រូស្ស៊ី ៖ មន្ត្រីប៉ូលីសបានអោយដឹងថាមនុស្ស ៣៧បានស្លាប់នៅក្នុងមន្ទីរពេទ្យវិកល់ចរិកភាគពាយ័ព្យនៃប្រទេសរូស្ស៊ីអណ្តាតភ្លើងបានឆាបឆេះឡើងនៅ ថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៣ ក្នុងភូមិ Luka ក្នុងតំបន់Novgorod ហើយសារពត៌មានរូស្ស៊ីបានអោយដឹងថាមន្ទីរពេទ្យគឺសាងសង់ពីឈើដែលមានមនុស្សប្រហែល៦០នាក់។
អ្នកគ្រូពេទ្យម្នាក់បានខិតខំជួយសង្គ្រោះអ្នកជំងឺក្នុងចំណោមសាកសពទាំងនោះហើយរហូតមកដល់ពេលនេះមានសាកសព២២ នាក់ហើញបានរកឃើញភ្លើងត្រូវបានពន្លត់ប្រហែលម៉ោង៣ រសៀលម៉ោងនៅក្នុងស្រុកបើ តាមដឹងអគ្គីភ័យចាប់ផ្តើមពីអ្នកជំងឺដែលបានជក់បារី។លោកប៉ូលីសបានបញ្ជាអោយសណ្ឋាគារដែលនៅជិត នោះបិតដើម្បីកាពាសុវត្ថិភាពជាចម្បង បន្ទាប់មកប៉ូលីសសង្គ្រោះបន្ទាន់បានអោយដឹងថាភ្លើងបានឆាបឆេះ ឡើងដោយបុរសហើយក៏រីករាលដាលពីមួយជាន់ទៅជាន់នៅក្នុងមន្ទីរពេទ្យOksochiក្រោយមករូបភាពក៏បាន
ផ្សាយតាមទូរទស្សន៍។ លោកSergie Mitinដែលជាអ្នកគ្រប់នៅតំបន់នោះបានប្រាប់ភ្លាក់ងារសារពត៌មានInterfax របស់រូស្ស៊ីបុគ្គលិកនៅមន្ទីពេទ្យបានឃើញអ្នកជំងឺនៅក្នុងភ្លើងវាប្រហែលជាមកពីគាត់កំពុងតែជក់បារីនៅលើ គ្រែហើយភ្លើងក៏បានឆាបឆេះលើពូកដេកទៅគាត់បានបន្ថែមទៀតថាទីនោះគឺសំរាប់តែអ្នកជំងឺធ្ងន់ធ្ងរប៉ុណ្ណោះ ហើយបុគ្គលិកត្រូវបានបញ្ជាអោយចេញពីអាគារថ្មីមួយព្រោះ មន្ទីពេទ្យធ្វើពីឈើគឺគ្មានសុវត្ថភាពទេ។