គ.ជ.ប.បដិសេធចំពោះការស្នើរៀបចំបញ្ជី បោះឆ្នោតថ្មីឡើងវិញរបស់បក្សសង្រ្គោះជាតិ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

        ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)  បានបដិសេធចំពោះ​ការស្នើ​សុំរបស់គណ
បក្សសង្គ្រោះជាតិក្នុងការរៀបចំបញ្ជីបោះឆ្នោតថ្មីឡើងវិញ សម្រាប់ការ​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តនីតិ
កាលទី៥នេះ។

បើតាមការឆ្លើយបំភ្លឺរបស់ គ.ជ.ប. ទៅនឹងញត្តិបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដែលចុះថ្ងៃទី២៤ ខែមេសា
ឆ្នាំ២០១៣ កន្លងទៅថា គ.ជ.ប. មិនអាចទទួលយកបានទេចំពោះ​ករណីធ្វើបញ្ជីបោះឆ្នោតថ្មីឡើងវិញ។​ ពីព្រោះជាលក្ខខណ្ខច្បាប់ក្រោយពីបញ្ជីបោះឆ្នោត  ផ្តល់សុពលភាពរួចហើយពុំអាចធ្វើការចុះឈ្មោះ ឡើងវិញ
បានទេហើយម្យ៉ាងទៀតក្នុងក្របខណ្ឌ​ច្បាប់ គ.ជ.ប. ក៏ពុំមានសមត្ថភាពពន្យារពេលការបោះឆ្នោតបានដែរ  ។

សេចក្តីបំភ្លឺខាងលើបន្តទៀតថា គ.ជ.ប. បានទទួលយកសំណើនិងបានកែលម្អក្នុងបទបញ្ជានិងនីតិវិធីសម្រាប់
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥នេះរួចហើយ ។      ប៉ុន្តែ​ចំពោះសំណើផ្សេងទៀតដែលមិន
ស្របទៅនឹងលក្ខណច្បាប់ជាធរមានគ.ជ.ប. ពុំអាចទទួល​យកអនុវត្តបានឡើយ។

តាមរបាយការណ៍សវនកម្មបញ្ជីបោះឆ្នោតរបស់អង្គការមួយចំនួន បានបង្ហាញពីភាពល្អ​ដូចខាងមានក្រោម ៖
អង្គការខុមហ្វ្រែលបានវាយតម្លៃថាបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២មានភាពល្អប្រសើរបើធៀបនិងឆ្នាំ២០០៨
និង២០០១ដោយអ្នកមានសិទ្ធិបោះឆ្នោតមាន៩៨,២៦ភាគរយ ឆ្លើយ​ថាពុំមានការភ័យខ្លាចជុំវិញការចុះឈ្មោះ
បោះឆ្នោតនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតទេ  និង​អ្នកមានសិទ្ធិបោះឆ្នោត៩៦,៨ភាគរយ  ឆ្លើយថាមិនមានការ
លំបាកទាល់តែសោះនិងអ្នក​មាន​សិទ្ធិបោះឆ្នោត ៩៧,៧ភាគរយ បានចុះឈ្មោះបោះឆ្នោត។
វិទ្យាស្ថានប្រជាធិបតេយ្យអន្តរជាតិ( NDI) វាយតម្លៃថាមានការជឿជាក់លើដំណើរការចុះឈ្មោះបោះឆ្នោត៩១
,៣ភាគរយ និងនីតិវិធីចុះឈ្មោះសាមញ្ញនិងមានភាពងាយស្រួល៩៧,១ភាគរយ ។  រីឯអង្គការGALLUP POLL
បានវាយតម្លៃថាប្រជាពលរដ្ឋ៩២ភាគរយមានសេរីភាពជ្រើសរើសក្នុងការរស់នៅ​របស់ខ្លួន ។

          នៅឆ្នាំ២០១២ គ.ជ.ប. បានចាត់វិធានការគ្រប់រូបភាព ដើម្បីធានាឲ្យដំណើរការពិនិត្យបញ្ជី​ឈ្មោះនិងការ
ចុះឈ្មោះបោះឆ្នោតទទួលបានលទ្ធផលល្អទាំងលើទិដ្ឋភាពច្បាប់បច្ចេកទេសនិងតាមគោលការណ៍ស្តីពីភាព
ពេញលេញភាពត្រឹមត្រូវនិងបច្ចុប្បន្នភាពនៃបញ្ជីបោះឆ្នោត ។

សូមរំលឹកថានៅឆ្នាំ២១៩៩៨ការរៀបចំការបោះឆ្នោត គ.ជ.ប. បានអនុវត្តយ៉ាងត្រឹមត្រូវទៅ​តាម​​ច្បាប់ជាធរមាន
ហើយត្រូវបានអ្នកអង្កេតការណ៍អន្តរជាតិបានវាយតម្លៃនិងសរសើរថាជា​អច្ឆរិយៈ នៅដងទន្លេមេគង្គហើយធ្វើ
បានល្អប្រសើរជាងការ​បោះ​ឆ្នោតពេលមុនៗ៕


ស.ស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [928]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [923]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [969]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [869]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [811]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មហាជនបានរំសាយវិញ​បន្ទាប់​ពី​សន្ទ​រ​កថា​លោក​កឹម​សុខា​ថ្លែង​ចប់​

ភ្នំពេញ ៖​ មហាបាតុកម្មដែលប្រជាជនទូទាំងប្រទេស...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [512]


អង្គការ WWF​ ផ្សព្វផ្សាយគម្រោង​ថ្មីសម្រាប់​តំបន់ព្រៃទេស​ភាពក្នុងខេត្ត​មណ្ឌលគិរី​

ភ្នំពេញ៖ អង្គការ WWF កម្ពុជាបានអះអាងថា គម្រោងថ្មីស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [424]


​​សមត្ថ​កិច្ច​ជំ​នាញ​​មិន​បង្ក្រាប​​បទ​ល្មើស​​នេ​សាទ​ ​ប្រ​ជា​ពលរ​ដ្ឋ​​ចាត់​ការ​ជំនួស​​

កណ្តាល​៖​ ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [442]


ក្មេងប្រុសស្រី២នាក់ រអិលជើងធ្លាក់ចូលទឹកទន្លេ ស្លាប់ ក្រោយពីនាំគ្នាបង្ហោះខ្លែង

សមត្ថកិច្ចនគរបាលស្រុកស្អាង បានចុះទៅត្រួតពិនិត្យសពក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [440]


​តារា​ស្រី​ហង្សមាស ​ឱក ​សុគន្ធកញ្ញា​ ប្រកាសចង់​បានប្តី​

ភ្នំ​​​ពេ​ញ​៖​ តារាច​ម្រៀ​ងស្រីល្បី​ឈ្មោះ​ ​មានភា​...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [883]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 448 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 265 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132952​ នាក់