AFD គ្រោងផ្តល់ថវិការ​បន្ថែម២០​លានដុល្លារ​ ដល់សមាជិក​សមាគមន៍​អ្នកផ្គត់ផ្គង់​ទឹកស្អាតកម្ពុជា​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) គ្រោងផ្តល់ថវិការប្រមាណ២០លានដុល្លារ​អាមេរិកដល់សមាជិក អាជីវកម្ម នៃសមាគមន៍អ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាទូទាំងប្រទេស ដោយ​កម្ចីដែលមានការប្រាកទាប ដើម្បី​បង្កើន​ល្បឿននៃការផលិតទឹកស្អាតជូនប្រជាពល​រដ្ឋ​បានប្រើប្រាស់កាន់តែច្រើននៅទូទាំងប្រទេស។ នេះបើតាម​ប្រសាសន៍​​​​​​​​លើកឡើងរបស់លោក​ឧកញ៉ា អ៊ុន យុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃ​សមាគមន៍អ្នកផ្គត់ផ្គង់ទឹកស្អាត​​កម្ពុជា​​នៅក្រៅ មហាសន្និបាតសមាគមន៍អ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជានាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ នៅ​សណ្ឋា​គារ​ភ្នំពេញ។

ប្រធានសមាគមន៍អ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា លោក ឧកញ៉ា អ៊ុន យុទ្ធី បានមានប្រសាសន៍ថា ដោយមានកិច្ចសហ​ប្រតិ​បត្តការយ៉ាងល្អជាមួយ អង្គការជាតិ និងអង្គការអន្តរជាតិជាដៃគូរ សមាជិក របស់សមា​គមន៍​អ្នកផ្គត់​​​​​​​​​​​​​​​​​​​ផ្គង់ទឹកស្អាត​​​​កម្ពុជា បានពង្រីកអាជីវកម្មរបស់ខ្លួនកាន់​តែធំ​ឡើងៗពីមួយឆ្នាំទៅ​មួយឆ្នាំលើផ្នែកទឹកស្អាត ដើម្បីលើកកម្ពស់ជីវភាព​រស់​នៅ​​របស់ប្រជា​ពលរដ្ឋតាមទីប្រជុំជន និងតាមជនបទមួយចំនួន។លោកឧកញ៉ាបានបន្តថា សព្វថ្ងៃនេះការ​​ផ្តល់​សេវា​​ទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមទីជនបទ​ជា​តម្រូវ​ការចាំបាច់បំផុត​ និងជាបញ្ហានយោបាយរបស់រាជរដ្ឋា​ភិបាល​​ដំណាក់កាលទី២ ។ ប៉ុន្តែបញ្ហានេះបានជួបនូវការប្រឈមជាច្រើន​ ដូចជានៅតាមជនបទខ្វះប្រភពទឹក ការ​ផ្តល់​​​​សេវា​មានបញ្ហាស្មុគ្រស្មាញ បណ្តាញនៃការចែកចាយវែង និងបណ្តុំប្រជាពលរដ្ឋរស់នៅ​មាន​លក្ខណៈតិច្ចតួច ជា​ហេតុ​​ធ្វើឲ្យអ្នកវិនិយោគមានការរារែកក្នុងការបណ្តាក់​ទុនរកស៊ីនៅតាម​ជនបទនេះ ។  

