​ប្រទេស​​កូរ៉េខាង​ជើង​​បាញ់​​គ្រាប់​​រ៉ូកែត​​​ចំនួន​​​២៥​គ្រាប់​​​បន្ថែម​ទៀត​​ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

កូរ៉េខាងជើងៈ ទោះបីជា​​មាន​​ការអំពាវនាវ​​ម្តង​ហើយ​​ម្តងទៀត​​ពី​​សហរដ្ឋអាមេរិក​និង​​ កូរ៉េខាងត្បូង​​យ៉ាង​ណា​ក៏ដោយ​ ក៏​ប្រទស​កូរ៉េខាងជើង​​ហាក់​ដូច​ជា​មិន​​ព្រឺ​ខ្លួន​​បន្តិច​សោះ​ ទាក់ទង​​នឹង​​ការបាញ់​​បង្ហោះ​​មី​ស៊ី​ល​​របស់ខ្លួន​។​​យ៉ាងណាមិញ​កាល​ពី​ ថ្ងៃ​​ទី​១៦​​ខែ​មីនា​ កូរ៉េខាងជើង​បាន​​ធ្វើ​​សមយុទ្ធ​​បាញ់​បង្ហោះ​​គ្រាប់រ៉ូ​កែត​​ចំនួន​២៥​​ គ្រាប់​បន្ថែម​ បន្ទាប់​ពី​បាន​​បាញ់​​គ្រាប់​​មី​ស៊ី​ល​​រយៈ​​ចម្ងាយ​ខ្លី​​ជាង​​១០​គ្រាប់ ​​កាលពី​​​​ចុងខែ​កុម្ភៈ​ និង​ដើម​ខែមីនា​​នេះ​។​ ​

គោលដៅ​​នៃ​ការ​បាញ់​គ្រាប់​​រ៉ូកែត​​បន្ថែម​​ប្រមាណ​២៥​​គ្រាប់​ គឺ​បាញ់​​ចេញ​ពី​ឆ្នេរ​​សមុទ្រ​​ភាគ​ខាងកើត​​របស់ខ្លួន​​មាន​​កម្ពស់​​៧០​ គី​ឡូម៉ែត្រ​ឆ្ពោះ​ទៅ​​សមុទ្រ​​របស់​ជប៉ុន​។​ នេះ​​បើ​តាម​មន្ត្រី​​ក្រសួង​ការពារជាតិ​​​​កូរ៉េខាងត្បូង បាន​​និយាយ​​កាល​ពី​​ថ្ងៃ​ទី​១៦​​ខែ​មីនា​។​​បើ​តាម​​មន្ត្រី​​ក្រសួង​​​ការពារជាតិ​​កូរ៉េខាងត្បូង​​ដដែល​បាន​បញ្ជា​ ក់​​បន្តែម​ថា​ គ្រាប់​​រ៉ូកែត​​ចំនួន​២៥​ដើម​​នោះ​​ បានបាញ់​​ចំនួន​​៣​លើក​ លើក​ទី​មួយ​​បាញ់​​ចំនួន​១០​​គ្រាប់​នៅ​​ម៉ោង​​៦​និង​២០​​នាទី​ លើក​​ទី​ពីរ​​បាញ់​​ចំនួន​​៨​គ្រាប់​នៅ​​ម៉ោង​៨​​និង​៣​នាទី​​រលៀល​ ​ចុង​ក្រោយ​​បាញ់​​បន្ថែម​​ចំនួន​៧​គ្រាប់​​ទៀត នៅ​ម៉ោង​៩​​និង​៣០​នាទី​​រសៀល​។​

ជាមួយគ្នា​​នោះ​ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​​ស​ហ​រដ្ឋ​អាមេរិក​​លោកស្រី Jen Psaki​ បាន​​អំពាវនាវ​​ជាថ្មី​​ម្តងទៀត​ ទៅលើ​​ប្រទេស​​កូរ៉េខាងជើង​ត្រូវ​​បញ្ឈប់​​សកម្មភាព​​ដែល​​កំពុង​​ធ្វើ​​ជា​ បន្ទាន់​ ពីព្រោះ​​វាខុស​ទៅ​នឹង​​កិច្ចព្រមព្រៀង​​អាវុធ​​នុយក្លេអ៊ែរ​ ដែល​​ទីក្រុង​​ព្យុង​យ៉ាង​​ធ្លាប់បាន​ប្ដេជ្ញា។ ​ម្យ៉ាងវិញទៀត ​ដើម្បី​​ជៀសវាង​ការបង្ក​ឲ្យ​មាន​ភាព​​តានតឹ​ង​កាន់​តែ​​ធ្ងន់ធ្ងរ​ចំពោះ​​ ប្រទេស​​ជា​មិត្ត​។​

