ចក្រភពអង់គ្លេស៖ លោក Nick Clegg ឧបនាយករដ្ឋមន្រ្តីអង់គ្លេសបានផ្តល់ទឹកប្រាក់ ១០០ លានផោនដល់ ប្រទេសស៊េរី។ លោកបានបន្តថា ទឹកប្រាក់ទាំងអស់នោះគឺដើម្បីផ្គត់ផ្គង់ទឹកស្អាត ថ្នាំពេទ្យ កន្លែងរស់នៅនិង ម្ហូបអាហារដល់ប្រជាជនស៊េរី ជាង ៤ លាននាក់ដែលទទួលរងគ្រោះក្នុងសង្រ្គាមនៅប្រទេសនេះ។
លោក MarkGoldring ប្រធានប្រតិបត្តរបស់ Oxfam បានស្វាគមន៍ចំពោះមូលនិធិរបស់ចក្រភពអង់គ្លេសដើម្បី
ទំនុកបំរ៉ុងដល់ប្រជាជនស៊េរីជាង ៤ លាននាក់។ គាត់បានបន្ថែមថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានបង្ហាញ ពីការគាំទ្ររាល់ការអំពាវនាវរបស់អង្គការសហប្រជាជាតិហើយគាត់សង្ឃឹមថា ប្រទេសដទៃទៀតនឹងគាំទ្រ ធ្វើដូចចក្រភពអង់គ្លេសដែរ។ ដោយ៖ តុលា