ប្រទេសប៉ាគីសស្ថាន៖ មន្រ្តីប៉ូលីសប្រទេសប៉ាគីសស្ថានបាននិយាយថាមនុស្ស២នាក់ត្រូវបានស្លាប់ដោយ ការបន្ទុះគ្រាប់បែកមួយកន្លែងនៅក្នុងទីក្រុង Peshawar ប្រទេសប៉ាគីសស្ថាន។ លោកបានបន្តទៀតថា ជនរង គ្រោះ២នាក់នោះរួមមានមន្រ្តីប៉ូលីសម្នាក់និងសមាជិកនៃគណកម្មសន្តិភាពការក្នុងស្រុកម្នាក់។ ហេតុការណ៍
បន្ទុះនេះបានកើតឡើងនៅក្បែរមន្ទីរពេទ្យមួយកន្លែងនៅក្នុងស្រុក Budh Bher ភាគពាយ័ព្យនៃទីក្រុង Peshawar។
ប្រទេសប៉ាគីសស្ថានគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីដែលជួបនឹងបញ្ហាជំងឺស្វិតដៃជើង
បែបនេះ ដោយសារតែពួកសកម្មប្រយុទ្ធ al_gaeda ទាំងអស់នោះកំពុងតែប្រឆាំងទៅនឹងយុទ្ធនាការ ចាក់វ៉ាក់សាំងការពារ ជំងឺស្វិតដៃជើង។ ពួកក្រុមសកម្មប្រយុទ្ធទាំងនោះបានវាយប្រហារនិងសំលាប់ លើបុគ្គលិកសុខាភិបាលជាច្រើន នាក់ហើយបានដាក់បំរាមមិនអោយបង្កើត ក្រុមចាក់វ៉ាក់សាំងដល់
ប្រជាជន ជាពិសេសបានបង្ខំអោយកុមាររាប់ពាន់អ្នកខកខានចាក់ថ្នាំវ៉ាក់សាំង។ ការបន្ទុះគ្រាប់បែកនេះ បានផ្ទុះឡើងនៅកន្លែងដាច់ស្រយាល ហើយអ្នករាយការណ៍បានអោយដឹងទៀតថា ក្រៅពីមនុស្ស ២
នាក់ស្លាប់ ក៏មានមនុស្សជាច្រើននាក់ទៀតដែរទទួលរងរបួសជាទំងន់។ កាលពីឆ្នាំ ២០១១ លោក
Osama Bin Laden មេដឹកនាំពួក al_gaeda បានបង្កើតយុទ្ធនាការចាក់វ៉ាកសាំងជំងឺក្រិនថ្លើមក្លែងក្លាយ មួយកន្លែងក្នុងប្រទេសប៉ាគីសស្ថាន តែត្រូវបានក្រុមស៊ើបអង្កេត CIA បានដឹង ហើយក៏បានចេញ ប្រតិបត្តការបង្រ្កាបភ្លាមៗលើពួក al_gaeda ទាំងនោះ។ បន្ទាប់មកលោក Osama Bin laden ក៏ត្រូវ បានសំលាប់ដោយកងយោធារបស់សហរដ្ឋអាមេរិក។ ដោយ៖ តុលា