ភ្នំពេញ ៖ មន្រ្តីអង្គការស៊ីម៉ាក់ បានអះអាងថាគ្រោះថ្នាក់ដោយសារគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា
ក្នុងពេលបច្ចុប្បន្ន មានការថយចុះច្រើនដោយសារតែក្រុមប្រជាពលរដ្ឋមានការយល់ដឹងនិងប្រុងប្រយ័ត្នខ្ពស់
ចំពោះបញ្ហាគ្រោះថ្នាក់ដ៏គួរឲ្យភ័យខ្លាច និងដោយ មានការយកចិត្តទុកដាក់បោសសំអាតពីអាជ្ញាធរ ។
លោក អ៊ុំ ភូមិរ៉ូអគ្គនាយករងមជ្ឈមណ្ឌល ស៊ីម៉ាក់បានអះអាងកាលពីពេលថ្មីៗនេះ ។បើទោះបីជាយ៉ាងដូច្នេះក្តី
លោកនូវពុំទាន់បានដឹងច្បាស់ថាតើតំបន់ណាដែលអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់
ផ្ទុះនោះ មានការថយចុះច្រើនជាងគេទេនៅឡើយទេ ។ ប៉ុន្តែអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិន
ទាន់ផ្ទុះក្នុងរយៈពេល៦ ខែដំបូងនៃឆ្នាំ ២០១៣ នេះមានការថយចុះប្រមាណជា៣៨% ។
ប្រធាននាយកដ្ឋានអប់រំផ្សព្វផ្សាយជួយជនរងគ្រោះដោយសារគ្រាប់មីននិងអភិវឌ្ឍន៍របស់ស៊ីម៉ាក់ លោក ឡេង
ជ្រាងបានឲ្យដឹងថាក្នុងរយៈពេល៦ ខែឆ្នាំ ២០១៣ នេះមានចំនួនករណីរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់
មិនទាន់ផ្ទុះមាន៤៦ ករណី ដែលនៅឆ្នាំ ២០១២រយៈពេលដូចគ្នា មានចំនួន៤៨ ករណីដែលនេះបង្ហាញឃើញ
ថាមានការថយចុះចំនួន៤%ដែលជាចំនួនដ៏តិចតួចបំផុត ។
រីឯចំនួនអ្នករងគ្រោះមានការថយចុះគួរឲ្យកត់សំគាល់ផងដែរ គឺក្នុងរយៈពេល៦ ខែឆ្នាំ២០១៣ មានចំនួន ៦៥
នាក់ ក្នុងនោះរងគ្រោះដោយសារគ្រាប់មីនចំនួន ២៨ នាក់រងគ្រោះដោយគ្រាប់មិនទាន់ផ្ទុះមានចំនួន៣៧នាក់។
លោកឡេង ជ្រាងបានបន្តថា ក្នុងចំណោមអ្នករងគ្រោះ៦៥នាក់នោះ មានបុរស ៤៧នាក់ ស្ត្រី ៦នាក់ និង កុមារ
១២ នាក់ និងបណ្តាលឲ្យស្លាប់ចំនួន ៨ នាក់ របួស ៤២ នាក់ និងធ្វើឲ្យពិការចំនួន ១៥ នាក់។
ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២ ឃើញថា មានការថយចុះ ៣៨% ដែល៦ ខែ
ឆ្នាំ ២០១២កន្លងទៅ មានអ្នករងគ្រោះចំនួនរហូតដល់ ១០៤នាក់ រងគ្រោះដោយសារគ្រាប់មីន ៣៩នាក់រង
គ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះចំនួន ៦៥ នាក់ ក្នុងនោះមានបុរស ៥៤ នាក់ ស្ត្រី ១៣ នាក់ និង កុមារ ៣៧
នាក់ បានបណ្តាលឲ្យស្លាប់ ២២ នាក់ របួស ៦៨ នាក់ និង ពិការ ១៤ នាក់។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល ស៊ីម៉ាក់ បានថ្លែងឲ្យដឹងថា អត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីននិង
