​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ២០១៤ នៅសណ្ឋា​គារ​ឯក​​ជនមួយខណៈពេលដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជួបជាមួយប្រជា​រាស្ត្រ​​ប្រ​មាណ​ជាង ២០០នាក់ដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ដើម្បីថ្លែងប្រាប់​ពី​ដំណើរនៃការយាងចូល ក្នុងឆាកនយោបាយ​វិញជា​មួយ​នឹងការបង្កើតគណបក្សថ្មី​មួយ​ដែលមានឈ្មោះថា  (សង្គមរាស្ត្រ រាជាធិបតេយ្យ)។

សម្តេចក្រុមព្រះ បានមានប្រសាសន៍បន្តឲ្យដឹងថា ព្រះអង្គគាំទ្រឲ្យគណបក្ស​ប្រជា​ជន​កម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្តការ​ចរចាឲ្យបានឆាប់រហ័ស ដើម្បីដោះ​ស្រាយ​បញ្ហា ដែលជាប់គាំងកន្លងមក ព្រោះថារយៈពេលជាង៨ ខែមកហើយ លទ្ធផលនៅ​ត្រឹម​​តែ​ការ​​កែទម្រង់ គ.ជ.ប នោះទេ។ សម្តេចក្រុមព្រះ បានបន្តឲ្យដឹងថា ការដោះស្រាយពិតប្រាកដគួរតែ ចូលទៅដោះ​ស្រាយ​នៅ​ក្នុង​រដ្ឋសភាដែលជាវេទិកាស្របច្បាប់មិន​មែនយកទៅដោះ​ស្រាយ​នៅទីលាន​ប្រជាធិបតេយ្យ នោះទេ។ជាមួយគ្នានោះដែរ សម្តេចក្រុមព្រះ បានមានប្រសាសន៍ ឲ្យដឹងទៀតថា “ខ្ញុំគាំទ្រ មហា​គាំទ្រ និងបន់​ឲ្យការចរចាទទួលបានជោគជ័យ។ខ្ញុំសុំឲ្យ យកបញ្ហាជាតិធំៗយកមក ដោះស្រាយ”៕
ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [694]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [653]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


​កិច្ចប្រជុំ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ ​បាន​ចាប់​ផ្តើម​នៅ​​ម៉ោង​​៩​​ព្រឹក​នេះ​ ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [591]

ភ្នំពេញៈ នៅព្រឹក​ម៉ោង ៩ ថ្ងៃទី​១០ ខែ​មីនា​នេះ ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ជួប​ពិភាក្សា​គ្នា​ជាថ្មី​ម្ដងទៀតនៅ​វិមាន​ព្រឹទ្ធសភា ដើម្បី​បន្ដ​ពិភាក្សា​គ្នា​​ទៅលើ​ការកែទម្រង់​ការបោះឆ្នោត​បញ្ហា​៣​ចំណុច​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​​ក្រសួង​​យុត្តិធម៌​៖​ ​បង្កើត​​ម​ណ្ឌល​​សេវា​​កម្ម​​យុ​ត្តិធម៌​​ឲ្យ​​បាន​​ទូ​ទាំង​​ប្រទេស​​

ភ្នំពេញ៖ ក្រសួងយុត្តិធម៌គ្រោងពង្រីកមណ្ឌលសេវាកម្មយុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [434]


​សុខ ​ស្រីនាង ​អាណិកជន​ខ្មែរ​នៅ​អាមេរិក​តាមចែចូវ​

ភ្នំពេញ ៖ បន្ទាប់ពីជួបរឿងបរាជ័យក្នុងជីវិតស្នេហា អ្...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [897]


ប្រព័ន្ធសម្ពាធទាប ធ្វើឲ្យមានភ្លៀងធ្លាក់ដល់ចុងខែនេះ

ភ្នំពេញ: កាលពី​ល្ងាច​ថ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [353]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 127 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 137 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863814​ នាក់