លោក ថាក់ស៊ីន ​ទទូចឲ្យប្អូនស្រីខ្លួនប្រកាន់​ជំហរជាដាច់​ខាតមិន​ចុះចេញពីតំណែង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

​      ថៃ៖ លោក​ ថាក់ស៊ីន បងប្រុស​របស់​លោកស្រី​ យី​ង​ឡាក់ ទទូច​ឲ្យ​ប្អូនស្រី​របស់​ខ្លួន​ប្រកាន់​ជំហរ​ជា​ដាច់ខាត​មិន​ចុះ​ចេញពី​តំណែង ហើយ​ត្រូវ​ធ្វើដំណើរ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត​ថ្ងៃទី​២ ខែកុម្ភៈ ទៅ​តាម​គម្រោង​ផែនការ​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត ដែល​បាន​ប្រកាស​ជា​ផ្លូវការ​នោះ​។​​      នេះបើយោង​តាម​កាសែត​ថៃ​ ឌឺ​ណេ​សិន បានឲ្យដឹងថា លោកស្រី​ យី​ង​ឡាក់ បាន​ទទួល​ទូរស័ព្ទ​ហៅ​ពី​បងប្រុស​របស់​លោកស្រី គឺ​លោក ​ថាក់ស៊ីន កាលពី​​​ថ្ងៃទី​១៤ ​មករា បន្ទាប់​ពី​លោកស្រី​បាត់បង់​ស្មារតី​​ក្នុងការ​ទប់ទល់​ជាមួយនឹង​ក្រុមប្រឆាំង ​ ដែល​បាន​ឡោមព័ទ្ធ​ទី​ក្រុង​​​បាងកក​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​នោះ​​។​

​      កាសែត​ដដែល​នេះ​មិន​បាន​ប្រាប់ថា ប្រភព​ណា​បាន​អះអាង​ពី​ការសន្ទនា​គ្នា​រវាង​លោក​ ថាក់ស៊ីន និង​លោកស្រី​ យី​ង​ឡាក់​ នោះទេ ប៉ុន្តែ​បាន​បញ្ជាក់ថា លោក​ ថាក់ស៊ីន បាន​ផ្ដល់​ដំបូន្មាន​ជាច្រើន​ឲ្យ​ប្អូន​ស្រី​របស់​លោក ប្រកាន់​ជំហរ​តឹងរ៉ឹង​ប្រឆាំងនឹង​ពួក​បាតុករ​។ ប៉ុន្តែ​ភ្លាមៗ​នោះ លោកស្រី​ យី​ង​ឡាក់ បាន​ភ្ជាប់​ទូរស័ព្ទ​ជាមួយនឹង​មេបញ្ជាការ​កង​​ទ័ព លោក​ឧត្តមសេនីយ៍ប្រា​យុទ្ធ ចាន់​អ៊ូ​ចារ ដោយ​សូម​យោបល់​ថា​ តើ​លោកស្រី​គួរតែ​ធ្វើ​យ៉ាងម៉េច​ចំពោះ​ស្ថាន​ការណ៍​ដ៏​លំបាក​នេះ​។ តែ​លោក​ឧត្តមសេនីយ៍មិន​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​លោក​ស្រី​​ យីង​ឡា​ក់ មួយមាត់​សោះឡើយ​។ គ្រាន់តែ​និយាយថា ឲ្យ​លោកស្រី​ចៀសវាង​ការប្រើ​អំពើហិង្សា​ទៅលើ​បាតុករ​តែប៉ុណ្ណោះ​។​

