ប្រទេសកម្ពុជា​ត្រូវបានUN​ចាត់ជាប្រជាទេស​គំរូក្នុងការរៀបចំ​របាយការណ៍វឌ្ឍន​ភាពសហស្សវត្សរ៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ប្រទេសកម្ពុជាគឺជាប្រទេសគំរូមួយ ដែលត្រូវបានជ្រើសរើសដោយអង្គការសហប្រជាជាតិ​ក្នុងការរៀបចំ​របាយការណ៍វឌ្ឍនភាពនៃការសម្រេចគោលដៅ​អភិវឌ្ឍន៍សហស្ស​វត្សរ៍​កម្ពុជា​។ការទទួលស្គាល់នេះ ត្រូវបាន លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ដោយសារ ប្រទសកម្ពុជា ជាប្រទេសមួយ​ក្នុង​​ចំណោម​បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចទាំងឡាយដែលមានភាពលេចធ្លោខ្លាំង​និងសម្រេចបាននូវ​សមិទ្ធផល​គួរ​​ឱ្យ​​​​​​ស្ងើចសរសើរ ចំពោះការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍តាមទិសដៅដែលបានកំណត់។លោក បន្ថែមថា ការដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការសម្រេចបាន​គោល​ដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាឆ្នាំ២០១៣នៅពេលនេះ គឺដើ​ម្បីពិនិត្យមើល សេចក្តី​ព្រាងរបាយការណ៍វឌ្ឍនភាព​នៃការសម្រេចបានគោលដៅអភិវឌ្ឍន៍ស​ហ​ស្សវត្សរ៍កម្ពុជា ដើម្បីទទួលបាននូវមតិយោបល់ដែលប្រើ​ប្រាស់ជាធាតុ​ចូលក្នុងបញ្ចប់របាយការណ៍នេះ ហើយដែលនឹងត្រូវផ្ញើជូនអង្គការសហប្រជាជាតិ​ប្រទេសកម្ពុជាអាចសម្រេច​បាន​ទាំង​​​ស្រុងនូវគោលដៅទី១- ការលុបបំបាត់ភាពក្រីក្រនិងភាពអត់ឃ្លានធ្ងន់ធ្ងរ ទី២- ការសម្រេចឱ្យ​ បានជាសកលនៃ​ការអប់រំបឋមសិក្សា ទី៤- ការកាត់បន្ថយមរភាពកុមារ និងទី៨- ការបង្កើនភាពជាដៃ​គូជាសកលសម្រាប់ ការអភិវឌ្ឍន៍​ត្រូវបានសម្រេចទាំងស្រុង។ទន្ទឹមនឹងនោះ គោលដៅទី៥- ការលើកកម្ពស់សុខភាពមាតា ទី៦-ការប្រយុទ្ធនឹង​មេរោគ​អេសដ៍ គ្រុនចាញ់ និងជម្ងឺផ្សេងៗទៀត នឹងអាចសម្រេចបានមុននិងត្រឹមឆ្នាំ២០១៥។ដោយឡែកគោលដៅទី៣-ការ​លើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិ អំណាចដល់ស្ត្រី ទី៧- ការធានាចិរភាព បរិស្ថាន និងទី៩- ការបោស​សម្អាតមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងការសង្គ្រោះជនរងគ្រោះ និងត្រូវបន្តអនុវត្ត ដើម្បីឈានទៅសម្រេច​បាន​តាមគោលដៅកំណត់ តាមរយៈការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងបន្តរបស់ស្ថាប័នអនុវត្ត​។លទ្ធផលនៃអង្គប្រជុំ បញ្ជាក់ទៀតថា កម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ក្នុងការសម្រេ​ចបានទាំង​ស្រុង​នូ​វ​គោល​ដៅ​ដែ​លបា​នកំណត់ត្រឹមឆ្នាំ២០១៥ បើទោះបីជាកម្ពុជានៅ​ជួបប្រទះបញ្ហាប្រឈមមួ​យ​ចំនួ​ន និងទា​មទារឱ្យមានកិច្ច​ខិតខំ​ប្រឹងប្រែងបន្ថែមខ្លះទៀតក៏ដោយ៕

ដោយ៖ រតនា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រជាពលរដ្ឋនៅជនបទនិង​ទទួល​បាន​ចង្កៀង​ប្រើពន្លឺព្រះអាទិត្យ

ក្រុមហ៊ុន Panasonic បានផ្តល់ជាជំនួយចង្កៀងប្រើពន្លឺ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


និស្សិតសកលវិទ្យាល័យភូមិន្ទ​ទទួល​បានការ​យល់​ដឹងបន្ថែមអំពីយេនឌ័រ

អង្គការ យេនឌ័រដើម្បីការអភិវឌ្ឍ នៅកម្ពុជា​ បញ្ជ្រៀប...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [684]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 391 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1148 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864825​ នាក់