​អនុរដ្ឋមន្ត្រី​ជប៉ុន​ ជួប​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ​មុន​កិច្ច​ប្រជុំកំពូល​អាស៊ាន-ជប៉ុន​គម្រប់​៤០​ឆ្នាំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ អនុរដ្ឋមន្ត្រី ការបរទេសជប៉ុន ឯកឧត្តម Shinsuke J.SUGIYAMA បានជួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីនិយាយពី ការរៀបចំកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ អាស៊ាន - ជប៉ុន នៅក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ដល់ ថ្ងៃទី១៦ខែធ្នូ និងកិច្ចប្រជុំកំពូលមេគង្គ អាស៊ាន លើទី៥។

លោកស្រី សឿង រដ្ឋចាវី  រដ្ឋលេខាធិការក្រសួងការបរទេសបានប្រាប់អ្នកសារព័ត៌​មានបន្ទាប់ពីជំនួបនោះថា ក្រៅពី​កិច្ចប្រជុំអាស៊ាន-ជប៉ុន និងមេគង្គ-ជប៉ុន សមភាគីទាំងពីរក៏បាន ពិភាក្សាពី ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេច​អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកា​ន់​ប្រទេសជប៉ុនផងដែរ ដើម្បីធ្វើអោយ ទស្សនៈ​កិច្ច​នេះ សម្រេចជោគជ័យ បានធំធេង។

លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រាប់ភាគីជប៉ុនថា ជប៉ុនជាប្រទេសផ្តល់ជំនួយធំមួយ ដល់កម្ពុជា ក្នុង​ការ​ជួយ កសាង ហេដ្ឋារចនាសម្ព័ន្ធ មាន ស្ពាន ផ្លូវ ជាដើម។ ដូច្នេះកម្ពុជាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីទំនាក់ទំនងល្អរវា​ង​ប្រទេសទាំងពីរ។បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា ជប៉ុនក៏បានធ្វើកិច្ច សហប្រតិបត្តិការ​ជាមួយ​អង្គក្រៅ​រដ្ឋាភិបាល ដែលធ្វើក្នុងប្រទេសកម្ពុជាផងដែរ ដែលផ្តោតសំខាន់លើ វិស័យអប់រំកម្រិ​តមូលដ្ឋាន វិស័យ​សុខាភិបាល វិស័យក​សិកម្ម និងសកម្មភាព បោសសំអាតមីន ៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មានសង្ឃ​មួយ​អង្គ​ចង់​ដុត​ខ្លួន ​នៅ​ថ្ងៃ​ទី​៣​នៃ​មហា​បាតុ​កម្ម​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ​

ភ្នំពេពញ៖ថ្ងៃនេះជាថ្ងៃបញ្ចប់នៃមហាបាតុកម្មរបស...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [391]


​ស្ថានភាព​នៅទី​លានប្រជាធិបតេយ្យ​ក្រោយពេល​បណ្តេញ​ក្រុមបាតុករ ​មានកម្លាំង​សមត្ថកិច្ច​ការពារយ៉ាង​មាំទាំ​

ភ្នំពេញ៖ ក្រោយពេលបណ្តេញក្រុមបាតុករនិងរុះរើសំណង់ផ្ស...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [403]


ទិវាឆ្មប៥ឧសភា ឆ្មបកម្ពុជានឹងទទួលបានការ លើកទឹកពីប្រធានកាកបាទក្រហមកម្ពុជា

 ទិវាឆ្មប៥ឧសភា ឆ្មបកម្ពុជានឹងទទួលបានការ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [439]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 226 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 546 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963446​ នាក់