​      នៅក្នុងកិច្ចសន្ទនា​គ្នា​រវាង​លោកស្រី​ យី​ង​ឡាក់ និង​លោក ​ថាក់ស៊ីន ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​និរទេស​ខ្លួន​បាន​ប្រាប់​មក​ប្អូនស្រី​របស់​ លោក​ថា ប្រសិនបើ​ចុះចេញ​ពី​តំណែង​ទៅតាម​សម្ពាធ​របស់​បាតុ​ករ មានន័យ​ថា លោកស្រី​ យី​ង​ឡាក់ នឹង​ត្រូវ​បាន​ប្ដឹង​ទៅ​ខាង​តុលាការ ពី​បទ​បំពាន​អំណាច​រដ្ឋ ហើយ​មិនតែប៉ុណ្ណោះ គណបក្ស​ភឿ​ថៃ នឹង​ត្រូវបាន​រំលាយ​ចោល​ទៀតផង​។ លោក​ថាក់ស៊ីន​បញ្ជាក់ថា នេះ​បើ​យោងតាម​មាត្រា​១៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ព្រះ​រាជាណាចក្រ​ថៃ​។     មកដល់​ពេល​នេះ​ស្ថានការណ៍​នៅ​ទីក្រុង​បាងកកកំពុង​ឡើង​កម្ដៅ​ជាខ្លាំង​។​ ​មាន​សេចក្ដីរាយ​ការ​ណ៍​​​​​ថា បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​ហ៊ុំ​ព័ទ្ធ​វិមាន​នាយករដ្ឋមន្ត្រី និង​អាគារ​ក្រសួង​សុខាភិបាល ខណៈ​​​ដែល​កងទ័ព​ត្រូវបាន​បញ្ជូន​ទៅ​ហ៊ុំព័ទ្ធ​មន្ទីរ​រដ្ឋ​មួយ​ចំនួន​នៅ​ទីក្រុង​បាងកក ដើម្បី​ការពារ​សន្តិសុខ​របស់​អ្នកជំងឺ​។ មកដល់ពេលនេះ គឺជា​ថ្ងៃ​ទី​បួន​ហើយ នៃ​ការ​ហ៊ុំ​ព័ទ្ធ​ក្រុង​បាងកក​ដែល​ធ្វើឡើង​ដោយ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ ដើម្បី​ដាក់​ការគាបសង្កត់​ឲ្យ​លោកស្រី​ យី​ង​ឡាក់ ចុះចេញ​ពី​តំណែង​៕

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

លោកគីម មេដឹកនាំកំពូលប្រទេសកូរ៉េខាងជើងនិយាយថា "ស្ថានភាពបច្ចុប្បន្នគឺធ្ងន់ធ្ងរណាស់"
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [785]

ទីក្រុងសេអ៊ូល (ប្រភពពី AFP) - លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើងបានព្រមានចំពោះស្ថានភាពនៅលើឧបទ្វីបកូរ៉េ នៅកន្លែងដែលកើនឡើងភាពតានតឹងដោយកងកម្លាំងយោធាបានគេមើលឃើញថា "ធ្ងន់ធ្ងរណាស់" ចំពោះការបាញ់កាំភ្លើងធំ ទៅវិញទៅមករបស់ប្រទេសកូរ៉េទាំងពីរ ហើយទីក្រុងព្យុងយ៉ាងគំរាមកំហែងការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរថ្មីមួយទៀត។... អានបន្ត


​កូរ៉េខាងត្បូង​​បញ្ចេញ​ប្រតិកម្ម​​ខ្លាំងៗចំពោះ​​ការ​បាញ់​​គ្រាប់​មី​ស៊ី​ល​​ជាថ្មី​រ​បស់​​កូរ៉េខាង​ជើង​​
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [635]

