​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម្រស់ស្រស់សោភាស្ថិតនៅក្នុងក្រុម Sun Super Models កញ្ញា សុវណ្ណ លីនដា ក្រោយពីបណ្តែតខ្លួនចាប់យកការងារសិល្បៈអស់រយៈពេលជាង៥ឆ្នាំមកនេះត្រូវបានគេមើលឃើញថាភាព​ល្បី​ល្បាញរបស់នាង ទើបមានការរីកសស់សាយ ក្នុងអំឡុង ពេលជិតមួយឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។ស្របពេល ដែលកេរ្តិ៍​ឈ្មោះ និងការគាំទ្រកំពុងតែមានជាបណ្ដើរៗស្រាប់លេចឮដំណឹងអំពីជីវិតស្នេហា ឯកជនក្រៅសិល្បៈមកថា លីនដា កំពុង​តែមានទំនាក់ទំនងស្នេហា ដ៏ផ្អែមល្ហែមជាមួយបុរសវ័យក្មេង ជាមនុស្សក្នុងចង្កោមសិល្បៈ ក្នុងទ្រនំតែមួយ។

    នាង​​បណ្តែតជីវិត​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​សំដែង​​​ដោយ​សារ​មាន​ចិត្ត​ ស្រឡាញ់​ចូលចិត្ត​​​តាំង​ពីកំណើត​​មក​។ នៅ​ដើម​ឆ្នាំ​២០១០ នាងសំរេច​ចិត្ត​ឈប់​សិក្សា​​ត្រឹម​ថ្នាក់​ទី៩ ហើយចូលហាត់​រៀន​សំដែង​នៅ​ក្លឹប​សិល្បៈ​ពន្លឺព្រះ​អាទិត្យ ។ បន្ទាប់​ពី​ហាត់​​រៀន​បាន​​ប៉ុន្មានខែ​នាង​មានឱកាស​ចូល​រួមសំដែង​​កាយវិការ​ ខារ៉ា​អូ​ខេ​ឱ្យ​ផលិត​កម្ម​មួយចំនួនទាំ​ងក្នុង​ និងក្រៅ​ប្រទេស ។

ក្រោយពីឈានជើងចូល ក្នុងវិស័យសិល្បៈមួយរយៈនេះ មកតារាសម្តែង និងបង្ហាញម៉ូដ សុវណ្ណ លីនដា បានព្យាយាមខិតខំ សាងកេរ្តិ៍ឈ្មោះឲ្យមានភាពល្បីល្បាញ ដោយការបញ្ចេញ សមត្ថភាពក្នុងការសម្តែងខ្សែភាពយន្ត ការថតឈុតកាយ​វិកា​ខារ៉ា​អូខេ រហូតដល់មានឱកាស ទាញបានប្រជាប្រិយភាពយ៉ាងច្រើនគួរសម ពីទស្សនិកជន ។

   តារាសម្តែង និងម៉ូឌែលវ័យក្មេង មានរូបសម្រស់ស្រស់សោភាមួយដួង ដែលកំពុងមានពន្លឺ លេចធ្លោឡើងលើវិថីសិល្បៈ ខណៈប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះរបស់នាង ក៏ត្រូវបាន មហាជនគាំទ្រច្រើន មិនចាញ់តារាស្រីវ័យក្មេងឯទៀតនោះទេ ។

ប្រភពនិយាយខ្សឹបខ្សៀវ ចេញពីរង្វង់អ្នកសិល្បៈ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ គេតែងឃើញកញ្ញា សុវណ្ណ លីនដា បណ្តើរគ្នាជាមួយបុរសរូបសង្ហា វ័យក្មេងម្នាក់ជាអ្នកសិល្បៈ។ ចំពោះសកម្មភាពស្និទ្ធស្នាល ល្អូកល្អឺនរវាង លីនដា និងបុរស​ម្នាក់នោះ ត្រូវបានប្រភពនិយាយថា ជាការបង្កើតភ្លើងស្នេហាថ្មោងថ្មី ស្ថិតក្នុងដំណាក់កាលនៃការស្វែងយល់ពីចិត្ត​គ្នាមុន​ឈានទៅដល់ជីវិតអាពាហ៍ពិពាហ៍ ។

ប្រភពដដែលបានបន្តថា ជារើយៗតារាប្រុសរូបសង្ហាគូស្នេហ៍ តារាស្រី សុវណ្ណ លីនដា គឺឧស្សាហ៍មកចាំទទួលយក តារាស្រី​រូបនេះ ចេញទៅដើរកំសាន្ត លំហែកាយនៅខាងក្រៅ ជាញឹកញាប់។ ជាពិសេសពួកគេ ទាំងពីរនាក់ ក៏តែងចូលហាងអាហារ និង កន្លែងសប្បាយ ជាមួយគ្នាជាច្រើនទៀត។ តាមរយៈការបង្ហាញអត្តចរិកដ៏ស្និទ្ធស្នាល របស់អ្នកទាំងពីរនេះ គេអាចសន្និដ្ឋាន​ថា សុវណ្ណ លីនដា កំពុងតែបញ្ឆេះភ្លើងស្នេហ៍ ក្រៅឆាកជាមួយបុរសម្នាក់នោះ ៕ដោយៈ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុណ្យចូលឆ្នាំខ្មែរហើយ នាងខ្ញុងឡើងវីឡាថ្មី
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [601]

