ប្រទេសឥណ្ឌា៖ មន្រ្តីប៉ូលីសបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤២នាក់បានស្លាប់បន្ទាប់ពីឡានក្រុងមួយ
គ្រឿងដឹកអ្នកដំណើរជាង៥០នាក់ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ មន្រ្តីប៉ូលីសដដែលបានបន្តទៀតថា ឡាន
ក្រុងនោះគឺធ្វើដំណើរពីទីក្រុង Bangalore ទៅកាន់ទីក្រុង Hyderabad នៃរដ្ឋ Andhra Pradesh។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃពុធនេះនៅក្នុងស្រុកMahbubnagar ចំងាយ១៤០គីឡូម៉ែតពីទីក្រុង Hyderabad ។ គាត់បានបន្តទៀតថា មូលហេតុនៃអគ្គីភ័យនេះគឺបណ្តាលមកពីការផ្ទុះសេខ្សែភ្លើងម៉ាស៊ីនត្រជាក់មួយគ្រឿងនៅក្នុង
ឡានក្រុងនោះ។ ប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា មនុស្ស ៧នាក់រួមទាំងអ្នកបើកបរផងដែរបានគេចផុតពី
គ្រោះថ្នាក់នោះចំនែកអ្នកដំណើរផ្សេងៗទៀតគឺកំពុងតែគេងលក់។
លោក Venkateshwarlu អ្នកនាំពាក្យរបស់ប៉ូលីសបានប្រាប់ភ្នាក់ងារសារព័ត៌មាន AFPថា អ្នកបើកបរនិងជំនួញការ ជាដទៃទៀតគឺត្រូវបានចាប់ខ្លួនចំនែកអ្នកដំណើរ ៣នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងតំបន់នោះ។ គាត់បានបន្តទៀតថា កាលពីឆ្នាំ ២០០៨មនុស្សជាង ៦០នាក់ស្លាប់បន្ទាប់ពីឡានក្រុងមួយគ្រឿងបានក្រឡាប់នៅភាគ
ខាងជើងនៃទីក្រុង Uttar Pradesh។ ក្រុមតាមដានឧក្រឹដ្ឋកម្មរបស់រដ្ឋាភិបាលបានអោយដឹងថា កាលពីឆ្នាំ ២០១១
មនុស្សជាង ១៣០០០០នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ ដោយ៖ តុលា