Addis Ababa - សត្វតោមួយក្បាលបានខាំសំលាប់អ្នកថែរក្សាសួនសត្វមួយនាក់ នៅក្នុង រដ្ឋEthiopia ប្រទេស Addis Ababa បន្ទាប់ពីគាត់ភ្លេចបឹទទ្វារខាងក្នុង ដែលជាកន្លែង តោដេក។គេបានអោយដឹងថា សត្វតោ ឈ្មោះ Kenenisa ដែលដាក់ឈ្មោះតាមអត្តពលិកដ៏ល្បីល្បាញម្នាក់គឺ លោកKenenisa Bekele បានខាំកលោក Abera Silsay អាយុ ៥១ឆ្នាំ ។
តោបានខាំលើលោក Abera Silsay អស់ពេល ១៥ ទៅ ២០នាទីដែលធ្វើអោយគាត់បាន ស្លាប់ភ្លាមៗ នៅនឹង កន្លែង។ សួនសត្វនេះបានចាប់បើកឡើងក្នុងឆ្នាំ ១៩៤៨ សំរាប់តែចញ្ចឹមសត្វតោប៉ុណ្ណោះ ដែលគ្រប់គ្រង អធិរាជ លោក Haile Selassie ។ ដោយ៖ តុលា