ភ្នំពេញ៖ នៅក្នុងរយៈពេល៥ខែដើមឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទំហំទឹកប្រាក់ប្រមាណ
៣២៨.៨៦២.០០០ដុល្លារអាមេរិក បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១២ ទំហំទឹកប្រាក់ពាណិជ្ជ
កម្មកម្ពុជា-កូរ៉េ អនុវត្តបានត្រឹមតែ ២២៩.១៣០.០០០ដុល្លារអមេរិកប៉ុណ្ណោះ ពេលគឺមានការកើនឡើងប្
រមាណ១៣%។
ថ្លែងក្នុងសិក្ខាសាលាស្តីពី ការរចនាម៉ូតវាយនភ័ណ្ឌ និងការតុបតែងលម្អគេហដ្ឋាន សម្រាប់ឈានចូលទីផ្សារ
កូរ៉េ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣នេះនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ លោកម៉ៅ ថូរ៉ា រដ្ឋលេខា
ធិការក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា បច្ចុប្បន្ននេះទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-កូរ៉េមានភាពល្អប្រសើរ
ដោយឃើញថាមានក្រុមហ៊ុនកូរ៉េសរុបទាំងអស់ប្រមាណ ៨៤៥ក្រុមហ៊ុន មានវត្តមាននៅកម្ពុជា ដែលក្នុង
នោះមានជាង ១០០ក្រុមហ៊ុន ជាប្រភេទក្រុមហ៊ុនពាណិជ្ជកម្ម និងចំនួនដែលសេសសល់ជាប្រភេទក្រុមហ៊ុន
វិនិយោគ ហើយទឹកប្រាក់វិនិយោគសរុបរបស់កូរ៉េនៅកម្ពុជាមានប្រមាណ ៣៩កោដដុល្លារអាមេរិក។ ដោយ
ឡែកសម្រាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារកូរ៉េ ត្រូវបានពង្រីកទូលំទូលាយ និងបរិយាកាសធុរកិច្ច និងវិនិ
យោគនៅកម្ពុជាកាន់តែមានសក្តានុពល បន្ទាប់ពីកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ សម្រាប់
ទំនិញបានចូលជាធរមាននាខែវិច្ឆិកា ឆ្នាំ២០០៨ និងកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីលើសេវាកម្ម និងវិនិ
យោគមានតម្លៃចាប់ពីខែវិច្ឆិកា ឆ្នាំ២០០៩ និងខែតុលា ឆ្នាំ២០១០ ជាបន្តបន្ទាប់។ក្រៅពីកិច្ចព្រមព្រៀងក្រោម
ក្របខ័ណ្ឌអាស៊ាន-កូរ៉េ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយឡែកជាលក្ខណៈទ្វេភាគីកម្ពុជា-កូរ៉េ
ផងដែរ។កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ បានធ្វើឲ្យកម្ពុជាទទួលបាននូវភាពអនុគ្រោះពាណិជ្ជកម្មសម្រាប់
ផលិតផលរបស់ខ្លួនទៅទីផ្សារកូរ៉េប្រមាណ ៨៥% ក្នុងកំរិតពន្ធនាំចូលទាប ឬគ្មានជាប់ពន្ធ។
លោក HaeMoon CHUNGអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បានមានប្រសាសន៍ដែរថា ទំនាក់ទំនង
ពាណិជ្ជកម្មទ្វេភាគីកម្ពុជាកាន់តែល្អប្រសើរឡើង។ ទាំងនេះបង្ហាញឲ្យឃើញពីទំនាក់ទំនងសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ត្រូវបានពង្រឹងពង្រីក។តាមរយៈកិច្ចសហប្រតិបត្តិការនេះបានធ្វើឲ្យទំនាក់ទំនង
ទ្វេភាគីរវាងប្រទេសទាំងពីរមានការរីកចម្រើន ជាពិសេសលើផ្នែកពាណិជ្ជកម្ម ការវិនិយោគសំណង់ និងការ
ផ្លាស់ប្តូរធនធានមនុស្ស៕
ដោយ៖ស្រីផល