ជន​ពិការ​កម្ពុជា​នឹង​ទទួល​បាន​នូវស្ថាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការមកពីក្រសួងសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតិសម្បទា ចាប់ផ្តើមធ្វើរបាយ ការណ៍ពី ស្ថានភាពជនពិការនៅក្នុងប្រទេសកម្ពុជា បង្ហាញទៅអង្គការសហប្រជាជាតិ ដើម្បីធានាឲ្យមានការឆ្លើយតប ចំពោះពួក គេកាន់ តែប្រសើរជាងមុនថែមទៀត។ថ្លែងក្នុងសិក្ខាសាលានៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ លោក ឯម ចន្ទ័មករា អគ្គលេខាធិការនៃអគ្គ លេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការមានប្រសាសន៍ថា របាយការណ៍នេះបានផ្តោតជា សំខាន់ លើការពិនិត្យឡើងវិ ញ នូវការអនុវត្តច្បាប់ និងគោលនយោបាយរួមទាំងការប្រមូលទិន្នន័យ និងការជួយទៅដល់ជនពិការ បន្ទាប់ពីអនុ សញ្ញាស្តីពីសិទ្ធិ ជនពិការបានចូលជាធរមាន ហើយនោះ។ 

លោកបន្តថា របាយការណ៍នេះនឹងធ្វើឡើងដោយក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយនឹងត្រូវ ចុះទៅអង្កេតផ្ទាល់ ពីស្ថាន ភាព របស់បងប្អូនជនពិការនៅតាមមូលដ្ឋាន ឲ្យដឹងពី ស្ថានភាពពិតប្រាកដ ដើម្បីដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាល នឹងធ្វើ ការរាយ ការណ៍ទៅកាន់អង្គ ការសហប្រជាជាតិ។ 
លោកបញ្ជាក់ថា នេះជារបាយការណ៍មួយដែល មានលក្ខណៈសុក្រឹត្យដោយ មានការចូលរួមពីភាគីពាក់ពន្ធ័ផ្សេងទៀត ហើយវា មាន សារសំខាន់បំផុតចំពោះបងប្អូនជនពិការ ដោយបានដឹងពីតម្រូវការជាក់ស្តែង និង បញ្ហាដែលកំពុងជួបប្រទៈ ដើម្បី ធានា ឲ្យ ស្ថាបន័ជាតិ និងអន្តរជាតិ អាចឆ្លើយតបជួយដល់ពួកគេបានចំទិសដៅ នឹងធ្វើឲ្យជនពិការកាន់តែមានស្ថាន ភាពប្រសើរ ឡើង ជាងមុខ។
លោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការ សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាន ស្វាគមន៍ចំពោះ ការរៀបចំធ្វើ របស់ការណ៍ពីស្ថានភាពជនពិការ ដែលទាំងនេះបានបង្ហាញពីការ ប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ ស្ថាន ភាពជន ពិការឲ្យមានភាពស្មើគ្នាដូច ពលរដ្ឋដ៏ទៃទៀតនៅក្នុងសង្គម។ ទោះជាយ៉ាងនេះក្តីលោកស្រីអៈអាងថា ឧត្តមស្នងការសិទ្ធិ មនុស្សនៅតែបន្តគាំទ្រដល់កម្ពុជារួមជាមួយនឹងថវិការ និងបច្ចេកទេស ដើម្បីធានាថាជនពិការ នានាដែលកំពុងទទួលរង គ្រោះ ពី បញ្ហាប្រឈមមួយ ចំនួននៅក្នុងសង្គមត្រូវគេយកចិត្តទុកដាក់ឡើងវិញ និងគ្មានការព្រងើយកន្តើយទៀតឡើយ។
លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាល ទី៥នៃរដ្ឋសភាបានចាត់ទុកវិស័យ ពិការភាពជាវិស័យអាទិភាព មួយក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត។ ក្នុងនោះការ ពង្រឹង ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិនិងសុខុមាលភាពជនពិការ ស្របតាមអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ ព្រមទាំងការពង្រឹងគុណភាព និង ប្រសិទ្ធភាព នៃសេវារបស់មូល និធិជនពិការ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីរាយការណ៍ ទៅ អង្គការសហប្រជាជាតិស្តីពីជនពិការនៅនៅថ្ងៃទី០២ ខែឧសភាឆ្នាំ២០១៣ ហើយរបាយការណ៍នេះ នឹងត្រូវធ្វើឡើង ក្នុងរយៈ​ពេល​២ឆ្នាំម្តង៕ ដោយ៖ សស្អាត
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1087]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [889]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1181]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1099]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការប៉ះ​ទង្គិច​គ្នា​នៅទីក្រុង​ Caracas​ ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ២នាក់​

ប្រទេស Venezuela ៖ ការប៉ៈទង្គិចគ្នាកាលពីថ្ងៃពុធម្ស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [312]


ប្លុកបុរីកីឡាជាកន្លែងប្រជុំបក្សន​យោបាយ​ឃោសនា បង្ហាញ​ពីតម្លាភាព និង​ប្រជាធិបតេយ្យ​នៅកម្ពុជា

ភ្នំពេញ៖ នៅក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងគ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [359]


ខឹងប្រពន្ធ​សុំលែង​ផឹកថ្នាំ​បាញ់​កក់​ប៉ង​សម្លាប់ខ្លួន ​

កំពង់ឆ្នាំងៈ បុរស​ម្នាក់​ត្រូវបាន​ក្រុមគ្រូពេទ្យ​ប...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [392]


ប្រកាសលោក លីវ វណ្ណថេន ចូលកាន់មុខ​ងារ​ជា​​ចៅ​សង្កាត់ព្រែកថ្មី

ភ្នំពេញ : លោកលីវ វណ្ណថេង ត្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [301]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 202 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2191 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865868​ នាក់