​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។ ​នៅរាជធានី ​ភ្នំពេញ មានតែ​គណបក្ស​ពីរ​ប៉ុណ្ណោះ ចុះ​ឈ្មោះ និង​ដាក់​បេក្ខ​ជន​​ឈរឈ្មោះ​បោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​​ជាតិ​។​

លទ្ធផល នៃ​ការចាប់​ឆ្នោត កំណត់​លេខ​រៀង​លើ​សន្លឹកឆ្នោត​របស់​គណ​បក្សនយោបាយ នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​១៣ មីនា​នេះ នៅ​គណៈកម្មការ​រាជធានី​រៀបចំ​ការបោះឆ្នោត បង្ហាញថា​៖សម្រាប់​ ការបោះឆ្នោត​ជ្រើសតាំង សមា​ជិក​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១ លើ​សន្លឹកឆ្នោត​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិស្ថិតនៅ​លេខ​រៀង​ទី​២​។​ ​ដោយឡែកសម្រាប់​សន្លឹកឆ្នោត របស់​ខណ្ឌ​ទាំង ១២  នៅក្នុង​រាជធានី​ភ្នំពេញ រួមមាន​៖

១-​ខណ្ឌចំការមន​៖ ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​លេខ​រៀង​ទី​១ និង​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​២

២-​ខណ្ឌដូនពេញ​៖ ​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​១ និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​លេខ​រៀង​ទី​២

៣-​ខណ្ឌ​៧​មករា​៖ ​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​១ និង​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​២

៤-​ខណ្ឌទួលគោក​៖ ​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​១ និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លេខ​រៀង​ទី​២

៥-​ខណ្ឌដង្កោ​៖ ​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​១ និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​លេខ​រៀង​ទី​២

៦-​ខណ្ឌមានជ័យ​៖ ​គណបក្ស​ប្រជាជន​កម្ពុជា លេខ​១ និង​គណបក្ស​សង្គ្រោះ​ជាតិ លេខ​២

៧-​ខណ្ឌឫស្សីកែវ​៖ ​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​១ និង​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​២

៨-​ខណ្ឌ​សែន​សុខ​៖ ​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​១ និង​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​២

៩-​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៖ ​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​១ និង​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២

១០-​ខណ្ឌ​ច្បារអំពៅ​៖ ​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​១ និង​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២

១១-​ខណ្ឌ​ជ្រោយចង្វា​៖ ​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​១ និង​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២

១២-​ខណ្ឌ​ព្រែក​ព្នៅ​៖ ​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​១ និង​គណបក្ស​សង្គ្រោះ​ជាតិ លេខ​រៀង​ទី​២ ​

សូម​រម្លឹកថា សម្រាប់​ខេត្ត និង​ក្រុង ស្រុក​ផ្សេងទៀត នឹងត្រូវ​រៀបចំ​ចាប់ឆ្នោត កំណត់​លំដាប់​លេខ​រៀង លើ​សន្លឹកឆ្នោត សម្រាប់​គណបក្សនយោបាយ ដែល​បាន​ឈរឈ្មោះ និង​ដាក់​បេក្ខជន ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅតាម​ការកំណត់​រៀងៗ​ខ្លួន​។ ការចាប់​ឆ្នោត​កំណត់​លេខ​រៀង លើ​សន្លឹកឆ្នោត​នោះ នឹងធ្វើ​ឡើង នៅ​គណៈ​កម្ម​ការ​​​ខេត្ត រៀបចំ​ការបោះឆ្នោត តាម​ខេត្ត​នីមួយៗ​។​

​ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ នឹងធ្វើ​ឡើង តាមរយៈ​ការបោះឆ្នោត​អសកល គឺ​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​តំណែង​ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤​។ ការបោះឆ្នោត​នេះ មាន​គណបក្ស​ចំនួន ៥ បាន​ចុះឈ្មោះ និង​ដាក់​បេក្ខជន​ឈរឈ្មោះ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណ​បក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិ​បតេយ្យ​ ៕ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [694]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​កិច្ចប្រជុំ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ ​បាន​ចាប់​ផ្តើម​នៅ​​ម៉ោង​​៩​​ព្រឹក​នេះ​ ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [591]

ភ្នំពេញៈ នៅព្រឹក​ម៉ោង ៩ ថ្ងៃទី​១០ ខែ​មីនា​នេះ ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ជួប​ពិភាក្សា​គ្នា​ជាថ្មី​ម្ដងទៀតនៅ​វិមាន​ព្រឹទ្ធសភា ដើម្បី​បន្ដ​ពិភាក្សា​គ្នា​​ទៅលើ​ការកែទម្រង់​ការបោះឆ្នោត​បញ្ហា​៣​ចំណុច​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សាលារាជធានីច្រានចោលការចោទប្រកាន់គណបក្សសង្គ្រោះជាតិ

ភ្នំពេញៈ ​សាលា​រាជធានី​ភ្នំពេញ​បានចេញ​លិខិត​មួយ​ច្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [289]


បុរសម្នាក់​​ត្រួវ​បាន​គេបាញ់​របួស​ជើង​ទាំងសង​ខាង​

អៀកឡង់ខាងជើង៖ កាលពីថ្ងៃច័ន្ទម្សិលមិញ នៅវេលាម៉ោង ២២...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [308]


​​ប្រកួត​​កីឡា​ស៊ីហ្គេម​​៖ កម្ពុជា​​ទទួល​បាន​​មេដាយ​​២៣​​គ្រឿង​​ហើយ​​

ភ្នំពេញ៖ កម្ពុជា​ទទួល​បាន​មេដាយ​២៣គ្រឿង​ហើយ ក្នុងក...អានបន្ត

កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [607]


ប៉ូលីស​ស៊ូដង់​បាញ់​សំលាប់​​អ្នក​តវ៉ា​ជាង​ ៥០​នាក់​

ប្រទេសស៊ូដង់៖ ក្រុមការ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [323]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 128 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 138 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863815​ នាក់