ភ្នំពេញ៖នេះជាលើកទី១ហើយដែលកម្ពុជាបានរៀបចំធ្វើពិព័រណ៌អចលនទ្រព្យដែលមានប្រធានបទជាវិជ្ជាជីវៈនិងបង្ហាញឡើងនូវការយល់ដឹងពីសក្តានុពលនៃកាលានុវត្តភាពផ្នែកសំណង់និងអចលនទ្រព្យ
ដែលជាធុរកិច្ចនិងវិនិយោគមួយកំពុងបានរីកលូតលាស់និងអភិវឌ្ឍន៍នៅកម្ពុជានាពេលបច្ចុប្បន្ន។ក្នុងគោល
បំណងផ្តល់ឱកាសដល់ធុរជននិងវិនិយោគិនផ្នែកអចលនទ្រព្យនិងសំណងអាចស្វែងរកដៃគូរគ្នាអាចទទួល
និងផ្លាស់ប្តូរបទពិសោធន៍ព័ត៌មានសំខាន់ៗអំពីទីផ្សារអចលនទ្រព្យពិសេសអាចផ្តល់ជាគំនិតយោបល់ក្នុង
ការសំរេចចិត្តទិញឬលក់អចលនទ្រព្យរបស់អតិថិជនទូទៅ។
ការបើកសម្ពោធពិព័រណ៌អចលនទ្រព្យ និងសំណង់កម្ពុជានេះប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ទី៨
រហូតដល់ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្ររាជធានីភ្នំពេញដោយ
មានក្រុមហ៊ុនធំៗ ចំនួន៦៨ បានចូលរួមនិងមានដាក់តាំងនូវផលិតផលនិងសមិទ្ធិផលរបស់ខ្លួនចំនួន
១២៥ស្តង់។
បើតាមការលើកឡើងរបស់លោក ខៀវ ខេនី ប្រធានក្រុមហ៊ុន រាជហ្គោលម៉ាឃីធីង ខូលអិលធីឌីបានឲ្យដឹងថាពិព័រណ៌នេះធ្វើឡើង ដើម្បីឲ្យមានជាវេទិការប្រចាំឆ្នាំមួយរវាងអ្នករកស៊ីមានន័យថាជាការជួបជុំគ្នាពិភាក្សាយោបល់រវាងអ្នកធុរកិច្ចនិងអ្នកធុរកិច្ចលើវិស័យអចលនទ្រព្យក៏ដូចជាអ្នកធុរកិច្ចជា មួយ
និងអតិថិជនរបស់គេ។ពិសេសផ្តល់ឱកាសឲ្យពួកគេអាចមកជួបជុំគ្នានិងបង្ហាញនូវទិដ្ឋភាពទាំងមូលនៃអចលនទ្រព្យនៅក្នុងស្រុកយើង។
លោកបង្ហាញថាស្តង់ជាច្រើននៅក្នុងពិព័រណ៌អចលនទ្រព្យនេះដាក់តាំងបង្ហាញពីផលិតផលជាប្រភេទអចលនទ្រព្យរួមមានគំរួសំណង់បុរីគេហដ្ឋានទីក្រុងរណបធនាគារក្រុមហ៊ុនដេគ័រនិងក្រុមហ៊ុនពាក់ព័ន្ធ
ផ្សេងទៀត។នៅក្នុងពីព័រណ៌នោះដែរក៏មានក្រុមហ៊ុនខ្មែរហូលឌីងដែលជាក្រុមហ៊ុនមេឌៀដ៏ធំមួយនៅ
កម្ពុជាបានដាក់តាំងនូវផលិតផលរបស់ខ្លួនមានកាសែតនិងទស្សនាវដ្តីជាភាសារខ្មែរនិងភាសារចិន
(កាសែតខ្មែរដេលីនិងទស្សនាវដ្តីសេដ្ឋកិច្ចខ្មែរ)។
ថ្លែងបើកពិព័រណ៌នាឱកាសនោះលោកម៉ៅថូរ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថានៅក្នុង
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រសួងបានលើកឡើងនូវគោលនយោបាយថ្មីៗនិងទស្សនទានពាណិជ្ជ
កម្មផ្សេងៗ ជាច្រើនស្តីពីសកម្មភាពជម្រុញពាណិជ្ជកម្មនិង ការងារទីផ្សារទាំងក្នុងនិងក្រៅប្រទេស។
ហើយការរៀបចំពិព័រណ៌ពាណិជ្ជកម្មដែលមានប្រធានបទជាវិជ្ជាជីវៈដូចពិព័រណ៌អចលនទ្រព្យនេះត្រូវ
បានក្រសួងលើកទឹកចិត្តនិងដាក់បញ្ចូលក្នុងរបៀបវារៈនែសកម្មភាពជំរុញពាណិជ្ជកម្មរបស់ខ្លួនសម្រាប់ទិស
ដៅបច្ចុប្បន្ននិងទៅអនាគត។
លោកបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជាបានកំពុងឈានទៅរកការអភិវឌ្ឍន៍មួយដែលមានកំណើនដ៏គួរឲ្យកត់សំគាល់
ចាក់ស្តែងកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១២មានប្រមាណ៧.៣០%ហើយយើងមានសុទិដ្ឋិនិយមព្យាករណ៍នូវ
កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០១៣នេះអាចមានប្រមាណ៧ភាគរយ(ជាតួរលេខព្យាករណ៍បណ្តោះ
អាសន្ន)។
លោកចង់ឃើញពិព័រណ៌អចលនទ្រព្យកម្ពុជានេះក្លាយជាព្រឹត្តិការមួយកើតឡើងជារៀងរាល់ឆ្នាំពោលគឺស្ថិតនៅក្នុងរបៀបវារៈក្រសួងពាណិជ្ជកម្មដើម្បីទាក់ទាញក្រុមហ៊ុនបរទេសកាន់តែមានច្រើនឲ្យមកចូល
រួមនៅក្នុងការតាំងពិព័រណ៌នៅកម្ពុជានាឆ្នាំបន្តបន្ទាប់។លោកសម្តែងនូវជំនឿចិត្តថាក្នុងរយៈពេល៣ថ្ងៃនៃ
ការតាំងពិព័រណ៌នេះបណ្តាអ្នកតាំងពិព័រណ៌និងភ្ញៀវដែលមកទស្សនានឹងទទួលបានជោគជ័យលើមុខរបរ
របស់ខ្លួនពិសេសលើមុខរបរអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា៕
ដោយ៖សស្អាត