សម្ដេចតេជោសែន ៖ ចរិត ហ៊ុន សែន មិន​រត់​ចោល ប្រ​ជា​ជន ប្រ​ជា​ជន​កាន់​តែ​លំ​បាក ហ៊ុន សែន រឹត​តែ​នៅ​ជា​មួយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ ៖ ការបង្ហាញមុខ ជាសាធារណៈលើកដំបូងក្រោយការបោះឆ្នោត នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ
២០១៣ សម្ដេចតេជោ ហ៊ុនសែន បាន អំពាវនាវឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃទូទាំងប្រទេសរក្សា​ភាពស្ងៀម​
ស្ងាត់ទុកឱ្យរាជរដ្ឋាភិបាល គណបក្សនយោបាយ ចូលរួមដោះស្រាយបញ្ហាដែលកំពុងកើត មានឡើង។

ដើម្បីបញ្ជាក់ទៅកាន់ ពាក្យចចាមអារ៉ាម ក៏ដូចជាសេចក្ដីរាយការណ៍បំប៉ោងសភាពការណ៍​មួយចំនួនដូច​ជា​
ការលើកឡើងថា សម្ដេចចាកចេញពីប្រទេស ឬ ក៏សម្ដេចត្រូវបានយោធា បង្ខំឱ្យចុះចេញពីតំណែង ដើម្បី​
ប្រគល់តំណែងនាយករដ្ឋមន្ដ្រី ទុកជូនលោកឧប នាយករដ្ឋមន្ដ្រី សុខ អាន នោះ សម្ដេចនាយករដ្ឋមន្ដ្រី ដែល​
ជាបេក្ខភាពនាយក រដ្ឋមន្ដ្រីរបស់គណបក្សប្រជាជនបានបញ្ជាក់ ទៅកាន់ប្រជាពលរដ្ឋថា ចរិតរបស់ ហ៊ុន សែន
មិនរត់ចោលប្រជាពលរដ្ឋនោះទេ បើប្រជាពលរដ្ឋកាន់តែមានទុក្ខលំបាក ហ៊ុន សែនរឹតតែនៅកៀកជាមួយ ។

សម្ដេចបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៣ កន្លងទៅ គណបក្សប្រជាជនកម្ពុជាបាន បើក​
កិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ដោយប្រគល់ ការងារ ឱ្យលោកឧបនាយករដ្ឋមន្ដ្រី ស ខេង និងលោក សាយ ឈុំ
ដើម្បី​ដោះស្រាយបញ្ហា ក៏ដូចជាការចរចារកដំណោះស្រាយ ជាមួយគណបក្សនយោបាយផ្សេងទៀត ។

សម្ដេចបានសង្កត់ធ្ងន់ថាបើចាំបាច់សម្ដេចនឹងអង្គុយ ពិភាក្សារកដំណោះស្រាយ ជាមួយលោក សម រង្ស៊ី
ប្រធានគណបក្សប្រឆាំងតែម្តង ។

ទាក់ទង​ទៅនឹង​សំនួរ ដែល​បាន​សួរថា តើ​សម្តេច​តេជោ ហ៊ុន សែន ជាមួយនឹង​លោក សមរង្ស៊ី គួរ​គិតថា
មានការ​សន្ទនា​គ្នា​ជា​លក្ខណៈ​គ្រួសារ​យ៉ាងណាដែរ​? ​ជា​ការឆ្លើយ​តប​​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា
រឿងនេះសម្តេច​បាន​ប្រគល់​ភារកិច្ច​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង សាយ ឈុំនិង​លោក​ឧប​នាយក​
រដ្ឋមន្ត្រី សុខ អាន ដើម្បី​ធ្វើ​កិច្ចការងារ​នេះ​។ហើយ​លោក​សម រង្ស៊ីដោយសារ​គាត់​ធ្លាប់បាន​ធ្វើ​លិខិត​ចូលរួម​
មរណទុក្ខ​ឪពុក​របស់ ​សម្តេចដូច្នេះ​លោក សម រង្ស៊ី ប្រាកដ​ណាស់គាត់​ច្បាស់​ជា​យល់​នូវ​ពេលវេលា​ដ៏​លំបាក​
របស់​សម្តេចក្នុងការ​កាន់ទុក្ខ​។​

សម្ដេចនាយករដ្ឋមន្ដ្រី ក្នុងនាមជាអនុប្រធានគណបក្សប្រជាជននិងជានាយករដ្ឋមន្ដ្រី នាពេលបច្ចុប្បន្ននេះ
បានប្រកាសស្វាគមន៍ចំពោះព័ត៌មានមិន ទាន់ផ្លូវការ ដែលគ.ជ.ប នឹងដោះស្រាយបញ្ហា​មិនប្រក្រតី​មួយចំនួន​
ដោយមានការ ចូលរួមពីគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ។

