រដ្ឋាភិបាល​ប្រកាស​ផ្អាក​បុណ្យ​អុំទូក​ដោយ​សារ​គ្រោះ​ទឹក​ជំន​ន់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញរដ្ឋាភិបាលបានប្រកាសផ្អាករៀបចំបុណ្យអុំទូកសារថ្មី បន្ទាប់ពីការផ្អាកពីរឆ្នាំជាប់គ្នា​កន្លងមក ដោយ​​​សារ​ឆ្នាំ​នេះកម្ពុជាបានរងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនិងខូចខាតទ្រ​ព្យ​​ស​ម្បត្តិប្រជាពលរដ្ឋច្រើន តម្រូវ​​​អោយរដ្ឋា​ភិបាលត្រូវដោះស្រា​យបញ្ហាចំពោះមុខនេះ​​ជាអា​ទិភាព។​​

          នេះជាលើកទីបីហើយដែលរដ្ឋាភិបាលកម្ពុជាផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប អក​​​អំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ។យោងតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៥ ស.រ ចុះហត្ថ​​​លេខា​ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាល​ពី​​​ថ្ងៃទី០៦ខែតុលា បានអោយដឹងថា តាមទម្លាប់រដ្ឋាភិបាលតែងរៀបចំបុណ្យអុំ​ទូករយៈពេលបី​ថ្ងៃនៅតាម​ដង​​​​ទន្លេ​​សា​បនៅមុខព្រះរបមរាជវាំង និងនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីបន្តរក្សាទំនៀមទំលា​ប់​ប្រពៃណី​ជាតិ​​​ដែលមានជាយូរល​ង់ណាស់មកហើយ។​​

ដោយឡែកឆ្នាំនេះ ស្ថានភាពទឹកជំនន់ទន្លេមេគង្គមានសភាពធ្ងន់ធ្ងរ ដែលបណ្តាលអោយ វត្តអារាម មន្ទីរពេទ្យ ​ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ផលដំណាំ និងសត្វពាហនៈជាច្រើនត្រូវរងការបំផ្លិចបំផ្លាញនិង​ធ្វើអោយ​ប្រជា​​ពលរដ្ឋក្នុងតំបន់រងការលិចលង់មួយចំនួនបាត់បង់ជីវិតផងដែរ។ដូច្នេះដើម្បីប្រមូលកម្លាំង ដោះស្រា​យបញ្ហា​​ប្រឈម​ទាំងនេះ រដ្ឋាភិបាលបានធ្វើការណែនាំចេញជាគោលការណ៍៤ចំណុចគឺ៖ ​១.ផ្អាកការប្រារព្ធព្រះរាជពិធីបុ​​ណ្យ​អុំទូក បណ្តែបប្រទីប អកអំបុក និងសំពះព្រះខែ នៅតាម​ដងទន្លេសាប​មុខ​​ព្រះបរមរាជវាំងរាជធានីភ្នំពេញដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦, ១៧និង១៨ខែវិច្ឆិកាឆ្នាំ២០១៣។​២.ការរៀបចំព្រះរាជពិធីបុ​​ណ្យ​អុំទូក បណ្តែបប្រទីប អកអំបុក និងសំពះព្រះខែនៅតាម​ទីកន្លែងដទៃទៀត​អាច​​ប្រ​ព្រឹត្តិទៅជាធម្មាតា តាមទំនៀមទម្លាប់​ប្រពៃណី និងតាមលទ្ធភាពរបស់ប្រជាពលរដ្ឋ។​៣.ការឈប់សំរាករបស់មន្ត្រីរាជការ និយោជិតកម្មករចំនួនបីថ្ងៃនៅក្នុងពិធីនេះ នៅរក្សាដដែល។និង៤.គ្រប់​​ក្រសួង ស្ថាប័ន រាជធានី និងខេត្តត្រូវបន្តយកចិត្តទុកដាក់ត្រូវបន្តប្រុងប្រយ័ត្ន​យកចិត្តទុកដាក់ខ្ពស់​ក្នុងការជួយ​​សង្គ្រោះ​ដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីដោះស្រាយកង្វះខាតស្បៀង ជម្រក ថ្នាំពេទ្យ និងត្រូវយកចិត្ត​ទុកដាក់​​ស្តារឡើងវិញ នូវដំណាំស្រូវ​ ដំណាំផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធដែលបានរងការខូចខាត។​

