ប្រទេសស្វីសគាំទ្រការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ប្រទេសស្វីសតាមរយៈទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ និងអភិវឌ្ឍ ហៅកាត់ថា SDC របស់ខ្លួនប្រចាំនៅក្នុងប្រទេសកម្ពុជា  បានបង្កើ​​​ន​នូវ​ទំហំហិរញ្ញប្បទាន​កិច្ច​សហប្រតិបត្តិការ​នៃកម្មវិធីរបស់ទីភ្នាក់ងារមួយនេះ លើគម្រោងចំ​​​នួ​នបួន ដោយសហការ​ជាមួយដៃគូ​អភិវឌ្ឍ​ផ្សេង​ទៀតនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងជំនួបពិភាក្សាការងាររវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Franziska Freiburghaus ប្រធាននាយកដ្ឋានទទួលបន្ទុកផ្នែកអាស៊ីបូពា៍​នៃទីភ្នាក់ងារសហប្រតិបត្តិការ និងការអភិវឌ្ឍ នៃប្រទេសស្វីស កាលពីថ្ងៃទី២៤ មីនា នៅទីស្តីការក្រសួង លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ថវិកាគម្រោង​របស់ស្វីស និងដៃគូអភិវឌ្ឍផ្សេងទៀត សរុបប្រមាណ២១លានដុល្លារសហរដ្ឋអាមេរិក។ រាល់ទំហំហិរញ្ញប្បទាន​សហប្រតិបត្តិការទាំងនេះ  បានឆ្លើយតបទៅនិងតម្រូវការចាំបាច់ នាពេលបច្ចុប្បន្នរបស់កម្ពុជា ដែលផ្តោតសំខាន់ៗ​លើវិស័យ សុខាភិបាល កសិកម្ម អប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសមភាពយេនឌ័រជាដើម។

លោក បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធាន​មនុស្សដែលជាអាទិភាព​ចំបង​មួយរបស់រាជរដ្ឋាភិបាល ដូចដែលបានរំលេចនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់ទី៣នេះ ក្នុងការ​បណ្តុះ​បណ្តាលបំពាក់ជំនាញដល់យុវជនកម្ពុជា ដែលអាចឆ្លើយតបនិងតម្រូវជាក់ស្តែង របស់ទីផ្សារ​នៅក្នុង​ប្រទេសកម្ពុជា និងទីផ្សារក្នុងតំបន់ ដែលកម្ពុជានឹងចូលរួមនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥ ខាងមុខនេះ។

លោកស្រី Franziska Freiburghaus បានមានប្រសាសន៍ថា គោលបំណងចំបងរបស់លោកស្រីនៅក្នុង​ប្រទេស​កម្ពុជា​នៅពេលនេះ គឺចង់បកស្រាយពីកម្មវិធីនៃការរៀបចំផែនការផ្តល់ហិរញ្ញប្បទាន របស់​ប្រទេសស្វីស​សម្រាប់ការ​អភិវឌ្ឍនៅកម្ពុជា។

លោកស្រី ក៏បានបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការ និងការអភិវឌ្ឍនៃប្រទេសស្វីស បានចាត់ទុក​ប្រទេស​​​ក្នុងតំបន់មេគង្គ ជាគោលដៅអាទិភាពមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៃប្រទេសស្វីស ចាប់តាំងពីឆ្នាំ១៩៩៥ ហើយទំហំនៃការរួមចំណែកនៃទីភ្នាក់ងារនេះ ក្នុងតំបន់នេះ​បានកើន​ឡើងពី​៦៤​លានហ្រ្វង់ស្វីស ក្នុងឆ្នាំ២០១២ ទៅប្រមាណ១១៥លានហ្រ្វង់ស្វីស ក្នុងឆ្នាំ២០១៦ ដែលផ្តោតជាសំខាន់​ទៅលើ​វិស័យអាទិភាពចំនួនបួន គឺ អភិបាល​កិច្ចមូលដ្ឋាន និងការចូលរួមរបស់ប្រជាពលរដ្ឋ, វិស័យកសិកម្ម និង​​សន្តិសុខស្បៀង, ការងារ និងជំនាញ ,និង​ការ​អភិវឌ្ឍ និងពាណិជ្ជកម្ម៕

ដោយ ៖​ រតនា  

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​​ Manchester​ United ​បំបាក់ក្រុម​ Aston ​Villa​ ដោយ​លទ្ធផល ​៤-១​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ៧និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [605]


កម្ពុជាបង្កើតផែនទីដ៏ទំនើបសម្រាប់ តាមដាន​សណ្ឋានបាតសមុទ្រ

ភ្នំពេញ៖ ក្រោមជំនួយរបស់ជប៉ុ...អានបន្ត

ព័ត៌មានជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [419]


សាលារៀនជាង៨០០​សាលា​នៅ​បន្ត​បិទ​ទ្វារ​គិត​មក​ដល់​ពេល​នេះ​

ភ្នំពេញៈក្រសួងអប់រំយុវជននិង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [341]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 390 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1173 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864850​ នាក់