លោកឧកញ៉ាបន្តទៀតថា កន្លងមកនៅតាមបណ្តុំរស់នៅមួយចំនួនរបស់ប្រជាពលរដ្ឋ មាន​អង្គការ USID បាន​​ជួយ​​ជ្រោមជ្រែងសព្វបែបយ៉ាងលើផ្នែកបណ្តុះបណ្តាល បច្ចេកទេស ហើយ​ក៏មានក្រុម​ហ៊ុនតូចៗដែលគាត់​រស់នៅ​ក្បែរ​នោះ​​បានដាក់ទុនធ្វើអាជវកម្ម  រួមគ្នារវាងក្រុមហ៊ុន និងអង្គការដៃគូរ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋក្រី​ក្របំផុត​បាន​ទឹក​ស្អាតប្រើប្រាស់តាមរយៈ ការចំណាយហាសិប បូក ហាសិប(50+50%)ម្នាក់ ក្នុងការជួយសម្រួលជីវភាពរបស់​​ពួក​គាត់ (​USID ជាអ្នកផ្តល់តម្លៃគ្រាដំបូងរវាងអង្គការ និងក្រុមហ៊ុន)។ចំពោះតម្លៃទឹកវិញលោកឧកញ៉ាបានបញ្ជាក់ថា មាន​​ការខុសគ្នាច្រើនរវាងអ្នកទីក្រុង និងអ្នក​ជន​បទ អ្នកទីក្រុងតម្លៃទឹកគឺកំណត់ដោយរដ្ឋ តែសម្រាប់អ្នកជនបទ​វិញ​គឺកំណត់ដោយក្រុម​ហ៊ុន ព្រោះថាការចំណាយដើមទុនច្រើន ហើយបណ្តាញនៃការចែកចាយវែង​គឺក្រុមហ៊ុន​ត្រូវ​ការចេញដើមទុនច្រើនណាស់។  លោកឧកញ៉ារំពឹងថា ទៅថ្ងៃខាងមុខសមាគមន៍លោកនឹងទាក់ទាញអ្នកវិនិយោគ ឬ ដៃគូរ​ដែល​គេ​​បាន​​ជួយ​ជ្រោមជ្រែង ឲ្យគេផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប មកដល់សមាគមន៍​ដើម្បី​ពង្រីក​សេវា​ផ្គត់ផ្គង់ទឹកស្អាតឲ្យបានកាន់តែទូលំទូលាយថែមទៀត ។ ព្រោះថាសព្វ​ថ្ងៃនេះ​​លោក​​​មើលឃើញថា មានអង្គការដៃ​គូរ​​ជាច្រើនកំពុងតែមានសកម្មភាពផុលផុស​លើ​បញ្ហានេះ ពិសេសលើសមាគមន៍ផលិតទឹកស្អាតខ្នាត​តូចៗ​នៅ​តាម​ទី​ជន​បទដាច់ស្រយ៉ាល។

ដោយឡែកចំពោះមហាសន្និបាតសមាគមន៍អ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជានៅថ្ងៃនេះវិញ លោក​ឧកញ៉ាបង្ហាញពី មាន​គោលបំណងសំខាន់២យ៉ាង ទី១ បូកសរុបការងារដែលបានអនុវត្ត​ក្នុង​ឆ្នាំ២០១៣​កន្លងទៅ រួមទាំងផែនការយុទ្ឌ​សាស្រ្ត​​និងសកម្មភាពសម្រាប់ឆ្នាំ២០១៤ និងមួយវិញ​ទៀត ពិភាក្សានិងស្វែងរកមតិយោបល់ អនុសាសន៍​ដើម្បី​ជម្រុញ​ឲ្យដំណើរការប្រព្រឹត្តទៅ​របស់​សមា​គមន៍បោះជមហានទៅមុខកាន់តែប្រសើរ។ ពិសេសផ្តល់ឱកាសឲ្យ​សមាជិក និង​អ្នកចូលរួមបានស្គាល់និងធ្វើការប្រាសញរ័តទាក់ទងគ្នា ចែករំឡេកបទពិសោធន៍ដែលខ្លួនមាន ក៏ដូច​ជាទស្សនាការទាងបង្ហាញនូវផលិតផលរបស់ក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើម និងការណែ​នាំបច្ចេកទេសថ្មី​ដែល​ទាក់ទងនិងអាជីវកម្មផលិតទឹកស្អាតនេះ។សូមបញ្ជាក់ថា សមាគមន៍អ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាត្រូវបានបង្កើត​​ឡើង​នៅ​ឆ្នាំ២០១១ រហូត​មកដល់ពេលនេះសមាគមន៍មានសមាជិកចំនួន៥៤ (លើសការរំពឹងទុក ) និងមានស្ថានីយ៍​ចំនួន​៧១​កន្លែង មានសមាជិកសមគមន៍ពីខេត្តចំនួន១៣ផងដែរ។ ​សម្រាប់ឆ្នាំ២០១៤ នេះ ​រំពឹង​ថានឹងមានសមាជិករហូត​ដល់ទៅ៨០នាក់៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សុខ មន្នីពិសី ​ទាក់ទងប្រុស​នៅអាមេរិកតាមទូរស័ព្ទ​

ភ្នំពេញ ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [334]


គ្រោះអគ្គិភ័យាបានកើតឡើងនៅរាជធានីភ្នំពេញ មានចំនួន១០៥លើក កើនឡើងជាងឆ្នាំមុន ២៩ករណីក្នុងឆ្នាំ២០១៣

ភ្នំពេញ៖ ក្នុងរយៈពេល ១ ឆ្នាំ​២០១៣កន្លង​​មកនេះ មានម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [395]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 463 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1367 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865044​ នាក់