ភ្នំពេញ៖ Quantum Clothing Groupរបស់ចក្រភពអង់គ្លេសនៅប្រទេសកម្ពុជា ជាសហគ្រាសកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនដទៃទៀតនៅកម្ពុជាបានទទួលពានរង្វាន់ឆ្នើម អ្នកផ្គត់ផ្គង់ឈានមុខគេប្រចាំឆ្នាំនិងទទួលបានពានរង្វាន់ នៃមនុស្សជាតិពីកម្មវិធីប្រចាំឆ្នាំ Mark andSpencerកាលពីខែមុននៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។
នៅក្នុងឱកាសបើកសម្ភោធកម្មវិធី Mark and Spencer លោក Krishan Hundal នាយករៀបចំកម្មវិធី Mark and Spencer ប្រចាំឆ្នាំបានថ្លែងថាពានរង្វាន់ដែលQuantum Clothing Groupទទួលបាននេះ សម្រាប់ជាការឈានឆ្ពោះទៅមុខក្នុងការចូលរួមចំណែក យុទ្ធសាស្រ្តដ៏ឈ្លាសវៃសម្រាប់ប្រទេសក្នុងពិភពលោក។
លោកKrishan Hundalបន្តថា នេះជាជោគជ័យសម្រាប់គម្រោងមួយ ដែលមានលើសក្នុងផែនការ ហើយពួកគេចាំបាច់មានភាពវិជ្ជមាន ។ ពួកយើងចង់រៀបចំគម្រោងណាមួយ ឲ្យមានឈានទៅមុខ និងមានទំហំធំរីឯពានប្រជាជនសម្រាប់ក្រុមហ៊ុន Guantum បញ្ជាក់ពីរង្វាន់នៃការបង្កើតឲ្យមានភាពប្រសើរសំដៅភ្ជាប់ទំនាក់ទំនង លើបុគ្គលិក សុខភាព កន្លែងធ្វើការមានសុវត្ថិភាពនិងជាទីកន្លែងបណ្តុះបណ្តាលផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Quantum Clothing នៅប្រទេសកម្ពុជា ជាក្រុមហ៊ុនជំនាញក្នុងការផលិតសំលៀកបំពាក់បុរស ហើយក៏ជាអ្នកផ្គត់ផ្គង់ផលិតផលម៉ាក Marks and Spencer ។ក្រុមហ៊ុនបានចូលប្រឡូកក្នុងទីផ្សារនៅប្រទេសកម្ពុជា អស់រយៈពេលជាង១២ឆ្នាំមកហើយបច្ចុប្បន្នក្រុមហ៊ុនបានក្លាយជាម្ចាស់រោងចក្រធំៗចំនួនបីនៅកម្ពុជា ដែលមាននិយោជិកជាង៤.០០០នាក់។
ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតចក្រភពអង់គ្លេស លោក Mark Gooding បានសម្តែងនូវការរីករាយចំពោះក្រុមហ៊ុន Quantumនៅកម្ពុជាដែលទទួលបានភាពជោគជ័យ ក្នុងការផ្តល់លទ្ធភាពការងារបរិស្ថាន ការងារស្តង់ដា ដែលសក្តិសមនឹងទទួលបានពានរង្វាន់មួយនេះ។ពិសេសក្រុមហ៊ុន Quantum Clothingបានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តដ៏ឈ្លាសវៃសម្រាប់ប្រទេសក្នុងពិភពលោក៕
ដោយ ៖ សស្អាត