កម្ពុជា-ចិនចាប់ដៃគ្នាបន្ត​ពង្រឹង​ចំ​ណង​មិត្ត​ភាព​ឲ្យ​កាន់​តែ​យូរ​អង្វែង​ទ្វេ​ឡើង​ថែម​មួយ​កម្រិត​ទៀត
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
នៅ​ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ បានអនុញ្ញាតឲ្យលោកស្រី ពូ ជៀនគួ (Bo Jianguo)  ឯកអគ្គរដ្ឋទូត នៃសាធា​
រណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែង​ការ​គួរសម ក៏ដូចជាចូលរួម​អបអរសាទរ​នូវជ័យជម្នះ​ដែលគណបក្ស​
ប្រជាជនកម្ពុជា ទទួលបានពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសចិនជាមិត្ត និងជាអ្នកជិតខាងដែល​យល់​
ចិត្តគ្នា​ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជូនសម្តេច ជា ស៊ីម ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជា។

នៅក្នុងជំនួបនោះដែរក៏បានការចូលរួមពីលោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា, លោក ម៉ម សារិន នាយក​
ខុទ្ទការល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, លោកឧកញ៉ា ឆាវ អ៊ិនទ័រ ទីប្រឹក្សាផ្ទាល់​សម្តេចអគ្គមហា​
ធម្មពោធិសាល ជា ស៊ីម, រួមនឹងមន្ត្រីជាន់ខ្ពស់​នៃព្រឹទ្ធ​សភា ជាច្រើនរូបទៀត។

នៅក្រោយជំនួបនោះលោក ម៉ម សារិន បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ជំនួបទ្វេភាគី​នោះក្រៅពីការ​
សម្តែង​ការគួរសម ចំពោះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម លោក​ស្រី ពូ ជៀនគួ បាននាំយកសារលិខិត​
របស់លោក ស៊ី ជីពីង អគ្គលេខាបក្សគុម្មុយនីស្តចិន មកជូនសម្តេចប្រធានព្រឹទ្ធសភា និងក្នុងនាមជា​ប្រធាន​
គណបក្សប្រជាជនកម្ពុជា។ ក្នុងសារ​លិខិតនោះ លោក ស៊ី ជីពីង បានចូលរួមអបអរសាទរជាមួយ​គណបក្ស​
ប្រជាជនកម្ពុជា ក្នុងការទទួលបានលទ្ធផលជោគជ័យ នៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ក្នុងឱកាសជំនួបនោះដែរ លោកស្រី ពូ ជៀនគួ ក៏បាន​នាំយកមកនូវ​
ការផ្តាំ​ផ្ញើសួរ​សុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់ប្រទេសចិន ជូនសម្តេច​អគ្គ​មហា​ធម្មពោធិសាល ជា ស៊ីម
ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ហើយជាកិច្ចថ្លែងនូវ​អំណរ​គុណសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
ក៏បានផ្តាំផ្ញើនូវការសួរសុខ​ទុក្ខពីសម្តេច​ជូនទៅថ្នាក់ដឹកនាំ និងប្រជាជនរបស់ប្រទេសចិនវិញផងដែរ។

បើតាមការបញ្ជាក់ពីលោក ម៉ម សារិន ដែលបាននាំយកនូវខ្លឹមសារ នៃកិច្ចជំនួបនោះ គឺភាគី​ទាំងពីរ​បានលើក​
ឡើងនូវទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលមានប្រវត្តិតាំងពីយូ​រលង់​ណាស់​មកហើយក្នុង​នោះមាន​កិច្ច​សហ​
ប្រតិបការ និងការពង្រឹងទំនាក់ទំនងចំណងមិត្តភាព សាមគ្គី​ភាព​ល្អជាមួយគ្នាពីមួយជំនាន់ទៅមួយជំនាន់
ហើយ​មកទល់ពេលនេះ មានការរីកចម្រើន​រហូត​ដល់ទៅការទាក់ទងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឬ គ្រប់​
វិស័យ ហើយសង្ឃឹមថា ចំណង​ទំនាក់​ទំនងនេះ នឹងកាន់តែរកចម្រើនល្អប្រសើរឡើងថែមទៀត។ ភាគីទាំងពីរ
ក៏បានប្រសិទ្ធិ​ពរជ័យដល់គ្នាទៅវិញទៅមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជន និងប្រទេស​
ទាំងពីរ(កម្ពុជា ចិន) ឲ្យកាន់តែល្អប្រសើរ និងរឹងមាំខ្លាំក្លាឡើងទ្វេឥតឈប់ឈរថែមមួយ​កម្រិត​ទៀត ក្នុង​បំណង​
ជាប្រយោជន៍ជារួមរបស់ប្រជាជន ហើយនិងការអភិវឌ្ឍរបស់ប្រទេស​ទាំងពីរកាន់តែរីកចម្រើនទៅមុខទៀត៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភ្ញៀវទេសចរណ៍បរទេសមកកម្ពុជាតាមជើងហោះហើរមាន កំណើន២១ភាគរយក្នុងត្រីមាសទី១ដើមឆ្នាំនេះ

ភ្ញៀវទេសចរណ៍បរទេសមកកម្ពុជាតាមជើងហោះហើរមានកំណ...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [327]


អគ្គីភ័យ​នៅក្នុង​ខេត្ត​ Quebec ឆក់​យក​ជីវិត​មនុស្ស​ចំនួន ​៥នាក់​

កាណាដា៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ អគ្គីភ័យដ៏សា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [319]


​ការប្រណាំង​ទូកមិត្ត​ភាពកម្ពុជា​-ឡាវ ​នៅខេត្តព្រះវិហារ​

ព្រះវិហារ​៖​ ​ទិវារ​វប្បធម៌​រួមគ្នា​រវាង​ខេត្តព្រះ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [403]


គ្រោះមហន្ត​រាយរបស់​ប្រទេសកម្ពុជា ​ក្រោមឥទ្ធិពល​គម្រោងអភិវឌ្ឍន៍ ​ទំនប់វារីអគ្គិសនី ​ដន សាហុង ​

ភ្នំពេញ៖ គម្រោង​អភិវឌ្ឍន៍ ទំនប់​វា​រី​អគ្គិសនី ដន ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [316]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 432 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 696 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864373​ នាក់