​រ​ថ​យន្ដ​​ដឹក​​អ្នក​​កា​សែត​បាន​ជួប​និង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ខេត្ដបាត់ដំបង​៖​ រថយន្ដ​ដឹក​អ្នក​កាសែត​ជាច្រើននាក់ ដើម្បី​ទៅ​បំពេញបេសកម្មយកព័ត៌មាននៃ​ការ​ចែក​អំណោយ​របស់​កាកបាទក្រហមកម្ពុជា​​​​
​ដល់​​ប្រជាពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ដោយធ្វើ​ដំណើរ​ពី​ភ្នំពេញមកដល់​​ខេត្ដ​បាត់ដំបង​បាន​ជួប​ឧ​ប​ទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរដ៏រន្ធត់​ដែល​​បណ្តាល​​​​​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​និង៧នាក់​ទៀត​បាន​រង​របួសធ្ងន់ផងដែរ​។​​

​ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ ​បាន​កើតឡើង​នៅ​​វេលា​ម៉ោង​៣​ រសៀល​ ថ្ងៃ​ទី​២៣​ខែតុលា​ ឆ្នាំ​​​២០១៣​ ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ ភូមិ​-​ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោងឫស្សី​ ខេត្ដបាត់ដំបង​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៣៦-២៣៧​ ខណៈ​ដែល​​​ក្រុម​អ្នកកាសែត​ជាច្រើននាក់បានធ្វើដំណើរតាមរថយន្តប្រភេទតូសរីរបស់កាកបាទក្រហមចេញ​ពី​ភ្នំពេញ​មក​ដល់ខេត្តបាត់ដំបង អ្នកបើកបរ​បា​ន​​ព្យាយាមបើករថយន្តបឺសរបស់ក្រុមហ៊ុនកាលពីតូល​ពីខាងធ្វេង​ដៃ ប៉ុន្តែវាមិនផុតទើប​ណ្តាល​ឲ្យបុកគូទរថយន្តកាពីតូលពីក្រោយខ្ទេចមុខរថ​យន្ត​​​តូរីស បណ្តាល​ឲ្យ​អ្នក​កាសែតកោះសន្តិភាព​ម្នាក់ឈ្មោះ ទី អ៊ុនសុង និងអ្នកបើកបររថយន្តម្នាក់ទៀតឈ្មោះសុខពិសិដ្ឋ​មន្ត្រី​កាក​បាទក្រហម​ត្រូវ​​
បាន​ស្លាប់នៅកន្លែងកើតហេតុ រឺឯអ្នក​យក​ព័ត៌មានឈ្មោះលោកស្រូយនីការ អ្នក​កាសែតរស្មីកម្ពុជា និង​លោកអ៊ុក ប៉ុណ្ណរ៉ា នៅទូរទស្សន៍ហង្សមាស​ ​និងមន្ត្រីសាលារាជធានី៣នាក់ទៀតបានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ​។​​សេចក្ដីរាយការណ៍តាមពី​កន្លែង​កើត​​ហេតុ​បានឱ្យ​ដឹង​ដែរ​ថា​ រថយន្ដ​ដឹក​អ្នក​កាសែត​ដែល​ជួប​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​បុក​គ្នា​ជាមួយនឹង​រថយន្ដ​ក្រុងដឹក​អ្នកដំណើរ​របស់​ក្រុហ៊ុន​កា​ពី​​តូ​ ។​ ​បើតាមមេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ខេត្ដ​បាត់ដំបង​ លោក​ ប៉ោ​ វណ្ណៈ​ ឱ្យ​ដឹង​ថា​ អ្នក​បើ​រថយន្ដ​និង​អ្នក​កា​​សែត​ម្នាក់​អង្គុយ​ខាង​មុខ​បាន​ស្លាប់​​ព្រម​គ្នា​ចំណែក​អ្នក​នៅ​ខាងក្រោយ​រង​របួសធ្ងន់​ស្រាល៕ ដោយ៖ អភិរក្ស​​

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1067]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1057]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [950]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [877]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [832]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​​គ្រោះថ្នាក់​ចរាចរណ៍ស្លាប់​ ០៦នាក់ ​និងរបួសធ្ងន់ស្រាល៣១​នាក់នៅថ្ងៃទី១០ ​ខែកុម្ភៈ​

ភ្នំពេញ៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ មានគ្រោះថ្ន...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [713]


ក្រុម​​ Atletico​ Madrid​ ប្រកួត​ស្មើ ​១-១​ ជាមួយ​ក្រុម​ Barcelona​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1042]


ប្រាសាទដែលស្រស់ស្អាតទាំង១០នៅលើលោក

យោងតាម​ការ​ចុះ​ផ្សាយ ​របស់​គេហទំព័រ​ The Richest P...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [459]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 467 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 832 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230931​ នាក់