ជាសារនយោបាយទៅកាន់ប្រជាពលរដ្ឋ តាមរយៈសន្លឹកឆ្នោតរបស់ខ្លួននោះ សម្ដេចនាយករដ្ឋមន្ដ្រី បាន​
បញ្ជាក់​ថា គណបក្ស នយោបាយណាឈ្នះឆ្នោតវាមិនសំខាន់នោះឡើយប៉ុន្ដែ អ្វីដែលសំខាន់នោះគឺជាតិទាំង
អស់គ្នាឈ្នះ។ សារនយោបាយនេះត្រូវបានសម្ដេចតែងតែលើកឡើង និងអំពាវនាវ ចុងក្រោយនៅ​ស្រុកបា​
ធាយ ខេត្ដកំពង់ចាមហើយកុំឱ្យការបោះឆ្នោតមួយ ប្រែជាមាន អំពើហិង្សាកើតឡើងនោះ ។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកឡើង ថា តើប្រជាពលរដ្ឋចង់បានភាពចលាចលការបិទផ្សារ ការបិទតូប
ការបិទធនាគារឬ មួយយ៉ាងណា ហើយតើម្នាក់ៗចង់ឈរបន្ដកន្ទុយគ្នាទៅទិញនំប៉័ង ទៅទិញអង្ករ ទៅ ចាក់​
សាំង ឬមួយយ៉ាងណា ?

សម្ដេចតេជោបានអំពាវ នាវ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំង ប្រដាប់អាវុធ និងក្រុមការងាររបស់គណ
បក្សប្រជាជនត្រូវបន្ដបេសកកម្មការងារ ចុះជួយប្រជាពលរដ្ឋ ដូចជាការត្រៀមទប់ទល់នឹងគ្រោះធម្មជាតិ ដែល​
អាចកើតមាន ឡើងនិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន ដូចជាករណីទឹកជំនន់ហូរមកពី ប្រទេសថៃ​កំពុង​
ចូលក្រុងប៉ោយប៉ែតនោះ។

សម្ដេច តេជោ ហ៊ុន សែន បានលើកឡើងថាអ្នកដែលបំប៉ោងសភាពការណ៍ និងបង្កចលាចល  នៅក្នុង​ប្រព័ន្ធ​
ទំនាក់ទំនងហ្វេសប៊ុកតើបុគ្គលទាំងនោះ អាចក្លាយជានាយករដ្ឋមន្ដ្រី ឬក៏រដ្ឋមន្ដ្រីបានទេ?សម្ដេចតេជោបាន​
លើកឡើង ពីស្ថានភាពមុនឆ្នាំ ១៩៩៨ ដែល ប្រទេសកម្ពុជាមានតំបន់ត្រួតត្រាផ្សេងគ្នា ប៉ុន្ដែ រហូតមកដល់​ពេល​
នេះ និងប្រៀប ធៀបនៅឆ្នាំ១៩៧៥ មានសំណង់អគារជាច្រើនបានលេចឡើង ។

សម្ដេចនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា រាល់បញ្ហាទាំងអស់ត្រូវតែដោះស្រាយរវាងខ្មែរ និងខ្មែរ ហើយខាងអន្ដរ
ជាតិក៏បានលើកទឹកចិត្ដនិងជំរុញឱ្យដោះស្រាយបញ្ហាទាំងនេះដែរ ៕

 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1325]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1230]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1049]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1054]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1150]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ជន​ប្រមឹក​ប៉ុន​ប៉ង​​រំលោភ​កូនស្រី​អ្នក ​មេម៉ាយ​​ម្តង​ជា​ពីរ​ដង​​​ជាប់ខ្នោះ​ប៉ូលិស

ជន​ប្រមឹក​ប៉ុន​ប៉ង​​រំលោភ​កូនស្រី​អ្នក ​មេម៉...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [358]


​លោកឧកញ៉ា ​ស៊ិន ឃីម ​មេឈ្មួញនាំ​ប្រេងគេចពន្ធមាន​អំណាចគ្រប​លើសមត្ថកិច្ចខេត្តបាត់ដំបង ​និងប៉ៃលិន​

ភ្នំពេញ៖ សេចក្តីរាយការណ៍​ពី​មន្ត្រី​ប្រចាំ​ច្រកព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [369]


មន្រ្តីជាន់ខ្ពស់ចិនមកបំពេញទស្សនកិច្ចរយៈ ពេល៤ថ្ងៃនៅប្រទេសកម្ពុជា

មន្រ្តីជាន់ខ្ពស់ចិនមកបំពេញទស្សនកិច្ចរយៈពេល៤ថ...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [730]


ប្រធាន​​រដ្ឋ​សភា ​នឹងទៅបំពេញទស្សនៈកិ​ច្ចមិត្តភា​ពនៅប្រទេស​ម៉ារ៉ុក ​និងកូដឌីវ័រ​

ភ្នំពេញ៖ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [415]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 298 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2163 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132677​ នាក់