អាជ្ញាធររាជធានីភ្នំពេញលេងធម៌ក្តៅទៅលើរថយន្តដឹកដី និងខ្សាច់ឆ្លងកាត់ស្ពានព្រះមុនីវង្ស
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖អាជ្ញាធររាជ​ធានីភ្នំពេញ​មានវិធានការតឹងរ៉ឹងទៅលើរ​ថយន្តដឹក​ដីនិងខ្សាច់​ទាំងអស់​ដែល​បានធ្វើ
ចរាចរណ៍ឆ្លងកាត់​ស្ពាន​ព្រះមុនី​វង្ស(ស្ពានក្បាលថ្នល់)និងក្នុងរាជធានីភ្នំពេញ​ដែលអត់មាន​​ច្បាប់​​អនុញ្ញាត
និងរថយន្តដែលបានអនុវត្ត​ខុសគោល​ការណ៍ដែលច្បាប់បាន​អនុញ្ញាត​ ដូចជាការដឹកដីឬខ្សាច់​មិន​បាន
គ្របឲ្យបានត្រឹមត្រូវ បណ្តាល​​ឲ្យ​ដី​ជ្រុះ​ធ្លាក់រាយ​ប៉ាយនិងហូរទឹក​នៅលើផ្លូវ។
កាលពីចុងសប្តាហ៍កន្លងទៅនេះលោក​ឃួងស្រេងអភិបាល​រងរាជធានី​ភ្នំពេញបាន​ដឹកនាំ​កម្លាំងចុះ​ឃាត់
រថយន្តដឹកដី ឬ ខ្សាច់ ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់​សាធារណៈក្នុងរាជធានី
ភ្នំពេញ ពិសេសនៅលើស្ពានព្រះមុនីវង្ស នៅ​​ចំណុច​ច្រមុះ​​ជ្រូកខាង​លិចស្ពានកែង​ផ្លូវលេខ​២៧១និង
មហាវិថី​ព្រះមុនីវង្សយកទៅរក្សា​ទុកនៅ​ស្នង​ការដ្ឋាន​នគរ​បាលរាជ​ធានីភ្នំពេញដើម្បីអប់រំ និងធ្វើកិច្ច
សន្យាព្រមាន​ឲ្យរាងចាល បញ្ឈប់សកម្មភាព​អនាធិបតេយ្យតទៅទៀត​ ។
យុទ្ធនាការដ៏ក្តៅគគុកនេះ លោកឃួងស្រេងមិនបានបន្ធូដៃឲ្យក្រុមរថយន្តដឹកដី ឬដឹកខ្សាច់​ណាដែល
មានខ្នងបង្អែក ឬ បក្សពួកនោះទេ គឺធ្វើការព្រមានទាំងអស់ឲ្យតែមិនគោរព​តាមការ​ណែនាំរបស់សាលា
រាជធានីភ្នំពេញ ឬ មន្ទីរសាធារណៈការដឹកជញ្ជូនរាជធានីភ្នំពេញ ដែល​បានដាក់ចេញនូវគោលការណ៍
និងការណែនាំយ៉ាងច្បាស់លាស់អំពីការធ្វើអាជីវកម្មដឹក​ដី ឬ​ខ្សាច់ទាំងនោះ ។
នៅក្នុងសកម្មភាពចុះចាប់​ឃាត់រថយន្តនោះមានរថយន្តខ្លះ​អត់​មាន​លិខិត​​អនុញ្ញាតឲ្យធ្វើអាជីវកម្ម និង
ខ្លះទៀត​មានលិខិត​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញតែអ្នក​បើកបរ​ប្រព្រឹត្ត​ខុសទៅនឹង​គោលការណ៍
​​អនុញ្ញាតរបស់សាលា​រាជធានី​ភ្នំពេញ​ដូចជាដឹកដីមិន​គ្របធ្វើ​ឲ្យ​ហុយឬ ជ្រុះ និងហៀរ​ទឹក​កំពប់​ពេញផ្លូវ
ពិសេសគឺបើក​បរចូល​​ក្នុងក្រុង​ខុស​​ម៉ោងពេលដែលបានកំណត់​ដោយសាលា​រាជធានី​ភ្នំពេញ​ជាដើម។
សូមបញ្ជាក់ថាកន្លងមកសាលារាជធានីភ្នំពេញបានចេញសារាចរណ៍ណែនាំហាមមិនឲ្យរថយន្តដឹកដី
ដឹកខ្សាច់​បើកបរឆ្លងកាត់ទីក្រុងភ្នំពេញទេបើសិនជាបើកឆ្លងកាត់ត្រូវសុំការអនុញ្ញាតពី​សាលារាជធានី​
ភ្នំពេញហើយរថ​យន្តដឹកដីដឹកខ្សាច់ទាំងអស់ត្រូវគ្របពីលើឲ្យជិតចំពោះរថយន្តដឹកខ្សាច់វិញត្រូវទុក​ឲ្យហូរទឹកអស់សិនកុំឲ្យហុយនិងជ្រុះធ្លាក់រាយតាមថ្នល់ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានសោភណ្ឌភាពនិង
បង្កឲ្យមានគ្រោះថ្នាក់​ចរាចរណ៍កើតឡើង។
ដោយឡែកនៅតាមផ្លូវភ្នំពេញហាណូយក្នុងខណ្ឌសែនសុខជាពិសេសសង្កាត់ភ្នំ​ពេញថ្មីនិងសង្កាត់​
ជាយក្រុងមានរថយន្តដឹកដីមិនតិចគ្រឿងទេក្នុងមួយថ្ងៃៗបានដឹកដីបន្តកន្ទុយគ្នាគ្រាន់តែជ្រុះ​ដីធ្លាក់​តាមផ្លូវនោះចង់ក្លាយទៅជាភ្លឺស្រែទៅហើយ​ ម៉្យាងហុយមើលផ្លូវសឹងតែមិនឃើញ​ និងបង្ករការខូច
ខាត​ផ្លូវជាបន្តបន្ទាប់តែហាក់ដូចជាគ្មានអាជ្ញាធរមូលដ្ឋានណាអើពើទប់ស្គាត់ឬបង្រ្កាបនោះឡើយ៕