កូរ៉េខាងត្បូង៖ ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ថា​ ​ប្រទេស​កូរ៉េខាងជើង​បាន​បាញ​បង្ហោះ​គ្រាប់​មី​ស៊ី​ល​រយៈ​ចំ​ងាយ​ខ្លី​ចំនួន២៥​គ្រាប់​ចូល​ទៅ​ក្នុង​ភាគ​ខាងកើត​ឆ្នេរសមុទ្រ​នៃ​ឧបទ្វីប​កូរ៉េ​កាលពី​ ថ្ងៃអាទិត្យ​ដែល​ចំនួន​នេះ​ជា​ចំនួន​មួយ​យ៉ាង​ច្រើន​មិន​ធម្មតា​ទេ​។​ប៉ុន្តែ ​គ្រាប់​ដែល​ត្រូវ​បាន​គេ​ប្រើ​ទាំងនោះ​ទំនងជា​គ្រាប់​បន្សល់ទុក​តាំងពី​ ប្រហែល៤០​ឆ្នាំមុន​។​... អានបន្ត


​ប្រទេស​​កូរ៉េខាង​ជើង​​បាញ់​​គ្រាប់​​រ៉ូកែត​​​ចំនួន​​​២៥​គ្រាប់​​​បន្ថែម​ទៀត​​ ​
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [671]

កូរ៉េខាងជើងៈ ទោះបីជា​​មាន​​ការអំពាវនាវ​​ម្តង​ហើយ​​ម្តងទៀត​​ពី​​សហរដ្ឋអាមេរិក​និង​​ កូរ៉េខាងត្បូង​​យ៉ាង​ណា​ក៏ដោយ​ ក៏​ប្រទស​កូរ៉េខាងជើង​​ហាក់​ដូច​ជា​មិន​​ព្រឺ​ខ្លួន​​បន្តិច​សោះ​ ទាក់ទង​​នឹង​​ការបាញ់​​បង្ហោះ​​មី​ស៊ី​ល​​របស់ខ្លួន​។​​យ៉ាងណាមិញ​កាល​ពី​ ថ្ងៃ​​ទី​១៦​​ខែ​....... អានបន្ត


​ស្ថានីយ​ទូរទស្សន៍​​​របស់​រុស្ស៊ី​​គំរាម​​អាមេរិក​ពី​​ការវាយប្រហារ​​អាវុធ​នុយ​ក្លេអ៊ែរ​
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [660]

រុស្ស៊ី​ ៖​ ​ស្ថា​នី​យទូរ​ស្សន៍​រដ្ឋរ​រុស្ស៊ី​បាន​កំរាម​សហរដ្ឋអាមេរិក​ជាមួយ​ ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែ​នៅក្នុង​កម្មវិធី​ផ្សាយ​ព័ត៌​មាន​របស់លោក ​ដែល​ត្រូវបាន​ផ្សាយ​ឡើង​ដំណាលគ្នា​នឹង​ការ​បិទ​មណ្ឌលបោះឆ្នោត​ក្នុងការ​ បោះឆ្នោត​ប្រជាមតិ​នៃ​តំបន់​គ្រី​... អានបន្ត


ប្រទេស​អាមេរិក​ផ្អាក​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​អេស៊ីប​
នយោបាយអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [693]

ប្រទេសអាមេរិក៖ មន្រ្តីក្រសួងការបរទេសប្រចាំប្រទេសអាមេរិកបានអោយដឹងថា សហរដ្ឋអាមេរិក បានផ្អាកការផ្តល់ជំនួយមួយដ៏ធំដល់កងយោធាប្រទេសអេស៊ីបដែលមានទឹកប្រាក់រហូតដល់ ៨១០
លានផោន។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ACUផ្សព្វផ្សាយពីពាក្យប្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួនតាមមន្ទីរនៅខេត្ត ឧត្តរមានជ័យ

ភ្នំពេញ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)បានចេញ​ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [338]


ក្រុម​​ Atletico​ Madrid​ ប្រកួត​ស្មើ ​១-១​ ជាមួយ​ក្រុម​ Barcelona​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [794]


ក្រសួងការងារ​កំណត់យុទ្ធ​សាស្រ្តអាទិភាព​ ចំនួន៥ ​ក្នុងការបង្កើត​​ការងារដល់​ពលករ និងកម្មករ​​

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [419]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 129 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 140 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863817​ នាក់