​ពលរដ្ឋខ្មែ​រ៦នាក់​ស្លាប់​ និង​៤នាក់រងរបួស​ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​នៅប្រទេសថៃ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ខេត្តបន្ទាយមានជ័យ៖ អាជ្ញា​ធរ​កម្ពុជា​ កំពុង​ចុះ​ស្រាវ​ជ្រាវ​នូវ​ព័ត៌​មាន​ដែល​បាន​លិច​លឺ​ថា​ មាន​ពលករ​ចំណាក​ស្រុក​៦​នាក់​ត្រូវ​ស្លាប់​ និង​៤​នាក់ ​ទៀត​កំពុង​រង​របួស​ធ្ងន់​ស្រាល​ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើត​ឡើង​ កាល​ពី​វេលា​ទៀប​ភ្លឺ​ចុង​សប្តាហ៍​មុន​ នៅ​ខេត្ត​ឈុន​បុរី​ ប្រទេស​ថៃ​។បើ​យោង​តាម​ប្រភព​ព័ត៌​មាន​ពី​កាសែត​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៩​ ខែ​មីនា​ ឆ្នាំ​២០១៤​ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ ត្រូវ​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ឈុន​បុរី​ ប្រទេស​ថៃ​ ដែល​បណ្តាល​ឲ្យ​ពល​ករ​ខ្មែរ​ចំនួន​៦​នាក់​ត្រូវ​បាន​ស្លាប់​ និង​៤​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​។​

លោក​នេត្រ​ សារី​ អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ បាន​ទទួល​ស្គាល់​ថា​ ពិត​ជា​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ដោយ​សារ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មែន​ ប៉ុន្តែ​ព័ត៌​មាន​ជាក់​លាក់​លោក​នៅ​មិន​ទាន់​ទទួល​បាន​ទេ​។

​ លោក​បន្ត​ថា​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ កម្លាំង​អាជ្ញាធរ​កម្ពុជា​នៅ​ក្នុង​ខេត្ត​ឈុន​បុរី​ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កន្លែង​កើត​ហេតុ​ ដើម្បី​ចេញ​ប្រតិបត្តិ​ការណ៍​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​កម្ពុជា​ ដែល​បាន​រង​គ្រោះ​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ទូរ​សព្ទ័​របស់​ក្រុម​មន្ត្រី​ការ​ងារ​ដែល​បាន​ចុះ​ទៅ​នោះ​នៅ​មិន​ទាន់​អាច​ទំនាក់​ទំនង​បាន​នៅ​ឡើយ​ទេ​។​

លោក​បញ្ជាក់​ថា​៖«​យើង​មិន​ទាន់​ដឹង​លំអិត​អំ​ពី​មូល​ហេតុ​ នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​ថៃ​ទេ​ ព្រោះ​ថា​ ករណី​នេះ​វា​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ឈុន​បុរី​ ប្រទេស​ថៃ​ឯ​ណោះ​ ដូច្នេះ​កម្លាំង​អាជ្ញាធរ​នៅ​ទីនោះ​កំពុង​ធ្វើការ​ចុះ​ស្រាវ​ជ្រាវ​»​។

​លោក​គឹម​ សា​រ៉េត​ អនុ​ប្រធាន​ទំនាក់​ទំនង​ការ​ងារ​ព្រំ​ដែន​កម្ពុជា​ថៃ​បាន​ឲ្យ​ដឹង​ថា​ បើទោះ​បី​លោក​ទទួល​ខុស​ត្រូវ​ផ្នែក​ដឹក​ជញ្ជូន​សព​ពល​រដ្ឋ​​​​ខ្មែរ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ក៏​ដោយ​ ប៉ុន្តែ​ឆ្លើយ​តប​ករណី​នេះ​លោក​មិន​មាន​សិទ្ធ​នៅ​ក្នុង​ការ​ចេញ​ប្រតិបត្ត​ការណ៍​តែ​ឯង​ទេ​ ព្រោះ​ថា​ លោក​មិន​ទាន់​បាន​ទទួល​លិខិត​បញ្ជាក់​ពី​ថ្នាក់​លើ​នៅ​ឡើយ​ទេ ជុំវិញ​រឿង​នេះ​។​ លោក​បញ្ជាក់​ថា​៖«​យើង​បាន​ត្រៀម​កម្លាំង​ក្នុង​ការ​ដឹក​ជញ្ជូន​សាក​សព​ពល​រដ្ឋ​ខ្មែរ​មក​កាន់​កម្ពុជា​វិញ​ ប៉ុន្តែ​ពាក់​ពន្ធ័​និង​រឿង​នេះ​យើង​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​មុន​សិន​»​៕ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ពលរដ្ឋរិះគន់សមត្ថកិច្ច​ជំនាញស្រុកសំបូរ​មិនហ៊ានបង្ក្រាប​ទីតាំងកែច្នៃ​ឈើខុសច្បាប់​ចំនួន៣កន្លែង ​

ក្រចេះ ៖ ប្រជាពលរដ្ឋនាំគ្នារិះគន់អាជ្ញាធរមានសមត្ថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [436]


​បា​​រំាង​​ប​ន្ត​​ជួយ​​កែ​​លម្អ​​ប្រ​​ពន្ធ័​​សិ្ថ​តិ​​​នៅ​កម្ពុ​ជា​​​ឲ្យ​ស្រប​​​តាម​​ស្ត​ង់​​ដារ​​

ភ្នំពេញ៖ រដ្ឋាភិបាលបារំាងបង្ហាញជំហរឹងមំាគាំទ្រដល់ក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [439]


ជន​ប្រមឹក​ប៉ុន​ប៉ង​​រំលោភ​កូនស្រី​អ្នក ​មេម៉ាយ​​ម្តង​ជា​ពីរ​ដង​​​ជាប់ខ្នោះ​ប៉ូលិស

ជន​ប្រមឹក​ប៉ុន​ប៉ង​​រំលោភ​កូនស្រី​អ្នក ​មេម៉...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [395]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 467 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 824 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230923​ នាក់