ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មី នរោត្តម អរុណរស្មី ប្រកាស​ដើរ​តាម​នយោ​បាយ​សម្តេចឪ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ នៅក្នុង​សមាជវិសាមញ្ញ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចកាលពី​ព្រឹក​ថ្ងៃទី​២៣ខែមីនាឆ្នាំ​២០១៣ សម្តេច
រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បាន​ថ្លែង​ទៅកាន់​សមាជិក​របស់ខ្លួនថាសមាជ​ថ្ងៃនេះបានដាក់​ចេញ​នូវ ​
គោលនយោបាយ​សំខាន់ៗ​របស់​គណបក្សដែល​តម្រង់ទិស​តាម​មាគ៌ា​នយោបាយសីហនុ​និយម​ មាន័យថាធ្វើ
ការ​អភិវឌ្ឍន៍​មួយ​ដើម្បីប្រយោជន៍ប្រជារាស្ដ្រជា​ចំបងពោលគឺ ​អនុវត្ដ​តាម​គោលការណ៍​មូលដ្ឋាន​គ្រប់គ្រង​នៃ​
គន្លង​ព្រហ្ម​វិហារធម៌ មាន ​មេ​ត្ដា ​​ករុណា​ មុទិតា​និង​ឧបេក្ខា ជាផ្លូវសម្រាប់ការដឹកនាំ​។

​សម្តេចរាជបុត្រី នរោត្តម អរុណរស្មី​ ថ្លែងបន្តថាជាមួយគ្នានេះដែរ ចំពោះគោលការណ៍​សីហនុ​និយមនៃ​អង្គ
សម្ដេចឪ សម្ដេច​តា ​នៃ​យើងយក​សន្ដិភាព និង​ការផ្សះផ្សា​ជា​មូលដ្ឋាន​, ដែលបញ្ជាក់ពីអត្ថន័យនៃ​ពាក្យ​
ប្រជាធិបតេយ្យ ដែល​រិះរក​ការដោះស្រាយ​ទំនាស់តាម​សន្ដិវិធី យក​សន្ដិភាពជា​គោលដៅ​ចុងក្រោយ និង​​
ត្រូវការ​ចាំបាច់នូវ​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួមជាតិ ដើម្បី​ធានា​ឱ្យ​ប្រជាធិបតេយ្យរស់រាន​បានជា​និរន្ដ​។

សម្តេចប្រធានបន្ថែមថា មកដល់​ត្រឹមនេះយើង​ឃើញថា សីហនុ​និយម ​គឺជា​របៀប​ដឹកនាំ​ដែល​តម្រង់ទិស​
តាម​មាគ៌ាព្រះពុទ្ធសាសនា​ផង និង​តាម​លទ្ធិប្រជាធិបតេយ្យ​ផង ហើយ​យើងក៏​មិនមាន​ការសង្ស័យ​ឡើយ​ថា
ហេតុអ្វី​បានជា​កម្ពុជាក្នុង​របប​សង្គមរាស្ដ្រនិយមនៃ​ទសវត្សរ៍​ទី​៦០របស់​សម្ដេចឪ សម្ដេច​តា​នៃ​យើងមាន​ភាព​
លូតលាស់រុងរឿង​គួរឱ្យកត់សម្គាល់ថែមទាំង​ប្រកបដោយ​ សន្ដិភាព ឯករាជ្យ​ពេញលេញ និង​បូរណភាព
បរិបូរណ៍​ផងនោះ​។ នេះ​កាន់តែ​ធ្វើឱ្យ​យើង​មាន​ជំនឿ​យ៉ាង​មុតមាំថាការដឹកនាំ​តាម​មាគ៌ាសីហនុ​និយមនៅតែ
មាន​ប្រយោជន៍ជានិច្ច សម្រាប់​ដោះស្រាយ​ដោយ​សន្ដិវិធី​នូវ​បញ្ហា​ធំៗ និង​ដ៏​ស្មុគស្មាញ​ច្រើន​ទៀតដែល​
ប្រទេស​យើង​កំពុង​ប្រឈមដូច​សព្វថ្ងៃនេះ ហើយ​ទាមទារ​នូវ​ការអភិវឌ្ឍន៍​មួយដែល​ត្រូវ​បែងចែក​ផល​នៃ​
ការអភិវឌ្ឍន៍​នោះដោយ​សមធម៌ ​ជូន​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ ទន់ខ្សោយ និង​ងាយ​
រងគ្រោះ។

