​ក្រសួង​សុខាភិបាល​ថា​៖​ កម្ពុជារក​ឃើញ​ករណីថ្មីទី១​នៃ​ជំងឺ​ផ្តាសាយបក្សី​លើមនុស្ស​ក្នុង​ឆ្នាំ២០១៤នេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ  យោងតាមសេចក្តីប្រកាសរួមរវាងក្រសួងសុខាភិបាលកម្ពុជា ដែលបានចុះកាលពីថ្ងៃទី ០៤ ខែកុម្ភៈឲ្យដឹង​ថាករណីទី១ក្នុងឆ្នាំនេះបានកើតលើកុមារាអាយុ៥ឆ្នាំមានទីលំនៅក្នុងភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុកខេត្ត​កំពង់​ធំ ដោយត្រូវបានបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជានៅថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ ២០១៤ ថា មានជំងឺផ្តា​សាយបក្សី H5N1។ កុមារានេះចាប់ផ្តើមឈឺក្បាល និងមានគ្រុនក្តៅ​នៅ​​ថ្ងៃ​ទី ២៤ ខែមករា ឆ្នាំ ២០១៤ ហើយឪពុកម្តាយស្វែងរកការព្យា បាលនៅគ្លីនិកឯកជនមួយ​នៅ​ថ្ងៃទី ២៧ ខែមករាដោយមានគ្រុនក្តៅខ្លាំង និងក្អក។

ដោយសារស្ថានភាពសុខភាពរបស់​កុមារា​កាន់​តែធ្ងន់ធ្ងរ កុមារានេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្ត សៀមរាប និងបាន​ដាក់ឲ្យសម្រាក​ពេទ្យ​​​នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៤ ដោយបានទទួលការព្យាបាលដោយ ឱសថ Tamiflu នៅថ្ងៃទី ៣១ ខែមករា។ បច្ចុប្បន្នករណីទី១ នេះស្ថិតក្នុងស្ថានភាពហ្នឹងន ។

សេចក្តីប្រកាសរួមដដែលបានបន្តថា ការអង្កេតស្រាវជ្រាវដោយក្រុមឆ្លើយតបបន្ទាន់របស់ ក្រសួង​សុខា​ភិបាល និង​ក្រុម​ការងារសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រកឃើញថា មាន​មាន់ងាប់ ភ្លាមៗចំនួន ២០០ ក្បាលនៅពាក់កណ្តាលខែមករា។ ឪពុកម្តាយ និងសាច់ញាតិកុមារា​បាន​យក​មាន់ងាប់មកធ្វើម្ហូប ខណៈ​ពេលធ្វើ​កុមារ​នៅជិតនោះដែរ។

ការអង្កេតស្រាវជ្រាវដោយក្រុម​ឆ្លើយ​តបបន្ទាន់របស់ក្រសួងសុខាភិបាល និងក្រុមការងារ​សុខ​ភាពសត្វនៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការ និង សហការជាមួយគ្នាយ៉ាង ជិតស្និទ្ធនៅភូមិ ដើម្បីអង្កេតនិងអនុវត្តន៍​វិធាន​ការត្រួតពិនិត្យនិងបានព្យាយាមបញ្ជាក់ថាករណីប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺ និងភាពដែល​អាច​មាន​ទំនាក់​​​ទំនងគ្នាផ្នែកអេពីដេមីសាស្រ្ត ក្នុងចំណោមករណី និងចាប់ផ្តើមផ្តល់ឱសថបង្ការដែល​ចាំ​បាច់ហើយក្រុម​ការងារ​​​សុខ ភាពសត្វ បាន និងកំពុងអង្កេតករណីស្លាប់របស់មាន់ទានៅក្នុងភូមិ ។ករណីផ្តាសាយចំនួន១ រណីថ្មីត្រូវបាន​អះអាង​បញ្ជាក់ថា វិជ្ជា មាន រីរុសផ្តា សាយ បក្សី H5N1 ដែល ជាករណី ដំបូង ក្នុង ឆ្នាំនេះ និង ជាករណីទី៤៨ នៃការ ឆ្លងវីរុស​ ផ្តា សាយបក្សីនេះ ដែល ៣៦ ករណីកើតលើកុមារអាយុក្រោម ១៤ ឆ្នាំ និង ២៧ ករណីក្នុងចំណោមករណីផ្តាសាយ​បក្សី​ទាំង ៤៨ ជានារី ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា «ជំងឺផ្តាសាយ បក្សី H5N1​នៅ​តែ​បន្តគំរាម​កំ​ហែង​ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារ ដែលជាអ្នកមាន​ភាព​ងាយ​រងគ្រោះច្រើននិង​មានហានិភ័យខ្ពស់ ហើយនេះជាផ្តាសាយបក្សីទី៤៨ ដែលកើត​មាន​លើម​នុ​ស្ស​​ចាប់តាំងពីឆ្នាំ ២០០៥ មក ។

