ភ្នំពេញ ៖ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថានសហការជាមួយមូលនិធិបរិ
ស្ថានពិភពលោកតាមកម្មវិធីបរិស្ថានសហប្រជាជាតិ បានរៀបចំគម្រោងកែសម្រួលយុទ្ធសាស្រ្ត និងកសាង
ផែនការសកម្មភាពជាតិពីជីវចម្រុះ ព្រមទាំងរបាយការណ៍លើកទី៥ សម្រាប់អនុសញ្ញាសហប្រជាជាតិ ជីវៈ
ចម្រុះជាតិ ដើម្បី សម្រេចបាននូវការអនុវត្តន៍គោលបំណងទាំងបីរបស់អនុសញ្ញា នៃសហប្រជាជាតិស្តីពី
ជីវៈចម្រុះ នៅសណ្ឋាគារសាន់វ៉េ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៣។
លោកស្រី ចាន់ សុម៉ាលី បានលើកឡើងពីគោលដៅ និងសួចនាករជីវៈចម្រុះជាតិ ក្នុងការធ្វើបច្ចុប្បន្នភាពនិង
កែសម្រួលយុទ្ធសាស្ត្រផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះគឺជាគន្លឹះមួយក្នុងការបំពេញការបេ្តជ្ជាចិត្តរបស់
ប្រទេសជាតិ ដើម្បីឈានឆ្ពោះទៅរកការសម្រេចបាននូវការអនុវត្តន៍គោលបំណងទាំងបីរបស់អនុសញ្ញានៃ
សហប្រជាជាតិ គឺ ការអភិរក្សធនធានជីវចម្រុះ ,ការប្រើប្រាស់ធនធានជីវៈចម្រុះប្រកបដោយនិរន្តរភាព និង
ការបែងចែកផលប្រយោជន៍ដែលកើតឡើងពីការប្រើប្រាស់ធនធានសេនេទិចដោយស្មើភាពនិងសមធម៌។
ថ្លែងក្នុងឱកាស លោក ចាយ សាមិត្ត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋ
បាលការពារ និងអភិរក្សធម្មជាតិ បានឲ្យដឹងថា ជីវៈចម្រុះនិងអេកូឡូស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ
ជួយធានានូវលំនឹងរបស់បរិស្ថានធម្មជាតិទប់ស្កាត់ការប្រែប្រួលអាកាសធាតុផ្តល់ប្រភពថាមពលម្ហូបអាហារ
ប្រចាំថៃ្ង ទីជម្រក និងផលិតកម្មផ្សេងៗសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន
ព្រមទាំងផ្តល់តម្លៃផ្នែកសង្គមវប្បធម៌និងសារៈប្រយោជន៍ផ្សេងៗទៀតយ៉ាងច្រើនឥតគណនា ។
លោក ចាយ សាមិត្ត បានបន្តថា ដោយសារតែធនធានជីវៈ ចម្រុះមានតម្លៃសេដ្ឋកិច្ចសង្គម និងវប្បធម៌ជា
ច្រើននេះហើយទើបបណ្តាលឲ្យធនធានទាំងនេះទទួលរងសម្ពាធយ៉ាងខ្លំាងពីសកម្មភាពរបស់មនុស្ស ។ ជាក់ស្តែងបើតាមរបាយករណ៍វាយតម្លៃលើកទី៣ក្នុងកិច្ចប្រជុំ COP-10 នៅទីក្រុង Nagoya ប្រទេសជប៉ុន
បានប្រកាសថា ពិភពលោកទំាងមូលពុំទាន់បានអនុវត្តសម្រេចបាននូវទិសដៅ ឆ្នាំ២០១០ ដែលបានចែង
ថា រហូតដល់ឆ្នាំ២០១០ការបាត់បង់ជីវៈចម្រុះត្រូវកាត់បន្ថយឲ្យបាន១០ភាគរយ។
លោកបញ្ជាក់ថា ការស្វែងយល់នូវគ្រោះមហ្តរាយនៃធនធានជីវៈចម្រុះដែលនឹងឈានទៅដល់ការបាត់
បង់ប្រភេទនានា នៅថ្ងៃអនាគត ទើបកិច្ចប្រជុំCOP-10នៅទីក្រុងNagoya ប្រទេសជប៉ុនបានសម្រេចអនុ
ម័តនូវគោលដៅថ្មីចំនួន២០ សម្រាប់រយៈពេល១០ឆ្នាំ២០១២ដល់ ២០២០ ហើយដែលតម្រូវឲ្យរដ្ឋភាគី
ចាត់វិធានការធ្វើបច្ចុប្បន្នភាព លើផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពី ជីវៈចម្រុះ(NBS
AP) ឲ្យបានរហូតដល់កិច្ចប្រជុំ COP-20។
ជាមួយគ្នានេះដែរ ក្រុមការងារអន្តរក្រសួង និងនាយកដ្ឋានអនុសញ្ញាអន្តរជាតិ និងជីវៈចម្រុះដែលជា
លេខាធិការដ្ឋាន ក្រុមការងារព្រមទាំងទីប្រឹក្សាជាតិ-អន្តរជាតិដែលបានខិតខំអស់ពីកំលាំងកាយចិត្ត
ក្នុងការបំពេញការងារធ្វើបច្ចុប្បន្នភាព NBSAP រហូតឈានមកដល់ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ
នេះឡើង។ ហើយយើងទាំងអស់គ្នាចាំបាច់ត្រូវមានការចូលរួមសហការពីស្ថាប័នពាក់ព័ន្ធ អង្គការជាតិ
អន្តរជាតិ និងវិស័យឯកជននាន ដោយពុំអាចខ្វះបាន។
ដោយ៖ សុវណ្ណរ័ត្ន