​មនុស្ស​១៥​នាក់​ស្លាប់ ​និង​៤៩នាក់​ទៀត​រ​ង​របួស​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ពិធីបុណ្យ​អុំទូក​បី​​​ថ្ងៃ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ យ៉ាង​​​ហោច​ណាស់​មាន​អ្នក​​​​ស្លាប់១៥នាក់់ និង៤៩ទៀតរងរបួសក្នុង ​ករណី​​​​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួនបី​ថ្ងៃ​​នៃ​​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ អកអំបុក។​ នេះ​បើ​យោង​តាម​ការអះ​អាង​​​​​​​របស់​លោក​ ហ៊ឹម​​ យាន​​ ​ប្រធាន​នាយកដ្ឋាន​​សណ្ដាប់​នៃ​អគ្គស្នងការ​​​នគរ​​បាល​ជាតិ។​

លោកបាន​បន្ថែម​ថា​ គ្រោះ​ថ្នាក់​​ចរាចរណ៍​នៅថ្ងៃអុំទូកទី១ ធម្មតា តែថ្ងៃទី២ និងទី៣បានកើន​ឡើង​ខ្ពស់​ដែល​​​សរុប​​ទៅ​​​មាន​អ្នក​ស្លាប់​ចំនួន​១៥ នាក់​ និង​​រង​របួសធ្ងន់​ស្រាល​ ៤៩ នាក់​។ ​ករណី​គ្រោះ​ថ្នាក់​ភាគ​ច្រើន ​គឺ​បាន​កើត​ឡើង​​នៅ​​តាម​​ខេត្ត ​ពិសេស​ខេត្ត​​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​ដើរ​កម្សាន្ត​ច្រើន​។ ហើយករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​​បុណ្យ​អុំ​ទូក​ឆ្នាំ២០១៣​នេះ​ ​មាន​​ការ​ថយ​ចុះ​​ជាង​ឆ្នាំ​មុន​ៗ​។​

បើតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញប្រចាំថ្ងៃ បានឲ្យដឹងថា កាលពី​ថ្ងៃទី១៦​ដែល​ជាថ្ងៃ​​ឈប់​សម្រាករបស់បុគ្គលិក មន្ត្រីរាជការ និងជាថ្ងៃ​ឈប់​សម្រាក​ចុងសប្តាហ៍ផង​នោះ​ មាន​គ្រោះ​ថ្នាក់ចរាចរណ៍​កើត​​ឡើង៩លើកបានបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និង១៤ នាក់​រងរបួស ចំណែកគ្រោះថ្នាក់បានកើតឡើង១៨ លើក​​បាន​បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ និង ៣៥ នាក់រងរបួសធ្ងន់ និងស្រាល។​

ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ និងចរាចរណ៍នៃក្រសួងសារធារណការ និងដឹកជញ្ជូន លោក​ព្រាប ចាន់វិបុល​ ​មានប្រសាសន៍ប្រាប់ឱ្យដឹងថា តួលេខនៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល១០ខែ ឆ្នាំ​២០១៣នេះ បានកើតឡើង​ ​៣.៦០៩ករណី កើនជាងឆ្នាំមុន ៥៦ ករណី ក្នុងនោះ អ្នកស្លាប់មាន​១.៦០៤ នាក់កើនឡើងជាងឆ្នាំមុន ១៥ នាក់​ ​អ្នករងរបួសធ្ងន់ ៣.៤៧៨ នាក់ថយ ចុះជាងឆ្នាំមុន៥៣ នាក់ អ្នករងរបួសស្រាល ៧២ នាក់ថយចុះជាងឆ្នាំមុន ១៦៨ ​​នាក់។​ 

ពាក់ព័ន្ធនឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះដែរ ចាប់ពីថ្ងៃទី១ វិច្ឆិកានេះ សាលារាជធានី​ភ្នំពេញ បានចេញ​​បម្រាមហាមឃាត់ធ្វើ​ចរាចរណ៍រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ចេញចូលក្នុង​ភូមិ​សាស្ត្រ រាជធានីភ្នំពេញ ដើម្បីពង្រឹង​ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ក្នុងរាជ​ធានីភ្នំពេញ​ឲ្យ​កាន់តែប្រសើរ និងមានរបៀបរៀបរយថែមទៀត។​ជាមួយគ្នានោះ សាលារាជធានីភ្នំពេញ ក៏បានធ្វើការណែនាំទៅរថយន្តដឹកជញ្ជូន ទំនិញធុន​ធ្ងន់​គ្រប់​ប្រភេទ​ពិសេស​​​​រថយន្តកុងតឺន័រនិងមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់​​​​ពី​ម៉ោង ៥ ព្រឹក ដល់ម៉ោង ២១ ​យប់។​

សូមរម្លឹកផងដែរថា កាលពីឆ្នាំ២០១២ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ៤.២៥០ ករណី មាន​មនុស្សស្លាប់​១៩៦៦​​នាក់ រងរបួសធ្ងន់ ៥.៣៤៩នាក់ រងរបួសស្រាល៨.៣០០ នាក់​ខាតបង់​ថវិកា​ជាតិអស់ ៣២៩ លានដុល្លារ​សហរដ្ឋ​អា​​មេរិក ដែលកាលពីឆ្នាំ២០១១ ដោយសារ​តែគ្រោះថ្នាក់​ចរា​ចរណ៍បានខាតថវិកាជាតិអស់ ៣១០ លានដុល្លារ​សហរដ្ឋ​​អាមេរិក៕ ដោយ ៖ មករា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​​ Barcelona​​​ ទំលាក់​ក្រុម ​Manchester​ City ​ចេញ​ពីពាន​រង្វាន់​ Uefa​ Champion​ League​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមជើងខ្លាំងមកពីអ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [306]


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [788]


​បំពាក់​ឋានន្តរស័ក្តិ​ជូននាយឧត្តម​សេនីយ៍​២៩​រូបតាមសំណើរ​ នាយករដ្ឋមន្រ្តី ​

ភ្នំពេញ៖ នៅ​ទីស្តីការក្រសួង​ការពារជាតិ​នាព្រឹក​ថ្ង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [561]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 108 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 318 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863995​ នាក់