ភ្នំពេញ​៖ តារា​កំប្លែង ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង នឹង​រៀបចំ​ពិធី ឡើង​គេហដ្ឋាន​ថ្មីស្រឡាង របស់​នាង​ដែលមាន​ទីតាំង​នៅក្នុងបុរី​សុភ​មង្គល ក្នុង​ខណ្ឌឫស្សីកែវ​នៅក្បែរ ស៊ី​ធី​អិន ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រួចរាល់ ។​... អានបន្ត


​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [652]

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល​​វេ​លា​ជា​រៀ​ង​រា​ល់​ឆ្នាំ​ ដើ​ម្បី​ចា​ក​ចេ​ញ​ពី​ស្រុ​កខ្មែ​រ​ចេ​ញ​​ទៅ​ស​​ហរ​ដ្ឋ​អា​មេ​រិ​ក​នា​ឱ​​កាសចូ​ល​ឆ្នាំ​ខ្មែ​រ​ម្ត​ង​ៗ​ដើ​ម្បី​បា​ន​ស​ម្រា​ក​កា​យ​និ​ង​ឆ្លៀ​ត​ចេញ​ទៅ​មើ​ល​មុ​ខ​រ​ប​រ​មួ​យចំ​នួ​ន​ដែ​ល​ពិ​ធី​កា​រិ​នី​ឆ្នើម​រូប​នេះ​បា​ន​ដំណើ​រ​កា​... អានបន្ត


​នីកូ​ ធ្លាក់​កូដមែនឬ?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [797]

ភ្នំពេញៈ បន្ទាប់ពី នីកូ បាន​បញ្ចេញ​ឥទ្ធិពល​ដ៏​មហិមា​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បណ្តាល​ឱ្យ​ខ្ទាត​តំណែង​​របស់អ្នក​ដឹក​នាំ​កម្មវិធី​ជើង​ចាស់​មួយ​ចំនួន​មក ពេល​នេះ ណុប សម្បត្តិ​នីកូ ហៅ​នីកូ ហាក់​ស្ងប់​ស្ងាត់​បាត់​ឈ្មោះ​ក្នុង​អាជីព​ចម្រៀង​ឈឹង​តែ​ម្តង ... អានបន្ត


​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [758]

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតារាប្រុសដែល ផ្លាស់ប្តូរដៃគូរសម្តែង ដូច​ដូរ​ខោអាវ លោក អេឡិច ចិត្រា បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលដោយ​សារ​​តែការផ្លាស់ប្តូរដៃគូចម្រៀង​មិនចេះឈប់ មិនចេះឈរ។... អានបន្ត


​គង់ ច័ន្ទស្រីមុំ ​ធ្វើឲ្យប្រុស​ៗនៅ​ដែនដី​អូស្រា្តលី​ទន់ទឹងរង់ចាំ​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [725]

ភ្នំ​​ពេ​ញៈ ​ ខណៈដែលត្រៀមចេ​ញទៅ​សម្តែង​លើទឹ​កដីប្រ​ទេសអូស្ត្រាលី​របស់​នាង ​គង់ ​ច័ន្ទស្រី​មុំកា​ន់តែរំកិល​ឈាន​​ចូលមកជិតដ​ល់ ក្នុ​ងពេ​លដ៏ឆា​ប់ៗខា​ងមុ​ខនេះ ​ត្រូវបា​នប្រភ​ពបង្ហើ​ប​​ឲ្យដឹងមកថា​ តារាសម្តែ​ង គ​ង់ ច័ន្ទ​ស្រីមុំ មិន​ត្រឹម​​​តែ​មានឈ្មោះល្បី​នៅ​ក្នុង​ស្រុកខ្មែ​រប៉ុ​ណ្ណោះទេ គឺនាង​ក៏​ជាតារាស្រី​មួ​យរូ​បលេចធ្លោប្រ​ជាប្រិយភាព​ ​និងទ​ទួល​​បា​នការគាំទ្រយ៉ា​ងច្រើ​ន​ពី​សំណាក់ខ្មែ​ររស់​នៅក្រៅ​ប្រទេស។​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​យុវជនជាង​២ពាន់​នាក់បោះជំរំអន្តរជាតិ​នៅភ្នំពេញឆ្នាំនេះ​ ក្រោមប្រធានបទ​ យុវជន ​និងភាពជាអ្នកដឹកនាំ​

ភ្នំពេញ៖ យុវជនចម្រុះជាតិសាសន៍ប្រមាណជាង២០០០នាក់ មកព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [340]


កម្ពុជាស្នើឱ្យអាមេរិក​ផ្តល់ជំនួយបច្ចេក​ទេសលើការប្រឆាំង​ការសម្អាតប្រាក់​និងហិរញ្ញប្បទាន​ភេរវកម្ម​

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋមន្ត្រីក្រសួង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [265]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 28 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 252 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749073​ នាក់