​គួរ​ម្លឹក​​ផងដែរ​​ថា​​កាល​ដើម​ខែ​មីនា​ប្រទេស​​កូរ៉េខាងជើង​​បាន​​បាញ់​​មី​ស៊ី​ល​ធន​​ខ្លី​​ចំនួន ​៧​​គ្រាប់​​ម្តង​រួច​មកហើយ​ ដោយ​​បាន​​បញ្ជាក់​​ថា​​ការបាញ់​​មី​ស៊ី​ល​​គ្រាន់​តែ​​ជា​ការ​​​ហ្វឹកហាត់​​ ធម្មតា​​ប៉ុណ្ណោះ​។​ ​ទោះជា​​យ៉ាងណា​កូរ៉េ​ខាងជើង​​ក៏​​ទទួល​​ការ​ព្រមាន​ពី​កូរ៉េខាងត្បូង​ និង​សហរដ្ឋ​អានេរិក​​ផង​ដែរ​។ ​ព្រមាន​​ដោយសារតែ​ការបាញ់​​មី​ស៊ី​ល​​នេះ​ ស្រប​ពេល​​ដែល​​​ការធ្វើ​​សមយុទ្ធ​​យោធា​​ប្រចាំឆ្នាំ​​រួម​រវាង​​កង​យោ​ធា​ អាមេរិក​និង​​កូរ៉េខាងត្បូង​បាន​នឹង​​កំពុង​ដំណើរកា​រ ​មានន័យ​ថា​ ​ហាក់​ដូច​ជា​​កូរ៉េ​ខាងជើង​​មាន​ចេតនា​​ចង់​បង្ក​ជំ​ម្លោះ​​៕​ ដោយ ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

លោកគីម មេដឹកនាំកំពូលប្រទេសកូរ៉េខាងជើងនិយាយថា "ស្ថានភាពបច្ចុប្បន្នគឺធ្ងន់ធ្ងរណាស់"
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [785]

ទីក្រុងសេអ៊ូល (ប្រភពពី AFP) - លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើងបានព្រមានចំពោះស្ថានភាពនៅលើឧបទ្វីបកូរ៉េ នៅកន្លែងដែលកើនឡើងភាពតានតឹងដោយកងកម្លាំងយោធាបានគេមើលឃើញថា "ធ្ងន់ធ្ងរណាស់" ចំពោះការបាញ់កាំភ្លើងធំ ទៅវិញទៅមករបស់ប្រទេសកូរ៉េទាំងពីរ ហើយទីក្រុងព្យុងយ៉ាងគំរាមកំហែងការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរថ្មីមួយទៀត។... អានបន្ត


​កូរ៉េខាងត្បូង​​បញ្ចេញ​ប្រតិកម្ម​​ខ្លាំងៗចំពោះ​​ការ​បាញ់​​គ្រាប់​មី​ស៊ី​ល​​ជាថ្មី​រ​បស់​​កូរ៉េខាង​ជើង​​
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [635]

កូរ៉េខាងត្បូង៖ ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ថា​ ​ប្រទេស​កូរ៉េខាងជើង​បាន​បាញ​បង្ហោះ​គ្រាប់​មី​ស៊ី​ល​រយៈ​ចំ​ងាយ​ខ្លី​ចំនួន២៥​គ្រាប់​ចូល​ទៅ​ក្នុង​ភាគ​ខាងកើត​ឆ្នេរសមុទ្រ​នៃ​ឧបទ្វីប​កូរ៉េ​កាលពី​ ថ្ងៃអាទិត្យ​ដែល​ចំនួន​នេះ​ជា​ចំនួន​មួយ​យ៉ាង​ច្រើន​មិន​ធម្មតា​ទេ​។​ប៉ុន្តែ ​គ្រាប់​ដែល​ត្រូវ​បាន​គេ​ប្រើ​ទាំងនោះ​ទំនងជា​គ្រាប់​បន្សល់ទុក​តាំងពី​ ប្រហែល៤០​ឆ្នាំមុន​។​... អានបន្ត


