយការណ៍សង្ខេបអំពីចំណូល​ក្នុងខែកញ្ញាក្នុង​ឆ្នាំ២០១៣​​​នេះ អគ្គនា​យកដ្ឋានពន្ធដារ បាន​ប្រមូល​និងបង់ប្រាក់ពន្ធចូលជាតិបានចំនួន២៨៦,៩០០លានរៀ​ល​​(គិតជាដុល្លារប្រមាណ៧១.៨លានដុល្លារ) ​​ដោយមានការកើនឡើងជាងខែសីហាឆ្នាំ២០១៣ ចំនួន​៩,៩២៩​​​លានរៀល។បើប្រៀបធៀបទៅនឹងខែកញ្ញាដូចគ្នាក្នុងឆ្នាំ២០​១២ មានការកើនឡើងស្មើនឹង២១.២ភាគរយ​។  ​​សរុបរយៈពេលប្រាំបួនខែក្នុងឆ្នាំ២០១៣ ចំណូលពន្ធអាករសរុបមានចំនួន២,៧១២,២៣៩លានរៀល​​​​ ​​​(គិតជាដុល្លារប្រមាណ៦៧៨.១លានដុល្លារ)ស្មើនឹង៧៨.៣ភាគរយនៃគោលដៅកំណត់ក្នុងច្បា​ប់​​ហិរញ្ញ​​​​​​
​​វត្ថុ​​​​​សម្រាប់​ឆ្នាំ២០១៣ ក្នុងនោះថវិការដ្ឋសម្រេចបានចំនួន​ស្មើនឹង៧៥.៩ភាគរយ​និងថវិការាជ​ធានី​ខេត្ត​​​​ ​​​​​​សម្រេច​​​​បាន​ចំនួនស្មើនឹង៩៦.៤ភាគរយ ។​​បើប្រៀបធៀបនឹងការអនុវត្តន៍បានរយៈពេល ៩ខែដូចគ្នាក្នុ​ង​​​
​ឆ្នាំ​​​២០១២ ឃើញថា ក្នុងឆ្នាំ២០១៣​នេះ​មា​ន​​​​​​ការ​​កើន​ឡើង ចំនួនស្មើនឹងអត្រាកំណើន១៧,៣ភាគរយ​ ។​​​

តាមការវិភាគ​ប្រភេទពន្ធឃើញថា ចំណូល​ក្នុង​​​​​​ឆ្នាំ​២០១៣ មានការកើនឡើងគ្រប់ប្រភេទពន្ធក្នុង​នោះ​​ប្រភេទ​ពន្ធសំខាន់ៗមានការកើនឡើងដូចជាពន្ធ​​​​​លើ​​​​​ប្រាក់​បៀ​វ​ត្ស​មាន​ការកើនឡើងប្រមាណ​២៤.៤​​​ភាគរយ ​ពន្ធលើប្រាក់ចំណេញ​មានការកើន​ឡើង​​​​ប្រ​មាណ​​​​​​​​​១៩.៥ ​ភាគ​រយ ​អាករលើតម្លៃបន្ថែមមាន​​​ការកើនឡើងប្រមាណ១៨.១ភាគរយ និងអាករ​ពិ​សេស​​មាន​​​​​​​ការ​​​​​កើន​ឡើងប្រមាណ១៦.១ភាគរយ ​​​។​​​​

ការពិនិត្យតាមវិស័យឃើញថា ចំណូលក្នុងឆ្នាំ២០១៣មានការ​​កើនឡើងស្ទើរគ្រប់សកម្មភាពក្នុងនោះ​ផ្នែ​ក​​​​​​​សេ​វា​ហិរញ្ញវត្ថុកើនឡើងប្រមាណ២៧.៥ភាគរយ ផ្នែកផលិត​​ភេសជ្ជៈ​កើនឡើងប្រមាណ២១.៩ភាគរយ​​ ​​​ផ្នែក​​​ផលិតគ្រឿងប្រើប្រាស់កើនឡើងប្រមា​ណ ៣៤.៦​ភាគរយ​ ផ្នែកទូរគមនាគមន៍កើនឡើង​ប្រមាណ​​​​​១៨.៦​ភាគរយ  ផ្នែកនីហរ័ណអាហរ័ណ​កើនឡើង​ប្រមាណ២២.២​​ភាគរ​យ ផ្នែកស្ថាបត្យកម្មនិងសំណង់​​​​​​កើន​​ឡើងប្រមាណ២២.១ភាគរយ ផ្នែកដឹកជញ្ជូននិងទេសចរណ៍​កើន​ឡើងប្រមាណ៣៤.៨ភាគរយ ។​​​​

ក្រៅ​​ពី​នោះពន្ធលើផ្នែកផ្សេងទៀតក៏មានការកើនឡើងផងដែរ ។​ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាន​វាយ​​​​តម្លៃ​​​ខ្ពស់​និងផ្ត​ល់អនុសាសន៍ណែ​នាំបន្ថែម​​ទៀត​ដល់អស់លោកជាប្រធានអង្គភាពពន្ធដារ និងបានជំរុញ​​​​អោយ​ប្រធានអង្គភាពគ្រប់លំដាប់ថ្នាក់​ពង្រឹ​ង​​ការអនុវត្តច្បាប់ គោរពវិន័យការងារ​និងក្រមសីលធម៌​មន្រ្តី​​​ពន្ធ​ដារ​អោយបានល្អប្រសើរថែមទៀត តាមរយៈ​​ការផ្តល់សេវាអ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធិភាព និង​​​មាន​​​​ភាព​​ទន់ភ្លន់ ធ្វើយ៉ាងណាអោយ​អ្នកជាប់ពន្ធ​​រីករាយ​​ក្នុងកិច្ចសហការបង់ពន្ធជូនរដ្ឋ ៕​ ដោយ៖ រតនា​​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​គណបក្ស ​ប្រជាជនកម្ពុជា​ និងគណបក្ស ​សង្រ្គោះជាតិ ​លើក​ ពេលជួប ​​​ចរចាគ្នា​

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងជាអ្ន...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [333]


បារាំង​ស្វា​គមន៍​កិច្ច​កុង​ត្រា​ថ្មី​ស្តី​ពីប្រទេស​ស៊េរី​

ប្រទេសបារាំង ៖ លោកប្រធានាធិបតីបារាំង Francoi...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [360]


ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាននិងសម្រួល កិច្ចការផ្នែក ឌីជីថល

ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [702]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 31 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 231 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863908​ នាក់