ការបាញ់​ប្រហារ​នៅទីក្រុង​ Karachi​ ស្លាប់ ៨នាក់ ​រងរបួស​ ១២នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ប៉ាគីស្ថាន៖ យោងតាមសារព័ត៌មាន AFPបានអោយដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា ការបាញ់ប្រ
ហារដ៏សាហាវមួយរបស់ខ្មាន់កាំភ្លើងចំនួន ៦នាក់នៅក្នុងផ្ទះមួយកន្លែងនៃទីក្រុង Karachi ប្រទេសប៉ា
គីស្ថាន បានឆក់យកជីវិតមនុស្សចំនួន ៨នាក់ដែលនៅក្នុងនោះរួមមានកូនក្មេងអាយុ ៨ ឆ្នាំម្នាក់និងឪ
ពុករបស់នាង។ មន្រ្តីប៉ូលីសបានមានប្រសាសាន៍ថា មនុស្សយ៉ាងហោចណាស់ ១២នាក់បានរងរបួស
ជាទំងន់នៅក្នុងការបាញ់ប្រហារខាងលើនេះរួមបញ្ចូលទាំងលោក Pir Meharban ផងដែរ។ គួរបញ្ជាក់
ផងដែរថា បញ្ហាអំពើហឹង្សារវាងពួកជនជាតិភាគតិចនិងអ្នកនយោបាយនៅក្នុងប្រទេសនេះគឺបានកើ
តឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក Irfan Baloch បានមានប្រសាសន៍ប្រាប់ភ្នាក់ងារ
សារព័ត៌មាន AFPថា ខ្មាន់កាំភ្លើងចំនួន ៦នាក់ខាងលើនេះគឺជិៈម៉ូតូចំនួន ៣គ្រឿង ហើយប្រដាប់ទៅ
ដោយកាំភ្លើងខ្លីប្រវែង ៩មីលីម៉ែត្រជាច្រើនដើម។ លោក Irfan Baloch បានមានប្រសាសន៍បន្តទៀតថា ការបាញ់ប្រហារខាងលើនេះគឺបានកើតឡើង ស្របពេលដែលថាមពលអគ្គីសនីនៅក្នុងទីក្រុងគឺបាន
ដាច់។ គួរបញ្ជាក់ទៀតផងដែរថា ប្រជាជននៅក្នុងទីក្រុង Karachi គឺមានចំនួន ១៨លាននាក់៕ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1136]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1042]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [876]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [881]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [975]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ជនជាតិ​​​អាព្រិ​ក​ចំនួ​ន ៤២​នា​ក់បាន​លង់​ទឹក​ស្លាប់​នៅ​ឈូង​សមុទ្រ ​Beer​ Ali​

ប្រទេស Yemen៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ជនអន្កោប្រវ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [440]


ចំនួន​​អុ្នក​ស្លាប់​ដោយ​សារ​ព្យុះ​ទីហ្វុង​ Haiyan​គឺបាន​​ឡើង​​ដល់​​ជាង ​១០០នាក់​ហើយ​​

ប្រទេសហ្វីលីពីន៖ យោងតាមមន្រ្តីប៉ូលីសហ្វីលីពីនបានអោ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [375]


​ទឹម ​រដ្ឋា​ តារាសម្តែង និ​ង​បង្ហាញ​ម៉ូដ​ ធុញទ្រាន់​នឹងការរស់​នៅក្នុង​ផ្ទះ​ល្វែង​

ភ្នំ​ពេញ​៖ ថ្មី​ៗ​នេះ តា​រា​សម្តែងខ្ពស់ស្រឡះ​ និង​...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [769]


អគ្គីភ័យ​កំណាច​លេប​ត្របាក់​រោងចក្រ​ក្រណាត់​នៅក្នុង​ប្រទេស​បង់ក្លាដេស​

ប្រទេសបង់ក្លាដេស៖ កាលពីថ្ងៃសុក្រនេះ រោងចក្រក្រណាត់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [391]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 186 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1440 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964340​ នាក់