ជានិច្ចកាលកុមារតែងតែជាអ្នកមើលថែទាំ និងឲ្យចំណីប​សុ​បក្សី​ក្នុង​ស្រុក​បោសសម្អាតទ្រុង និងប្រមូលស៊ុតមាន់ទា ជាងនេះទៅទៀត កុមារអាចប៉ះពាល់ជិត​ស្និទ្ធ​ជា​បសុ​បក្សី ដោយសារពួកគេចាត់ទុកថា វាជាសត្វ ដែលចិញ្ចឹមលេង និងមានភាពងាយរងគ្រោះច្រើន និង​មាន​ហានិ​ភ័យខ្ពស់ ពីព្រោះពួកគេចូល ចិត្តលេងកន្លែង ដែលមានបសុបក្សី ។រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានអំពាវនាវ និងក្រើនរំលឹកឪពុកម្តាយ និងអ្នកថែទាំកុមារទាំងអស់ ត្រូវដាក់កុមារ​នៅ​ឲ្យ​​ឆ្ងាយពីសត្វបក្សីឈឺឬ ងាប់ និងព្យាយាមឲ្យកុមារលេងឲ្យឆ្ងាយពីមាន់ និងទា ។

ឪពុក​​ម្តាយ និងអ្នកថែទាំងកុមារទាំងអស់ត្រូវប្រាកដថា កុមារលាងដៃជាមួយ សាប៊ូនឹងទឹកមុនពេលបរិភោគនិង បន្ទាប់​​ពីបានប៉ះពាល់ជាមួយបសុបក្សី​ ដៃអាចប្រឡាក់ដោយវីរុសដែលវិរុសនេះមិនអាចមើលឃើញដោយ ភ្នែក​ទទេដឹងទេ។សាប៊ូលាងសម្អាតវិរុសដែលជាប់នៅដៃ ។ប្រសិនបើពួកគេមានដង្ហើមញាប់ ឬពិបាកដកដង្ហើមត្រូវនាំ​កុមារទៅការព្យាបាល ជាបន្ទាន់​នៅ​គ្រឹះ​ស្ថានសុខាភិបាលដែល នៅជិតផ្ទះរបស់លោកអ្នកបំផុត ហើយត្រូវ​ប្រាប់​មន្រ្តីសុខាភិបាលអំពីប្រវត្តិ ប៉ះពាល់ជា មួយ សត្វបក្សីឈឺឬងាប់៕ ដោយ ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1224]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [858]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1065]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [816]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [824]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ដណ្តើម​​ម៉ូយ​​គ្នា​វាយ​តប់​គ្នា​​ផ្អើល​​​សមត្ថកិច្ច​​ប៉ុស្តិ៍​វាលវង់​​

ភ្នំពេញ​៖​ អ្នក​រត់​ម៉ូតូ​កង់​បី​២​នាក់​បាន​វាយតប់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [455]


អ្នកទោសឧក្រិដ្ឋម្នាក់ រត់ចេញពីពន្ធនាគារខេត្តបាត់ដំបង

អ្នកទោស​ឧក្រិដ្ឋ​ម្នាក់​រត់ចេញ​ពី​ពន្ធនាគារ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [336]


ការរត់​ជាន់​គ្នា​នៅព្រះវិហារ​អ៊ីស​ស្លាម​របស់​ចិន​ ស្លាប់​ ១៤នាក់​ រងរបួស ​១០នាក់​

ប្រទេសចិន៖ យោងតាមសារព័ត៌មានស៊ីនហួរបានអោយដឹងកាលពីថ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [423]


ឧទ្ធម្ភាគចក្រ​របស់​រដ្ឋាភិបាល​ស៊េរី​ទំលាក់​គ្រាប់បែក​មកលើ​តំបន់​ពួកឧទាម​ ស្លាប់​ ២២នាក់​

ប្រទេសស៊េរី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ឧទ្ធម្ភាគចក្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [390]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 71 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 389 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1041084​ នាក់