ALAC​ពង្រឹង​អំណាច​ជូន​ប្រជា​ពល​រដ្ឋ ​ក្នុង​ការ​ប្រឆាំង​និ​ង​អំពើ​ពុក​រលួ​យ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ​៖ មជ្ឈមណ្ឌល​តស៊ូ​មតិ និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ (ALAC) បាន​ផ្តល់​សិទ្ធិអំណាច​ដល់​ប្រជាពលរដ្ឋ ​តាមរយៈការពង្រីកវិសាលភាពរបស់ខ្លួនក្នុង​ការរៀបចំនិង​ដាក់​ពាក្យ​បណ្តឹង​​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការ​​សម្តែង​មតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​។ ដោយ ALAC នឹង​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ និង​ផ្ត​ល់​​ជំនួយ​​ដល់​ជនរងគ្រោះ ឬ​សាក្សី​នៃ​អំពើពុករលួយ ដើម្បី​ជួយ​ប្រជាជន​ធ្វើការ​តស៊ូ​មតិ​ផ្លាស់ប្តូរ​ឲ្យ​មកជា​ភាព​​វិជ្ជមាន​​ ប្រឆាំង​អំពើ​ពុករលួយ​នេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា (TIC) បាន​លើកឡើងថា ការ​ដាក់​សម្ពោធ​មជ្ឈ​​មណ្ឌល​​​តស៊ូ​មតិ និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ (ALAC) នឹង​អាច​ពង្រឹង​សិទ្ធិ​អំណាច​​ប្រជាជន​ក្នុង​ការចូលរួម​​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើពុករលួយ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​។ ការលើកឡើងបែបនេះក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​​តស៊ូ​​មតិ និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ (ALAC) ដែល​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា នាព្រឹកថ្ងៃ​​សុក្រ ​ទី​២០ កញ្ញា នេះ ដោយមាន​វត្តមាន​ចូលរួម​ពី​មន្ត្រី​ក្រសួងយុត្តិធម៌ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ​រួមទាំង​​យុជន​ច្រើន​រូប​ទៀត​។​​

​លោកព្រាប កុល​បន្តថា​ការបង្កើត​មជ្ឈ​មណ្ឌល​​ត​ស៊ូ​មតិ និង​ប្រឹក្សា​ផ្នែក​ច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​គោលបំណង​បង្កើន លទ្ធភាព​ទទួលបាន​នូវ​យុត្តិធម៌ សម្រាប់​ជនរងគ្រោះ​ដោយសារ​អំពើពុករលួយ និង​​ពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​ក្នុងការ​អនុវត្ត​យន្តការ​ប្រឆាំង​អំពើ​ពុករលួយ និង​តស៊ូ​​មតិ​ឲ្យ​កាន់តែមានប្រសិទ្ធិភាព​។​

​លោក​បន្តទៀតថា ការបង្កើត​មជ្ឈមណ្ឌល​នេះគឺ​សម្រួល​ដល់​ប្រជាពលរដ្ឋកម្ពុជាឲ្យងាយ​ស្រួល​ក្នុងការ​ដាក់​​​ពាក្យ​​បណ្តឹង ពាក់ព័ន្ធ​អំពើពុករលួយ ហើយ​សព្វថ្ងៃនេះ ប្រជាជន​កម្ពុជា​ប្រមាណ ៨០​ភាគរយ មិន​សប្បាយ​ចិត្ត​​​នឹង​​អំពើពុករលួយ ហើយ​ពួកគេ​រីករាយ ក្នុង​ការចូលរួម​ប្រឆាំងនឹង​អំពើពុករលួយ​។​​ប៉ុន្តែ​ប្រជាជន​ប្រមាណ​២០​​ភាគ​រយ​​​ទៀត ប្រហែលជា​មិន​ហ៊ាន​និយាយ ឬក៏​ពួកគេ​អាច​ប្រព្រឹត្ត​អំពើពុក​រលួយ​។ លោកថាសព្វ​ថ្ងៃនេះ​អំពើ​​ពុក​រលួយ​លែង​ជា​អ្វីដែល​ពួកគេ​ខ្លាច និង​មិន​ហ៊ាន​និយាយ​ទៀតនោះទេ គឺគេមិនចង់បានឬក៏មិនចង់​ឃើញអំពើ​​ពុករលួយ​​រីកធំធាត់តទៅទៀត​។​​

