អ្នកភូមិបឹងកក់យកញត្តិទៅដាក់នៅ​ស្ថានទូត​ប្រកាស​ឈប់ទទួល​ស្គាល់អ្នកស្រី ទេព វនី្ន ជាតំណាង
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖អ្នកភូមិបឹងកក់ប្រមាណជា១០០នាក់ បាននាំយកញត្តិទៅដាក់តាមបណ្តាស្ថានទូត​នានា​ប្រចាំនៅកម្ពុជាបានប្រកាសឈប់ទទួល​ស្គាល់ អ្នកស្រី ទេព វនី្ន ជាតំណាងរបស់ខ្លួនតទៅទៀត ដោយពួកគេនិយាយថា​អ្នកស្រី ទេព វនី្ន បានយកអ្នកភូមិបឹងកក់ធ្វើជាឈ្នាន់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។ ការនាំយកញត្តិដាក់ជូនបណ្តាស្ថានទូតនាព្រឹកថ្ងៃ​សុក្រ ទី០៥ខែកក្កដា ឆ្នាំ២០១៣នេះ ដឹកនាំដោយសកម្មជនដែលធ្លាប់ចូលរួមតវ៉ាយ៉ាងសកម្មរឿងទំនាស់ដីធ្លីក្នុងតំបន់បឹងកក់កាលពីកន្លងទៅគឺអ្នកស្រី ថុល ស្រីពៅ អ្នក ស្រី ហេង មុំ និងលោក ឌួង សុគា។

អ្នកស្រី ហេង មុំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាញត្តិដែលនឹងដាក់ជូនបណ្តាស្ថានទូត គឺមានការចូលរួមពីប្រជាពល​រដ្ឋ​ប្រមាណជា២០០គ្រួសារ។ ហើយសកម្មភាពនេះ មិនមែនជារឿងនយោបាយអ្វីនោះឡើយតែវាជារឿងពិត ដែលអ្នកស្រី ទេពវនី្ន បាននិងកំពុងព្យាយាមយកអ្នកភូមិបឹងកក់ទៅបម្រើបក្ខពួកនិងប្រយោជន៍ផ្ទាល់ខ្លួន។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ហេង មុំ ក៏បានប្រកាសអគុណដល់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែលបានប្រកាសជំហរដោះស្រាយបញ្ហានិងប្រគល់ដីអភិវឌ្ឍន៍នៅនឹងកន្លែងជូនពួកគាត់។ បន្ទាប់ពីការឈរចាំនៅ​មុខស្ថានទូតអាមេរិកអស់ពេលជាង១ម៉ោងនៅម៉ោងជិត៩ព្រឹកថ្ងៃទី០៥ ខែកក្កដា សន្តិសុខស្ថានទូតអាមេរិក​បានអនុញ្ញាតឲ្យស្រ្តីជាតំណាង២នាក់យកញត្តិដាក់ចូលស្ថានទូតអាមេរិករួចហើយ។ ក្រុមអ្នកភូមិបឹងកក់ក៏ទទូច​ឲ្យមន្រ្តីស្ថានទូតអាមេរិកជួយ​​ឆ្លើយតបទៅនិងញត្តិរបស់ពួកគេឲ្យបានឆាប់។ ក្រោយពីដាក់ញតិ្តនៅស្ថានទូតអាមេរិករួចមក អ្នកភូមិបឹងកក់បាននាំគ្នាដង្ហែញត្តិទៅកាន់​សហភាពអឺរ៉ុបប្រចាំនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅតំបន់បឹងកក់  ដែលធ្វើការតវ៉ារឿងជម្លោះដីធ្លីអស់រយៈ ពេលជាច្រើនឆ្នាំ មកនោះតាមរយៈ​មេដឹកនាំសំខាន់ៗ ដែលជាតំណាងរបស់ប្រជាពលរដ្ឋទាំង៧ភូមិបានចាប់ផ្ដើម​បែកបាក់ផ្ទៃក្នុង ដោយសារតែប្រជាពលរដ្ឋម្ខាងបានដើរចេញប្រឆាំងនឹងឈ្មោះ ទេព វនី្ន ដែលចាត់ទុក​ខ្លួនឯងជាតំណាងប្រជាពលរដ្ឋនៅប្លុកបឹងកក់។ នៅពេលបើកការតវ៉ាម្ដងៗហើយស្ដ្រីរូបនេះគឺជាមនុស្សម្នាក់ដែលសហគមន៍អន្ដរជាតិគាំទ្រ ព្រមទាំងបានផ្ដល់ពានរង្វាន់ពាក់ព័ន្ធនឹងសកម្មជនដីធ្លីទៀតផង។ ប៉ុន្ដែ ទេពវនី្ន ពេលនេះត្រូវបានតំណាង​ប្រជាពលរដ្ឋក្នុងក្រុមតែមួយនិងប្រជាពលរដ្ឋមួយចំនួនទៀតនៅតំបន់បឹងកក់ ចេញមកទម្លាយការពិត​ និងលែងទទួលស្គាល់ស្ដ្រីរូបនេះជាតំណាងរបស់គេទៀតហើយ ដោយបានចោទថាជាមនុស្សពុក​រលួយផ្ដាច់ការ និងប្រកាន់បក្ខពួកនិយមពោលនៅពេលដែលរូបគេបានទទួលលុយ និងជំនួយពីអន្ដរជាតិ ព្រមទាំងស្ថាប័នផ្សេងនោះ បានយកទៅដាក់ហោប៉ៅខ្លួនសម្រាប់បងប្អូនប្ដីសីរបស់ខ្លួនតែប៉ុណ្ណោះ ៕

ដោយ៖ សុវណ្នរ័ត្ន

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1450]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1216]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1521]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1551]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1447]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រកឃើញ​​កំទេច​បាក់បែក​មួយ​ដែល​សង្ស័យថា​ ជាកំ​ទេច​យន្តហោះ​ MH370​

ប្រទេសអូស្រ្តាលី៖ កាលពីពេលថ្មីៗនេះ ប្រទេសអូស្រ្តាល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [412]


មរណភាពរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយគ្រោះថ្នាក់ចរាចរណ៍នៅឌូប៉ៃ

យោងតាម​សេចក្ដីរាយការណ៍​របស់​ សារព័ត៌មាន​ថៃ​ម...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [809]


​ក្រសួង​ព័ត៌​មាន​ ព្រមាន​នឹង​ដក​អាជ្ញាប័ណ្ណ​បិទ​មិន​ឱ្យ​ដំណើរ​ការ​អាជី​កម្ម ​បើ​សិន​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ណា​ថា ​ពិសារ​​គ្រឿង​ស្រវឹង​ទៅ​​មាន​រ​ស​​ជាតិ​​ឆ្ងាញ់​​ជាប់​​មាត់​​

ភ្នំពេញ៖ បើ​យោង​ទៅតាមព្រមានរបស់​លោក​រដ្ឋមន្ត្រីក្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [431]


ADBផ្តល់ប្រាក់៣លានដុល្លារ សម្រាប់ជួយដល់គ្រោះទឹកជំនន់ នៅកម្ពុជា

ភ្នំពេញ៖ ​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា អេ​ឌី​ប៊...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [356]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 438 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1754 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132268​ នាក់