 

 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ទីក្រុង​​ Los​ Ang​eles រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​
ព័ត៌មានច្រើនទៀត • កាលពី​ : 10 កន្លងទៅ • បើកមើល : [648]

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ការរញ្ជួយដីទំហំ ៤.៤ រ៉ិចទ័រ នៅក្នុងទីក្រុង Los Angeles នៃរដ្ឋ Coliforniaគឺបានបណ្តាលអោយប្រជាជនជាច្រើននាក់មានការភ័យខ្លាចយ៉ាងខ្លាំង ក៏ប៉ុន្តែវាគឺមិនបានប៉ះពា ល់ដល់ អាយុប្រ ជាជនណាមួយឡើយ។... អានបន្ត


លោក គុយ ប៊ុនសន ៖ ​ជនជាប់ចោទទាំង​២៣នាក់ ​មានសុខភាពធម្មតាទេ​
ព័ត៌មានច្រើនទៀត • កាលពី​ : 10 កន្លងទៅ • បើកមើល : [628]

ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ៍នេះ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ជន​ជាប់ចោទ ទាំង​២៣​នាក់ រួមទាំង​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​សុខភាព​ជាធម្មតា... អានបន្ត


ក្រឡាប់​រថភ្លើង​នៅក្នុង​ទីក្រុង​ New​ York​ ឆក់​យក​ជីវិត​មនុស្ស​ ៤នាក់​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [649]

សហរដ្ឋអាមេរិក៖ កាលពីល្ងាចម្សិលមិញ វេលាម៉ោង ៥និង៥៤នាទីព្រឹក នៅក្នុងតំបន់ Bronxនៃទីក្រុង New York មានអ្នកដំណើរយ៉ាងហោចណាស់ ៤នាក់បានស្លាប់ និងអ្នកដំណើរជាង៦០នាក់បានរងរបួសជាទំងន់ បន្ទាប់ពីរថភ្លើងមួយខ្សែបើកបរយ៉ាងលឿនបានក្រឡាប់ចេញពីផ្លួវដែកមួយកន្លែងក្បែរ ស្ថានីយរថភ្លើង Spuyten Duyvil។... អានបន្ត


វិមាន​អនុស្សាវរីយ៍​២​ធ្នូ​នៅ​ស្រុកស្នួល​សាងសង់​សម្រេច​បាន​៨៥%​ ហើយ​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [792]

ក្រចេះ៖ សំណង់វិមានស្តូបអនុស្សាវរីយ៍២ធ្នូដែលគ្រោងចំណាយទឹកប្រាក់ចំនួន៣.៣៩៨.១៦៧ដុល្លារសហរដ្ឋអាមេរិក នៅភូមិ ជើង​ឃ្លូ ឃុំ ២ធ្នូ ស្រុកស្នួល​ខេត្ត​ក្រចេះ ... អានបន្ត


បន្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​នៅ​ទី​ក្រុង​ Ha​ma​ សំលាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៣០​នាក់​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [690]

ប្រទេសស៊េរី៖ សារព័ត៌មាន Sana បានប្រាប់អោយដឹងថា មនុស្សយ៉ាងហោចណាស់ ៣០នាក់បាន
ស្លាប់់ ដោយការបន្ទុះគ្រាប់បែកមួកន្លែងក្នុងទីក្រុង Hama ប្រទេសស៊េរី។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​អាកាស​ធាតុត្រជាក់​និង​មានភ្លៀង​តាមខេត្ត​មួយ​ចំនួនក្នុង​ប្រទេស​កម្ពុជា​

ភ្នំ​ពេញ៖ ធាតុអាកាសត្រជាក់ និងការមានភ្លៀងធ្លាក់ខ្ល...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [302]


រដ្ឋមន្ត្រីការ​បរទេស អាម៉េរិក​គ្រោងនឹងមក​បំពេញទស្សន​កិច្ចនៅកម្ពុជា​

ភ្នំពេញ​៖ លោក​ចន ឃែរី​ រដ្ឋមន្ត្រីការបរទេសសហរដ្ឋ​អ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [275]


រាជរដ្ឋភិបាលចាត់ទុកវិស័យអប់រំជាអាទិភាព​ចម្បងនៃការអភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិសយ័អ...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [359]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 397 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1288 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864965​ នាក់