​កូរ៉េខាងត្បូង​​បញ្ចេញ​ប្រតិកម្ម​​ខ្លាំងៗចំពោះ​​ការ​បាញ់​​គ្រាប់​មី​ស៊ី​ល​​ជាថ្មី​រ​បស់​​កូរ៉េខាង​ជើង​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

កូរ៉េខាងត្បូង៖ ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ថា​ ​ប្រទេស​កូរ៉េខាងជើង​បាន​បាញ​បង្ហោះ​គ្រាប់​មី​ស៊ី​ល​រយៈ​ចំ​ងាយ​ខ្លី​ចំនួន២៥​គ្រាប់​ចូល​ទៅ​ក្នុង​ភាគ​ខាងកើត​ឆ្នេរសមុទ្រ​នៃ​ឧបទ្វីប​កូរ៉េ​កាលពី​ ថ្ងៃអាទិត្យ​ដែល​ចំនួន​នេះ​ជា​ចំនួន​មួយ​យ៉ាង​ច្រើន​មិន​ធម្មតា​ទេ​។​ប៉ុន្តែ ​គ្រាប់​ដែល​ត្រូវ​បាន​គេ​ប្រើ​ទាំងនោះ​ទំនងជា​គ្រាប់​បន្សល់ទុក​តាំងពី​ ប្រហែល៤០​ឆ្នាំមុន​។​

​​លោក​គីម​មីន​ស៊ុ​គ​មន្ត្រី​នាំ​ពាក្យ​របស់​ក្រសួងការពារជាតិ​ កូរ៉េខាងត្បូង​បាន​មានប្រសាសន៍​នៅ​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ក្នុង​ទី​ក្រុង​សេ​អ៊ូ​ល​ថា​៖​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​រ៉ូ​កែ​ត​រយៈ​ចំ​ងាយ​ ខ្លី​ចូល​ក្នុង​សមុទ្រ​ភាគ​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ​ចំនួន​៣​លើក​មក​ហើយ​។​ ចំណែក​ទាហាន​របស់​ពួក​លោក​គិត​ថា​ការ​បាញ់​គ្រាប់​រ៉ូ​កែ​ត​រយៈ​ចំ​ងាយ​ខ្លី ​នេះ​គឺជា​ការ​បង្ហាញ​សាច់ដុំ​និង​ការ​សំញែង​ឲ្យ​ឃើញ​ដើម្បី​ឆ្លើយតប​ទៅ​នឹង ​ការ​ធ្វើ​សម​យុទ្ធ​រួមគ្នា​រវាង​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​ តែប៉ុណ្ណោះ​។​ ដោយឡែក​សារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា​៖​ កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​រ៉ូ​កែ​ត​ចំនួន​១០​គ្រាប់​ដែល​អាច​ហោះ​បាន​ចំ​ ងាយ​៧០​គីឡូម៉ែត្រ​មុន​ពេល​ផ្ទុះ​កម្ទេច​គ្រាប់​បាច​សា​ក្នុង​តំបន់​៕ ដោយៈ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បក្សសង្រ្គោះជាតិនឹងប្តឹងគ.ជ.ប.ទៅតុលាការ​នូវ​ភាព​​មិន​ប្រ​ក្រ​តីក្នុង​ការ​បោះឆ្នោត

ភ្នំពេញ ៖ ​មេដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងនឹ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [538]


​ក្រសួង​ព័ត៌​មាន​ជុំរុញលើក​ទឹកចិត្តឱ្យ​មានការបណ្តុះបណ្តាល​ជំនាញថតរូប​ ​

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ ជុំរុញ​ល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [441]


ក្មេង​ស្រីវ័យ​ជំទង់​ម្នាក់​ត្រួវបា​នគេបា​ញ់សំ​លាប់​នៅទីក្រុង​ឡុង​ដ៍​​​​​

អង់គ្លេស៖ កាលពីរាត្រីយប់មិញនេះក្មេងស្រីវ័យជំទង់ម្ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [441]


ក្រុម​​ Atletico​ Madrid​ ប្រកួត​ស្មើ ​១-១​ ជាមួយ​ក្រុម​ Barcelona​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1042]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 127 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 408 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230507​ នាក់