គោលនយោបាយ​ជា​គ្រឹះ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចកន្លងមក នឹងពីពេលនេះតទៅ​ គឺការលើក​ស្ទួយ​ឱ្យ
មាន​ សន្ដិភាព និង​ការផ្សះផ្សាជាតិ​, ឱ្យមាន​លទ្ធិ​ប្រជា​ធិ​តេ​យ្យ នីតិរដ្ឋ ​សិទ្ធិមនុស្ស និង​សិទ្ធិ​ស៊ីវិល​, សេដ្ឋកិច្ច​ទីផ្សារដែល​និយម​សង្គម និង​និយម​បរិ​ដ្ឋានសាស្ដ្រ និង​ការ​បំបាត់ចោលមូលហេតុ​នៃ​ភាពក្រីក្រឈរលើ​
គោលការណ៍​ជួយ​ប្រជាពលរដ្ឋឱ្យ​ចេះ​ជួយ​ខ្លួនឯង​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិចនឹង​មិនមាន​ចំណោទ​ខ្លាំង​ទេក្នុង
ការ​អនុវត្ដ​គោលនយោបាយ​នេះព្រោះ​អ្វីៗ​ដែល​ត្រូវ​លើកស្ទួយ​នោះ គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​គុណ​តម្លៃរបស់​
ទស្សនៈ​សីហនុ​និយមមាន​រួចទៅហើយ​។

សម្តេចរាជបុត្រី នរោត្តម អរុណរស្មី បាន​​បញ្ជាក់ថានៅ​ឆ្នាំ​១៩៩៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិចឈ្នះឆ្នោតតែ​ចែក​
អំណាច​ជាមួយ​គណបក្ស​ទាំងបី​ឯទៀត​។ បន្ទាប់មកអ្វីដែល​គណបក្សហ្វ៊ុនស៊ិនប៉ិចបាន​បំពេញ​តួនាទី​ជា​ដៃគូ
ក្នុង​រាជរដ្ឋាភិបាល គឺ​មិន​ខុសពី​គោលការណ៍​ផ្សះផ្សា​សីហនុ​និយមដែល​គណបក្សហ្វ៊ុនស៊ិនប៉ិចបាន​ផ្ដើម​នា
​ឆ្នាំ​១៩៩៣នោះឡើយ​។

ក្នុង​ស្មារតី​ដដែល​នេះគណបក្សនឹង​អញ្ជើញ​សមាជិក​មកពីគណបក្ស​ទាំងអស់ដែលមាន​អាសនៈនៅក្នុង​សភា
និង​អ្នកស្នេហាជាតិ​ផ្សេងៗ​ទៀតឱ្យចូល​រួម​ជា​សមាជិក​រដ្ឋាភិបាលចំរុះប្រសិនបើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈ្នះ
ឆ្នោត​នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ​ដោយមិន​ប្រកាន់​និន្នាការនយោបាយ ពិសេសថែមទៀត
គឺ​នៅតែរក្សាកិច្ចសហប្រតិបត្តិ​ការ​ជាដៃគូរ ជាមួយគណបក្សប្រជាជនកម្ពុជា ដឹកនាំក្នុងជួររាជរដ្ឋាភិបាលបន្ត
ដូចសព្វថ្ងៃនេះ ៕​

 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ខ្លា​អាស៊ី​ ឬ ​ខ្លាអឺរ៉ុប ​ជា​ជើង​ខ្លាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ ​

ភ្នំពេញ៖ ​ជើង​ខ្លាំង​សញ្ជាតិ​ហ្វីលីពីន លោក Manny P...អានបន្ត

ប្រដាល់អន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [601]


ជីវិតអ្នកកាសែត (ពាក្យប្រាំពីរ)

ជីវិត​អ្នកកាសែត​ (​ពាក្យ​ប្រាំពីរ​) ( ដោយ៖ អ្នកនិ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [341]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 265 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 514 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864191​ នាក់