រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ ក៏មានមនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង៣នាក់
ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីពួកគេជិះរថយន្តមួយគ្រឿងបោះពួយក្នុងល្បឿនលឿន ជ្រុល
ទៅបុកបង្កាន់ដៃស្ពាន៧មករាពេញទំហឹង បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ដែលសមត្ថកិច្ចអះអាងថា
គ្រោះថ្នាក់នោះកើតឡើងដោយសារតែទីនោះងងឹត ហើយជាចំណុចផ្លូវកោង ឯរថយន្តក៏បើកក្នុងល្បឿន
លឿនផងដែរ ។
ឧប្បត្តិហេតុគ្រោះថ្នាក់រាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូល
ថ្ងៃទី២០ មេសា ២០១៣ នៅលើស្ពាន៧មករា ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ
។ សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កហេតុដោយខ្លួនឯងនោះម៉ាក TOYOTA RAVR-4 ពណ៌ទឹកប្រាក់ បើកបរ
ដោយបុរសម្នាក់ឈ្មោះប៊ុន វាសនា អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ៣៦ សង្កាត់អូរឡាំពិក ខណ្ឌចំការមន
របួសធ្ងន់។
ដោយឡែកអ្នករួមដំណើរដែលស្លាប់ភ្លាមៗនៅនឹងកន្លែង២នាក់ នោះ១-ឈ្មោះហេង ប៊ុនឡេង ភេទ
ប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ៣៦ សង្កាត់អូរឡាំពិក ខណ្ឌចំការមន ២-ឈ្មោះហេង ពិសិដ្ឋ ភេទ
ប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងអ្នករងរបួស២នាក់ទៀតម្នាក់
ឈ្មោះហេង ម៉ាលីន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ៣៦៨ សង្កាត់អូរឡាំពិក ខណ្ឌចំការមនរាជ
ធានីភ្នំពេញ រងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះយឹម វីរៈ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ៣៦៦
សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ រងរបួសស្រាល ពួកគេទាំងអស់គ្នាជាបុគ្គលិកលក់កាមេរ៉ា
សុវត្ថិភាព ៕
ប្រភព៖កោះសន្តិភាព