គ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាបានចាត់ទុកការថយចុះនោះថាជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ។
លោក បានលើកឡើងរបាយការណ៍មកបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំ១៩៩៦អត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះមានរហូតដល់ ៣.០០០ ទៅ ៤.០០០ នាក់ឯណោះហើយចំនួននេះបានធ្លាក់ចុះជាបន្ត
បន្ទាប់រហូតមកដល់ឆ្នាំ២០១២នៅសល់ចំនួនតែ១៨៦ នាក់ ប៉ុណ្ណោះ ក្នុងនោះរងគ្រោះដោយសារគ្រាប់មីន
ចំនួន ៦៦ នាក់គ្រាប់មិនទាន់ផ្ទុះចំនួន១២០ នាក់ ។ ក្នុងចំណោមនោះ មានបុរស៩៨ នាក់ ស្ត្រី ២៧ នាក់ កុមារ
៦១ នាក់ ស្លាប់ ៤២នាក់ របួស ១២០នាក់ និង ពិការ ២៤ នាក់។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក ហេង រតនា បានបញ្ជាក់ថា៖យើងនៅតែមានការព្រួយបារម្ភចំពោះ
គ្រោះថ្នាក់ដោយសារគ្រាប់មីនតោន ដែលបច្ចុប្បន្ននេះបាន និងកំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋគួរឲ្យព្រួយ
បារម្ភ ។ បញ្ហាចម្បងដែលប្រជាពលរដ្ឋប្រឈមគឺគ្រាប់មីនតោនដែលកប់នៅក្នុងដីដែលមានជម្រៅជ្រៅ ព្រោះ
ដោយសារប្រជាកសិករមានជីវភាពធូរធារនោះពួកគាត់ក៏បានប្រើប្រាស់គ្រឿងយន្តកសិកម្មធន់ធ្ងន់ក្នុងការធ្វើ
ស្រែចម្ការ ហើយក៏ប៉ះនឹងគ្រាប់មីនតោនធ្វើឲ្យផ្ទុះគ្រោះថ្នាក់ដល់អាយុជីវិត ។
អគ្គនាយកមជ្ឈមណ្ឌលស៊ីម៉ាក់រូបនេះបានឲ្យដឹងទៀតថាផែនការបោសសម្អាតផ្ទៃដីមានគ្រាប់មីននៅឆ្នាំ
២០១៣ នេះ មានចំនួនប្រហាក់ប្រហែលទៅនឹងឆ្នាំ ២០១២ ដែរ គឺ៨២គីឡូម៉ែត្រការ៉េ ដែលផ្ទៃដីទាំងនេះភាគ
ច្រើនផ្តោតទៅលើតំបន់កសិកម្ម និងតំបន់អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនានា ។ ចាប់តាំងពីឆ្នាំ ១៩៩២ រហូត
មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើការបោសសម្អាតផ្ទៃដីមានគ្រាប់មីនបានចំនួនជាង៩០០គីឡូម៉ែត្រការ៉េ
និង រុករកគ្រាប់បានចំនួន ៣ លាន ៣ សែនគ្រាប់។
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីធ្លាប់បានមានប្រសាសន៍ថា ប្រវត្ដិ
សាស្ដ្រនៃសោកនាដកម្មដោយសារគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅប្រទេសកម្ពុជាដែលបានឆ្លងកាត់
ក្នុងទសវត្សរ៍៦០រហូតដល់ចុងទសវត្សរ៍៩០នោះបានធ្វើឱ្យកម្ពុជាជាប់ជាដំណាក់កាលដ៏ខ្មៅបំផុតមួយនៃប្រវត្ដិ
សាស្ដ្រហែកហួរដោយសារសង្គ្រាមតាមរយៈជម្លោះប្រដាប់អាវុធផ្ទៃក្នុង និង របបប្រល័យពូជសាសន៍ដ៏យង់
ឃ្នងអស់ពេលជាង៣ឆ្នាំ ៕
ដោយ៖ ស.ស្អាត