​អាកាស​ធាតុត្រជាក់​និង​មានភ្លៀង​តាមខេត្ត​មួយ​ចំនួនក្នុង​ប្រទេស​កម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំ​ពេញ៖ ធាតុអាកាសត្រជាក់ និងការមានភ្លៀងធ្លាក់ខ្លាំង​តាមរាជធានី-ខេត្ត​មួយចំនួន ​តាំង​ពីយប់    មិញ រហូតដល់​​វេលាថ្ងៃ​ត្រង់ ថ្ងៃអង្គារ៍ ទី​១៧ ខែធ្នូ​នេះ​ ។ មន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា អាកាសធាតុ​បាន​ចុះ​ត្រជាក់ នៅ​ខេត្តបន្ទាយ​មានជ័យ និង​ឧ​ត្ត​រ​មានជ័យ ដោយ​អាកាសធាតុត្រជាក់នេះ​ចុះ​ត្រជាក់​ពី ៣១ឬ៣២ អង្សា​សេ ចុះមកដល់ ១៤ ឬ១៥ អង្សា​សេ។ដោយឡែក ​នៅខេត្តកំពត ​ទឹក​ភ្លៀង​បាន​ធ្លាក់​ច្រើនតាំងពីយប់ថ្ងៃទី១៦ ខែធ្នូ មក​ដល់​ថ្ងៃ​អង្គារ៍ នេះ​មិន​ទាន់​រាំង​នៅ​ឡើយ​ទេ។ ​ទឹក​ភ្លៀង​នេះ បានជន​លិច​ស្រូវទុំរដូវវស្សា ដែល​មិន​ទាន់បានប្រមូល ឬ​ជន​លិច​ស្រូវ​ទុំ​ក្នុង​ស្រែ​អស់គ្មានសល់។

បញ្ហា​នេះមន្ត្រីក្រសួងធនធានទឹក ឲ្យដឹងថា អាកាសធាតុត្រជាក់ និងភ្លៀង​​ធ្លាក់​រាយប៉ាយ តាម​រាជ​ធានី-​ខេត្ត​ភាគ​ច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ពិសេសនៅរាជ​ធានីភ្នំពេញ ទឹកភ្លៀង នៅបន្តធ្លាក់​រហូត​មកដល់ម៉ោង ១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​អង្គារ៍​នេះ មិនទាន់​ឈប់ទេ។ ហើយផ្ទៃ​មេឃ ​មាន​ខ្យល់​​បក់​ខ្លាំង មេឃ​មាន​ពពក​ច្រើន ​​​មាន​រលឹម និង​ភ្លៀង​ជាបន្តបន្ទាប់​៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [659]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [676]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [674]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [661]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [715]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស ៧​​​លាននាក់ជុំវិញពិភពលោកបានស្លាប់ដោយសារការបំពុលបរិយាកាស

ព័ត៌មានអន្តរជាតិ៖ យោងតាមអង្គការសុខភាពពិភពលោកបានប៉ា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [322]


កម្មករប្រមាណជា១ម៉ឺននាក់ បានទៅពិនិត្យសុខភាពនៅក្រសួងការងាររៀងរាល់ខែ

ភ្នំពេញៈ កម្មករ-កម្មការិនី ប្រមាណ១ម៉ឺននាក់ បានទៅត្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [243]


ក្រឡាប់​ទូក​នៅក្នុង​សមុទ្រ​ Andaman ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ២១នាក់​

ប្រទេសឥណ្ឌា៖ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ការក្រឡ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [303]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 33 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 507 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1056 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 756691​ នាក់