​កុមារមាន​ជម្ងឺ ​បេះដូ​ងប្រហោងចំនួន​៣០​នាក់ទទួល​បាន​ការវះកាត់​ ដោយ​ឥ​តគិ​តថ្លៃ​នៅ​មន្ទីរពេទ្យ កាល់ម៉ែត្រ​ នៅ​ថ្ងៃ​នេះ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ កុមារមានជម្ងឺ បេះដូងប្រហោង ចំនួន៣០នាក់ ទទួលបានការវះកាត់ ដោយឥត​​គិត​ថ្លៃ នៅ​មន្ទីរពេទ្យកាល់ម៉ែត្រ នៅថ្ងៃនេះ។ ថវិកានៃ ការវះកាត់នេះ ទទួលបាន ពីស​មា​​ជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ និងសប្បុរសជន​នានា។ថវិកាជិត ៦ម៉ឺនដុល្លារ អាមេរិក ត្រូវបាន លោក ម៉ឹង ពន្លក ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ ប្រគល់អោយ លោក Peter Chhun ប្រធានអង្គការបេះដូង គ្មានព្រំដែន សម្រា​ប់ យកទៅជួយ សង្គ្រោះកុមារកម្ពុជា ដែលខ្វះ លទ្ធភាព ក្នុងការព្យាបាល ជម្ងឺ បេះដូង ប្រហោង។

លោក ម៉ឹង ពន្លក បានអោយដឹងថា ថវិកាទាំងនោះ នឹងត្រូវយកទៅរួមចំណែក ជួយដ​ល់​​កុមារ មានជម្ងឺ បេះដូងប្រហោង ចំនួន​៣០​នាក់ នៅពេលនេះ ហើយកន្លងមក ចល​នាយុវជនកម្ពុជា ក្រុម១៥៧ ក៏បានជួយវះកាត់កុមារ មានជម្ងឺបេះដូង ប្រហោង នៅខេត្តសៀមរាប បានចំនួន១៤នាក់ រួចមកហើយដែរ។

បើតាមការ អោយដឹងពី លោក Peter Chhun ប្រធានអង្គការបេះដូង គ្មានព្រំដែន ក្នុងរយៈ ពេ​ល​៧ ឆ្នាំនេះ ក្មេងចំនួន១៣៤នាក់ បានទទួលការវះកាត់ ហើយ៤នាក់ ត្រូវបានបញ្ជូ​ន​ទៅ វះកាត់ នៅអាម៉េរិក ដោយសារតែស្ថានភាពជម្ងឺ ធ្ងន់ធ្ងរជាងគេ។ចំពោះក្មេង​ដែលបញ្ជូនទៅវះកាត់ នៅក្រៅប្រទេសនោះ លោក Peter Chhun បានប្រាប់ថា គ្រូពេ​ទ្យ យើងមានសមត្ថភាពដែរ ប៉ុន្តែខ្វះ​សម្ភារៈ​​​។

លោក ឈាង រ៉ា ប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ បានមានប្រសាសន៍ថា មជ្ឈមណ្ឌលព្យា​បា​លជម្ងឺ បេះដូងនៃមន្ទីរពេទ្យ កាល់ម៉ែត្រ គឺជាកន្លែងមួយ ដែលផ្តល់សេវា ព្យាបាលនិ​ង​​​វះកាត់ជម្ងឺ បេះដូងដល់កុមារ។គួរបញ្ជាក់ថា ក្នុងមួយថ្ងៃៗ មានអ្នកពិគ្រោះជម្ងឺ ប្រមាណ​១០០នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយក្នុងរយៈពេល១ខែ កុមារមាន ជម្ងឺបេះដូង ប្រហោង ប្រហែលពី២០ ទៅ ៣០នាក់ ​អាចទទួលបាន សេវាវះកាត់នេះ៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [984]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [726]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [876]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [700]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សាលា​​រាជ​ធានីភ្នំពេញ ​​កំពុង​​​សិក្សា​​គ​ម្រោ​ង​​​ផ្លូវ​​ក្រោម​​ដី​​ ​

ភ្នំពេញៈ ផ្លូវ​​​ក្រោម​​ដី​មួយ​ខ្សែ​ដំបូងបង្អស់​រប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [299]


អាជ្ញាធរបិទ អាជីវកម្មផ្ទះ សំណាក់លីពៅ ក្រោយផ្គើនបទ បញ្ជាបើក ទទួលភ្ញៀវ គ្មាន ការអនុញ្ញាត

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1119]


ការ​វាយ​ប្រហារដោ​យគ្រាប់​បែក​រ៉ាកែត​នៅស៊េរីឆក់​យក​ជីវិត​មនុស្សយ៉ាង​ហោច​ណាស់​​ ១៨នាក់​​

ប្រទេសស៊េរីៈ កាលពីថ្ងៃពុធម្សិលមិញនៅក្នុងទីក្រុង Al...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [380]


លោក ប៉ា សុជាតិវង្ស ផ្តល់ក្តីសង្ឃឹមដល់អ្នកបឹងកក់ បុរីកីឡា និងថ្មគោល ដែលមានជម្លោះដីធ្លីរ៉ាំរៃ

លោក ប៉ា សុជាតិវង្ស ផ្តល់ក្តីសង្ឃឹមដល់អ្នកបឹង...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [337]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 599 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1735 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865412​ នាក់