ថៃនាំចេញសម្លៀក​បំពាក់​មក​កម្ពុជា​១​ឆ្នាំ​ៗ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ ១៧​លាន​ដុល្លារ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់ស្ថានទូតថៃប្រចាំនៅកម្ពុជាបានអះអាងថាពាណិជ្ជកម្មសម្លៀកបំពាក់
រវាងប្រទេសកម្ពុជានិងថៃមានការរីកចម្រើនគួរឲ្យគត់សម្គាល់ពី១ឆ្នាំទៅ១ឆ្នាំ។ជាក់ស្តែងក្នុង​១ឆ្នាំៗ​ថៃបាន​នំា​
ចូល​ផលិតផលសម្លៀកបំពាក់មកកាន់ទីផ្សារក្នុងប្រទេសកម្ពុជាគិតជាទឹកប្រាក់ប្រមាណ៥០០លានបាត
ប្រមាណ​ជា១៧លានដុល្លារអាមេរិក។

អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃលោកស្រីជីរ៉ាណាន់វង្សមង្គលបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានស្តី
ពីពាណិជ្ជកម្មសម្លៀកបំពាក់រវាងប្រទេសទាំងពីរបន្ទាប់ពីលោកស្រីបានចូលរួមបើកពិព័រណ៍សម្លៀកបំពាក់និង
គ្រឿងសម្អាងរបស់ថៃ(Thailand Fashion & Beauty Show) ដែលរៀបចំឡើង​នៅផ្សារ​ទំនើបផារ៉ាហ្គន​កាលពីយប់​
ថ្ងៃទី១ខែសីហាឆ្នាំ២០១៣នេះថាយើងប្រឹងប្រែងរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍ជាច្រើននៅកម្ពុជាដើម្បីជំរុញឲ្យ
អតិថិជនមានការជឿជាក់ទំនិញដែលនាំចូលពីប្រទេសថៃមកកាន់ទីផ្សារក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធការនាំចូលសម្លៀកបំពាក់របស់កម្ពុជាទៅប្រទេសថៃវិញមន្ត្រីពាណិជ្ជកម្មថៃរូបនេះមិនបានបង្ហាញតួ
លេខ​ច្បាស់លាស់នោះទេ គ្រាន់តែលើកឡើងថាមានចំនួនតិចជាងពីថៃនាំចូលមកកម្ពុជា។សម្លៀកបំពាក់​ដែល​
ថៃនាំចូលពីកម្ពុជាមានចេញពីរោងចក្រកាត់ដេរនិងខោអាវជជុស។

លោកស្រីជីរ៉ាណាន់វង្សមង្គល បានបន្ថែមឲ្យដឹង​ទៀតថាសម្លៀកបំពាក់ដែលថៃនាំចូល​មកកម្ពុជា​តម្រូវ​គ្រប់​
អាយុ​មនុស្សមានវ័យចំណាស់យុវវ័យនិងកុមារផងដែរ។យ៉ាងណាក៏ដោយកម្ពុជា​ត្រូវបានគេ​មើលឃើញយុវវ័យ​
ភាគ​ច្រើននិយមប្រើប្រាស់សម្លៀកបំពាក់របស់ថៃ។

ដើម្បីឲ្យពាណិជ្ជកម្មសម្លៀកបំពាក់នេះមានការរីកចម្រើនប្រទេសថៃបានរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍នានា
ក្នុងការបង្កើនជំនឿចិត្តលើផលិតផលរបស់ខ្លួន។ជាក់ស្តែងពិព័រណ៍សម្លៀកបំពាក់និងគ្រឿងសម្អាងរបស់ថៃ
(Thailand Fashion & Beauty Show) ត្រូវបានរៀបចំឡើងចំនួន​ប្រាំថ្ងៃចាប់ពីថ្ងៃទី១ដល់ទី៤​ខែសីហាឆ្នាំ២០១៣នៅ​
ផ្សារទំនើបផារ៉ាហ្គន។

ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាលោកថាត់ថៈឈុតិផាក់ឌីបានថ្លែងក្នុងពីធីបើកសម្ពោធពិព័រណ៍ថាការរៀបចំកម្ម
វិធីនាលើកនេះគឺជាការរៀបចំរួមគ្នារវាងនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មជាមួយ
ផ្សារទំនើបផារ៉ាហ្គនហើយនឹងនាំយកទំនិញសម្លៀកបំពាក់ Brand Name របស់ថៃដោយ​ចាត់ទុកថា​ជាកម្មវិធី​ផ្
សព្វ​ផ្សាយនិងជំរុញការលក់ទំនិញបង្កើនការនិយមចូលចិត្តទំនិញថៃនៅកម្ពុជា។

សូមជម្រាបថានាឱកាសពិព័រណ៍នោះផ្សារទំនើបផារ៉ាហ្គននឹងធ្វើការបញ្ចុះតម្លៃទំនិញគ្រប់ប្រភេទពី១០ភាគរយ
ទៅ៣០ភាគរយព្រមទាំងមានកម្មវីធីពិសេសជាច្រើនទៀតសម្រាប់ការទាក់ទាញអតិថិជន ខណៈ​ផ្សារទំនើប​ជា​
ច្រើនកំពុងរីកស្គុះស្គាយនិងដណ្តើមយកអតិថិជននៅទីក្រុងភ្នំពេញ៕

ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [1058]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [927]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [1002]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [830]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​​ខ្មាន់​​កាំភ្លើង​រឹបអូស​​អាគាររ​​ដ្ឋាភិ​បាលរបស់​​ប្រទេស​​អ៊ុយក្រែន​​

ប្រទេសអ៊ុយក្រែន៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ កងក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [451]


មេដឹក​​​នាំរបស់​ពួកឧទាមប្រចាំ​ប្រទេស​ស៊េរី​ត្រួវ​បានគេសម្លាប់នៅ​ទី​ក្រុង ​Aleppo​

ប្រទេសស៊េរី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ការបំផ្ទុះគ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [454]


​អាកាស​ធាតុត្រជាក់​និង​មានភ្លៀង​តាមខេត្ត​មួយ​ចំនួនក្នុង​ប្រទេស​កម្ពុជា​

ភ្នំ​ពេញ៖ ធាតុអាកាសត្រជាក់ និងការមានភ្លៀងធ្លាក់ខ្ល...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [407]


​​​ស្រ្តីមាន​ចំនួន​តិចតួច​បានទទួ​ល​ឱកាសចូលរួម​កសាង​សកម្មភាព​

មន្ត្រីរដ្ឋាភិបាលជាតិនិងអន្តរជាតិនៅកម្ពុជា បានចោទជ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [449]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 652 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1256 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231355​ នាក់