​ស្ថានីយ​ទូរទស្សន៍​​​របស់​រុស្ស៊ី​​គំរាម​​អាមេរិក​ពី​​ការវាយប្រហារ​​អាវុធ​នុយ​ក្លេអ៊ែរ​
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [660]

រុស្ស៊ី​ ៖​ ​ស្ថា​នី​យទូរ​ស្សន៍​រដ្ឋរ​រុស្ស៊ី​បាន​កំរាម​សហរដ្ឋអាមេរិក​ជាមួយ​ ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែ​នៅក្នុង​កម្មវិធី​ផ្សាយ​ព័ត៌​មាន​របស់លោក ​ដែល​ត្រូវបាន​ផ្សាយ​ឡើង​ដំណាលគ្នា​នឹង​ការ​បិទ​មណ្ឌលបោះឆ្នោត​ក្នុងការ​ បោះឆ្នោត​ប្រជាមតិ​នៃ​តំបន់​គ្រី​... អានបន្ត


លោក ថាក់ស៊ីន ​ទទូចឲ្យប្អូនស្រីខ្លួនប្រកាន់​ជំហរជាដាច់​ខាតមិន​ចុះចេញពីតំណែង​
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [598]

​ ថៃ៖ លោក​ ថាក់ស៊ីន បងប្រុស​របស់​លោកស្រី​ យី​ង​ឡាក់ ទទូច​ឲ្យ​ប្អូនស្រី​របស់​ខ្លួន​ប្រកាន់​ជំហរ​ជា​ដាច់ខាត​មិន​ចុះ​ចេញពី​តំណែង ហើយ​ត្រូវ​ធ្វើដំណើរ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត​ថ្ងៃទី​២ ខែកុម្ភៈ ទៅ​តាម​គម្រោង​ផែនការ​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត ដែល​បាន​ប្រកាស​ជា​ផ្លូវការ​នោះ​។​... អានបន្ត


ប្រទេស​អាមេរិក​ផ្អាក​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​អេស៊ីប​
នយោបាយអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [693]

ប្រទេសអាមេរិក៖ មន្រ្តីក្រសួងការបរទេសប្រចាំប្រទេសអាមេរិកបានអោយដឹងថា សហរដ្ឋអាមេរិក បានផ្អាកការផ្តល់ជំនួយមួយដ៏ធំដល់កងយោធាប្រទេសអេស៊ីបដែលមានទឹកប្រាក់រហូតដល់ ៨១០
លានផោន។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យគ្រោងចាប់បញ្ជូនមេក្លោងថ្នាំញៀននិងអ្នកពាក់ពន្ធ័ទៅតុលាការ

មន្ត្រីការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន នៃស្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [331]


សាលារាជធានីភ្នំពេញស្នើឲ្យ លោក ម៉ម សូណង់ដូ លើកពេលធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ

ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបានស្នើ​ឲ្យ ​លោក ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [314]


​គណបក្សសង្គ្រោះជាតិ ​បដិសេធថា​ ខ្លួនមិនមែន​ជាអ្នកដាក់​ពាក្យបណ្តឹងទៅ ​ICC ​ទេ​

ភ្នំពេញ៖ កញ្ញា កឹម មនោ​វិទ្យា អគ្គនាយករង កិច្ចការ​...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [555]


ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបករណីទំនិញរំលោភកម្មសិទ្ឋបញ្ញាផលិតផលជប៉ុន

ភ្នំពេញ៖ ប៉ូលិសនាយកដ្ធានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [404]


បើមិនមានការ​ប្រែប្រួលទេ​អ្នកជំនាញ​ការជប៉ុន​នឹងមកជួយ​ធ្វើកំណែ​ទម្រង់បោះ​ឆ្នោតក្នុងខែនេះ​

ភ្នំពេញ៖ ​បើមិនមានការប្រែប្រួលទេ​ អ្នកជំនាញ​ការបច្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [393]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 114 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 123 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863800​ នាក់