យោងតាមរបាយការណ៍ទិន្នន័យប៉ះពាល់ និងខូចខាត ដោយជំនន់ទឹកភ្លៀងលើកទី២ និងជំនន់ទន្លេមេគង្គ ​របស់  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី៣០ខែកញ្ញា   ជំនន់ទឹកភ្លៀង និងជំនន់​ទន្លេ​​មេគង្គ បាន និងកំពុងវាយប្រហារ ខេត្ត-ក្រុងមួយចំនួននៅកម្ពុជា ក្នុងនោះ មានខេត្តព្រះវិហារ, កំពង់ធំ, បន្ទាយ​​មានជ័យ, សៀមរាប, ឧត្តរមានជ័យ, កំពង់ចាម, ក្រចេះ, ស្ទឹងត្រែង, ព្រៃវែង, កណ្តាល, ព្រះសីហនុ, រតនគិរី និង​​រាជធានីភ្នំពេញ ដែលធ្វើអោយប៉ះពាល់ដល់ស្រុកចំនួន៦៦ និងឃុំចំនួន ៣០០ ក្នុងចំណោមបណ្តាខេត្ត-ក្រុង​​នានា ។របាយការណ៍បន្តថា គ្រោះទឹកជំនន់ទាំង១៣ខេត្ត-ក្រុងនេះ មានប្រជាពលរដ្ឋចំនួន ១០​០.៣៣៤ គ្រួសារ បានរង ផលប៉ះពាល់ និងប្រជាពលរដ្ឋចំនួន ៩.៩៥៦គ្រួសារ ត្រូវបានក្រុមអាជ្ញាធរជួយសង្គ្រោះ និងបាន​​ជម្លៀស​​​​​​​ចេញ ទៅរកទីទួលមានសុវត្ថិភាព។ ក្នុងនោះ មានផ្ទះរបស់ប្រជាជនចំនួន ៨៩.១៨៦ខ្នង បានរងការ​ប៉ះ​​ពាល់ និងធ្វើអោយ ផ្ទះចំនួន ២៩ខ្នងទៀត បានខូចខាត និងធ្វើឲ្យមនុស្សចំនួន ៣៩នាក់ បានស្លាប់បាត់បង់ជីវិត ​ហើយមិនបានធ្វើ អោយមនុស្សណាម្នាក់ រងរបួសនោះទេ ។របាយការណ៍បន្ថែមថា ចំពោះសាលារៀន ដែលរង​​ផលប៉ះពាល់ មានចំនួន ៥៣៣ខ្នង, វត្តអារាមចំនួន២៩១ និង មន្ទីរពេទ្យចំនួន ២៩ផងដែរ ហើយសត្វពាហនៈ ​ដែលត្រូវបានគេជម្លៀសចេញមានចំនួន ១៧.០៣៣ក្បាល និង មានសត្វពាហនៈងាប់ចំនួន ៣៤ក្បាល។ ​សន្ទូងដែលបានប៉ះពាល់មានចំនួន៩៨.២២៧ហិកតា។ ចំពោះសំណាប ដែលបានខូចខាតមានចំនួន ៣៥៧​​ហិកតា និងប៉ះពាល់ដំណាំផ្សេងៗ ចំនួន ៥.៣៤៧ហិកតា ពុំមានការខូចខាត ឡើយ។ ដោយឡែកផ្លូវជាតិ និង​​ខេត្ត ប៉ះពាល់ចំនួន ៤៥.២៨២ម៉ែត្រ ពុំមានការខូចខាតទេ ហើយផ្លូវលំបាន ប៉ះពាល់ចំនួន ៧៤៤.២៣២ម៉ែត្រ ​មិនមានការខូចខាតឡើយ។ប្រភពខាងលើបញ្ជាក់ថា ស្ពានលិចមានចំនួន ១៣៣កន្លែង និងប៉ះពាល់ទំន​ប់​​ចំនួន ៩០កន្លែងនៅ ខេត្តកណ្តាល ឧត្តរមានជ័យ៥កន្លែង កំពង់ចាម១៤កន្លែង ហើយមានច្រាំងបាក់​មួយកន្លែង​​នៅ​ខេត្តកណ្តាល និងខេត្តកំពង់ចាម ១កន្លែង លិចស្ពានចំនួន ២កន្លែង និងនៅខេត្តក្រចេះ លិចស្ពានចំនួន ​៣៨៥កន្លែង ៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [928]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [923]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [969]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [869]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [811]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បទល្មើសនេសាទ​ក្នុង​រដូវ​ហាម​ឃាត់​នៅ​តែ​មាន​ក្នុង​ខេត្ត​បាត់​ដំបង​

បាត់ដំបង ៖ តំបន់អភិរក្សឡូត៍នេសាទលេខ១ និងតំបន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [533]


ការវាយ​ប្រហារ​មកលើស្រុក​ Hanano​ ឆក់​យកជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ២៥នាក់​

ប្រទេសស៊េរី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ឧទ្ធម្ភាគចក្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [394]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 153 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2039 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ នាក់
ចំនួនអ្នកទស្សនាសរុប ៖ ​ នាក់