ច្បាប់ត្រួតពិនិត្យគ្រឿងស្រវឹងនឹង​ដាក់​បញ្ចូល​លវិធានការ​សំខាន់ៗ​ចំនួន​៤​ដើម្បី​អោយ​មាន​ប្រសិទ្ធិ​ភាព​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ:ដើម្បីបង្កើតច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹងអោយមានប្រសិទ្ធិភាពក្នុងកា​​រកាត់បន្ថ​យបន្ទុក​លើ​បញ្ហាសង្គម ដែលបង្កឡើងដោយគ្រឿងស្រវឹង ដូចជា គ្រោះថ្នា​ក់ច​រាចរ អំពើហិង្សា ច្បាប់នោះនឹងដាក់បញ្ចូល​នូវវិធានការ៤ចំណុច។ថ្លែងកិច្ចប្រជុំពិគ្រោះយោបាល់ជាមួយ​​​អង្គការក្រៅរដ្ឋាភិបាលនៅល្ងាចថ្ងៃទី១៤តុ​លា លោក​ស្រី មាន សំអាន ប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភាបានមានប្រសា​សន៍ថា វិ​ធា​​នការ៤ចំណុច ដែល​អាច​កាត់បន្ថ​យបន្ទុកលើបញ្ហាសង្គម ដែលបង្កឡើងដោយគ្រឿ​​​ង​​ស្រវឹង រួមមាន តម្លើងពន្ធផលិត​ផលគ្រឿង​ស្រវឹង ហាមឃាត់ការផ្សាយគ្រឿងស្រវឹងដែលមានលក្ខណៈអូសទាញ និងភូតភរកុហក កំហិតកន្លែងលក់​​​​គ្រឿង​​​ស្រវឹង កំណត់អាយុចំពោះអ្នកទិញ និងប្រើប្រាស់គ្រឿងស្រវឹង។
លោកស្រីបន្តថា បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីគ្រឿងស្រវឹង នៅលើពិភពលោក ក្នុងតំបន់ និងនៅ​ប្រទេស​កម្ពុជាគឺមានលក្ខណៈប្រហាក់ប្រហែលគ្នា ដែលទាមទារអោយមានការយកចិត្តទុកដាក់ខ្ពស់ និងឆន្ទៈ​នយោបាយ​មុតមាំ ប្រកបដោ​​យ​​ការប្តេជ្ញាចិត្ត ពីថ្នាក់ដឹកនាំប្រទេស អង្គការជាតិ-អន្តរជាតិ និងសង្គម​ស៊ីវិល​​ពាក់ព័ន្ធ​​​​ធ្វើការពិគ្រោះយោបល់ និងសម្រេចចិត្ត ពិនិត្យលទ្ធភាព ដើម្បីរៀបចំគោលនយោបាយជាតិ និងច្បាប់​​​​​​ស្តីពី​​​​​​«ការត្រួតពិនិត្យគ្រឿងគ្រឿងស្រវឹង»សំដៅបង្ការ និងកាត់បន្ថយបន្ទុកលើបញ្ហាសង្គម ដែលបង្ក​ឡើង​​ដោយ​​គ្រឿង​​ស្រវឹង ចំពោះសុវត្ថិភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។លោកជំទាវបានសង្កត់ធ្ងន់ថា នៅ​ប្រទេស​​​​​កម្ពុជា ការបង្ការ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ត្រូវបានធ្វើឡើងតាមរយៈ ពុទ្ធឱវាទ និង​​ក្បួន​​​​តម្រា បណ្តាំក្រំង៉ុយ ចំពោះការវៀរចាកអបាយមុខទាំងបី គឺស្រី ស្រា ល្បែង។
របាយការណ៍រ​បស់​វិទ្យាស្ថាន​វាយតម្លៃ​និង​មជ្ឈមណ្ឌល​សុខភាព​ឆ្នាំ២០១២បង្ហា​ញ​ថា កា​រប្រើ​ប្រាស់​គ្រឿង​ស្រវឹង​​លើស​កម្រិត គឺជា​មូលហេតុ​ទី៣ ដែល​បណ្ដា​អោយ​មា​ន​អ្នកស្លាប់​នៅលើ​ពិភពលោក​ចំនួន៤លាន៥សែន​នាក់​ក្នុងមួយឆ្នាំ។ដោយឡែក ​សម្រាប់​ប្រទេ​ស​កម្ពុជា​​​របស់​យើង យោងតាម​ការវិភាគ​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ ហេន​ឌី​ខេ​ប បាន​អោយ​ដឹងថា នៅក្នុង​អំឡុង​ឆ្នាំ២០១១កន្លងទៅនេះ គ្រឿង​ស្រវឹង​បានសម្លាប់​ពលរដ្ឋ​ខ្មែរ​អស់​ចំនួន​ជាង២០០០ពាន់​នាក់ និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង៤៤លាន​ដុល្លារ តាមរយៈ​ការបង្ក​គ្រោះ​ថ្នាក់​​ចរាចរ៕​​ ​​  ដោយ៖ រតនា
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទឹកជំនន់​នៅ​ច្រក​កាសា​បង្ខំ​អោយ​ប្រជាជន​ជាង​ ៥០០០​នាក់ចាក​ចេញ​ពីផ្ទះ​របស់​ពួកគេ​

ច្រកកាសា៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រជាជនរស់នៅក្នុងច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [319]


​សហវិនិយោគកម្ពុជា-ចិន ​កសាងតំបន់​ឧស្សាហកម្ម ​នៅលើ​ទឹក​ដី​ស្រុក​ស្នួល​

ភ្នំពេញ៖ ក្រុមហ៊ុនយូ ប៊ី អ៊ី ឌីវើឡុបមេន ខូលអិលធីឌី...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [419]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 513 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1437 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865114​ នាក់