​លោកស្រី Christina Kuhnel ប្រធាន​នាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ បានលើក​ឡើង​​ថា អំពើពុករលួយ​​​ជាការ​រាំងស្ទះដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ហើយ​អ្វី​​​ដែល​​សំខាន់​ក្នុង​ពេលនេះ គឺ​ការបង្កើន​ការជំរុញ​សន្ទុះ​មួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ អំពើពុករលួយ​ដល់​​ប្រជា​​ពលរដ្ឋ។​​​ទាក់ទិននឹងបញ្ហាខាងលើ លោក ហុង សម្បត្តិ មេធា​រី​ នៃ​មជ្ឈមណ្ឌល​តស៊ូមតិនិង​ប្រឹក្សា​យោបល់​ផ្នែក​​ច្បាប់​ បានឲ្យដឹងថា ​ALAC នឹង​ពង្រឹងសិទ្ធ​អំណាចដល់​ប្រជាពលរដ្ឋ ព្រម​ទាំង​ជំរុញ​ពួកគាត់ឱ្យ​ចូលរួម​ក្នុង​​ដំណើរ​ការ​ដាក់ពាក្យ​បណ្តឹង ​ដោយ​ប្រើប្រាស់​នីតិវិធី​របស់​ជាតិ ដើម្បី​ស្វែងរក​យុត្តិធម៌​ចំពោះ​ការខូចខាត​ដែល​​បង្ក​ឡើង​​ដោយ​អំពើពុករលួយនៅកម្ពុជា​។​

លោក អ៊ិត ម៉ារ៉ាឌី អនុរដ្ឋលេខធិការក្រសួងយុត្តិធម៌ បានសម្តែងការគាំទ្រចំពោះអង្គការ​តម្លាភា សង្គមស៊ីវិល​និង​ដៃ​គូរពាក់ព័ន្ធដែលបានជម្រុញឲ្យមានការប្រយុទ្ធប្រឆាំងនិង​អំពើ​ពុក​រលួយ បើទោះ​ជាស្ថិតក្នុងរូបភាពណាក៏ដោយ ។ លោកបន្តថា រាជរដ្ឋាភិបាល​បានយក​ចិត្ត​ទុកដាក់ខ្លាំងណាស់ក្នុងបញ្ហានេះ ដោយ​បង្កើតឲ្យមានអង្គភាពប្រឆាំងអំពើពុករលួយដែល​បានការងាររបស់ខ្លួនសស្រាក់សស្រាំបំផុត។

លោកបានបញ្ជាក់ថា មិនថាតែនៅកម្ពុជាយើងនោះទេ ប្រទេសនៅលើពិភពលោក ប្រទេស​ណា​ក៏មានអំពើ​ពុក​រលួយដែរ គ្រាន់តែវាសណ្ឋានខុសគ្នា តិច និងច្រើនតែប៉ុណ្ណោះ​មិនអាច​បដិសេធន័​បានទេ​ជាមួយ​គ្នាយើង​ក៏មិ​ន​បណ្តែត​បណ្តោយឲ្យវារីធំធាត់ស្រេចតែ​ចិត្តបាននោះ​ដែរ គឺត្រូវតែជម្រុញឲ្យមានការទុបស្កាត់ និងបំផុស​ឲ្យ​មហាជន​ចូលរួមប្រយុទ្ធប្រឆាំងនិងអំពើ ពុករលួយនេះ។

សូមបញ្ជាក់ថាALACបានពង្រីកវិសាលភាពរបស់ខ្លួនតាមរូបភាពជាច្រើន ដើម្បីឲ្យប្រជាពល រដ្ឋលោកបា​ន​ដឹង​និង​ស្គាល់កាន់តែច្បាស់ ព្រមទាំងរាយការអំពីអំពើពុករលួយ។ ដូចនៅ​ពេល​បាន​ពង្រាយពី​លេខទូរស័ព្ទ​ទំនាក់​ទំនង​របស់ខ្លួន តាមរយៈរឺម៉កកង់បីជាច្រើនគ្រឿងក្នុងរាជ​ធានីភ្នំពេញ នឹង​គ្រោងពង្រីក​នៅតាម​បណ្តា​នានា​ទូទាំង​​ប្រទេស៕

ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [886]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [822]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [706]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [776]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អភិបាលថ្មីជួបពិភាក្សាជាលើកដំបូង ជាមួយក្រុមមន្រ្តី ដើម្បីបន្តអនុវត្តការងារ

អភិបាលថ្មីជួបពិភាក្សាជាលើកដំបូង  ជាមួយក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [250]


យន្តហោះ MH 370 ធ្លាក់នៅមហាសមុទ្រឥណ្ឌា

ព័ត៌មានអន្តរជាតិ៖ យោងតាមប្រភព័ពត៌មានច្បាស់ការមួយបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [373]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 27 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 885 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749706​ នាក់