អង្គការតម្លាភាពកម្ពុជាបង្ហាញថា ស្ថាប័នចំនួន៤នៅកម្ពុជាបានពុករលួយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖តាមសេចក្តីថ្លែងការណ៍របស់អង្គការតម្លាភាពនៃកម្ពុជា បានបង្ហាញពីការស្ទង់មតិវាស់​វែងពីអំពើ​ពុក​រលួយ​​​​ជាមួយនឹងសាធារណជនប្រមាណ១០០០នាក់ ក្នុងបណ្តាប្រទេសនីមួយៗទាំង៦ប្រទេស ក្នុង​តំបន់អាស៊ី​អាគ្នេយ៍ដែលបានធ្វើការស្ទង់មតិចាប់តាំងពីខែកញ្ញា២០១២ដល់ខែមីនា២០១៣ឱ្យដឹងថា ការ​ស្ទង់មតិក្នុង​ប្រទេស​ចំនួន១០៧ដែល​មានប្រជាជនចំនួន១១៤,២៧០នាក់ ចូលរួមផ្តល់បទសម្ភាសន៍​ទាក់​​ទងទៅនឹង​ទស្សនៈ​ និងបទពិសោធន៍នៃការយល់ឃើញអំពើពុករលួយក្នុងប្រទេសរបស់គេ។

ដោយឡែកនៅក្នុងប្រទេសកម្ពុជា អង្គការតម្លាភាពកម្ពុជាបាននិយាយថា ស្ថាប័នចំបងចំនួនបួន​ដែល​ពាក់​ព័ន្ធ​នឹងការប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេរួមមាន៖ ស្ថាប័នតុលាការ ប៉ូលិស មន្ត្រីសាធារណៈ និងគណ​បក្ស​នយោបាយ។
របាយការណ៍របស់អង្គការមួយនេះ បាន​បង្ហាញលទ្ធផលរបស់ខ្លួនបន្តថា ៦៥% នៃ​អ្នកផ្តល់​បទសម្ភាសន៍​ទាំងអស់បាន​សូកប៉ាន់​មន្ត្រី​តុលាការនិង ​ប៉ូលិស ៦២% ដល់​មន្ត្រី​ចុះបញ្ជី​អត្រា​នុ​កូ​ល​ដ្ឋាន និង​៥៧%​ដល់​​មន្ត្រី​ពាក់ព័ន្ធ​នឹង​សេវាកម្ម​ដីធ្លី​។លើសពីនេះទៅទៀតអ្នកផ្តល់​សម្ភាសន៍​ចំនួន​៣៨% បាន​សូក​ប៉ាន់​ដល់​មន្ត្រី​​សុខាភិបាលនិង​៣០%ដល់​មន្ត្រី​អប់រំ​។
លោក សឿង សារឿន ប្រធានក្រុមប្រឹក្សាអង្គការតម្លាភាពកម្ពុជាបានលើកឡើងនៅព្រឹកថ្ងៃទី ៩ កក្កដា យ៉ាង​ទទូច​ថា សូមឱ្យរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ និងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការ​ដោះ​​ស្រាយ​អំពើពុករលួយនៅ ក្នុងស្ថាប័នទាំងបួនដែលបានបង្ហាញខាងលើ ដើម្បីពង្រឹងការទទួលបាន​យុត្តិធម៌ និងសេវា​សា​ធារណៈសមស្របរបស់ប្រជាពលរដ្ឋកម្ពុជា ដោយមិនចាំបាច់មានការសូកប៉ាន់ ។
នាយ​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាពនៃ​កម្ពុជា លោក ​ព្រាប កុល បាន​លើកឡើងថា ផ្សារភ្ជាប់​ទៅនឹង​ការ​បោះ​ឆ្នោត​សាកល នៅ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ២០១៣ខាងមុខនេះ យើង​សូម​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​​អ្នកបោះ​ឆ្នោតយកចិត្តទុកដាក់​ទៅលើ​គោលនយោបាយ ព្រមទាំង​ការប្តេជ្ញាចិត្ត​របស់​បេក្ខជននិង​គណ​បក្ស​នយោបាយ​នានា ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​”​។
លើសពីនេះ​ទៀតនោះ៨១% នៃចំនួន​អ្នក​ដែល​បាន​សម្ភាសន៍ជឿថា សាធារណជន​ទូទៅអាចធ្វើ​ឲ្យ​មាន​ការ​​ផ្លាស់​​​ប្តូរ ហើយ​ជាង​៨០%ក៏បាន​បង្ហាញ​នូវ​ឆន្ទៈ​របស់ខ្លួនក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ ឧទាហរណ៍៨៣%នៃ​អ្នក​ឆ្លើយតបមាន​ឆន្ទៈ​ក្នុងការ​ចុះហត្ថលេខា​លើ​ញត្តិ ៨៨%នឹងចូលរួម​ក្នុងការ​តវ៉ា​ដោយ​​សន្តិវិធីហើយ​៨៦%​ចូលរួម​ក្នុង​សកម្មភាព​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​៨៦%ពេញចិត្ត​​ក្នុងការ​ចំណាយ​​បន្ថែមទៀត ទៅលើ​ទំនិញ​ដែលជា​របស់​ក្រុមហ៊ុន​នានាដែល​មិន​ប្រព្រឹត្ត​អំពើពុករលួយ​។
គួរបញ្ជក់ថា តួលេខខាងលើរបស់អង្គការមួយនេះដែរ គឺចេញរបាយការណ៍ពីអំពើពុករលួយក្នុងបណ្តា​ប្រទេស​នីមួយៗទាំង៦ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានកម្ពុជាផងដែរនោះពុំមានវត្តមានមន្ត្រីរាជរដ្ឋាភិបាល​ណា​មួយ ឬក៏ស្ថាប័នប្រឆាំងអំពើពុករលួយចេញមកអះអាង និងគាំទ្រពីតួលេខរបស់អង្គការតម្លា​ភាពនេះឡើយ៕

 

ដោយ៖ ស្រីផល

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [988]


រដ្ឋមន្ត្រីការ​បរទេស អាម៉េរិក​គ្រោងនឹងមក​បំពេញទស្សន​កិច្ចនៅកម្ពុជា​

ភ្នំពេញ​៖ លោក​ចន ឃែរី​ រដ្ឋមន្ត្រីការបរទេសសហរដ្ឋ​អ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [303]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 397 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1986 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964886​ នាក់