បន្ទាយមានជ័យ៖ បុរសជនជាតិថៃ៣នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនកាលពីវេលាម៉ោង
១រសៀល ស្ថិតនៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយជាប់ពាក់ព័ន្ធនឹងការនាំលុយ
ខ្មៅយកមកលាងលុយនៅកម្ពុជា។
លោកហមមុតមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថាជនជាតិថៃទាំង៣នាក់ត្រូវបានកម្លាំង
អាវុធហត្ថរបស់លោកក្រោមការដឹកនាំបញ្ជាពីព្រះរាជអាជ្ញារងកញ្ញាយិនសុគន្ធារីនិងមានការចូលរួមពីមន្ដ្រីធនា
គារជាតិបានឃាត់ខ្លួននិងរឹបអូសក្រដាសលុយខ្មៅចំនួន៤២៣សន្លឹក។
មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតលោកហមមុតដែលបានបង្ហាញមុខជនសង្ស័យទាំង៣នាក់នៅ
រសៀលថ្ងៃដដែលនេះបានបន្ដថាពួកគេទាំង៣បានលួចនាំចូលក្រដាសលុយខ្មៅ៤២៣សន្លឹកដែលមន្ដ្រីធនា
គារជាតិអះអាងថាជាលុយខ្មៅ។
បើតាមលោកហមមុតក្រោយពីការសួរនាំពួកគេទាំង៣នាក់ឆ្លើយថាក្រដាសខ្មៅទាំង៤២៣សន្លឹកត្រូវបានពួក
គេទទួលពីបុរសជនជាតិថៃម្នាក់នៅទីក្រុងបាងកកឲ្យនាំឆ្លងមកប្រទេសកម្ពុជា។
លោកហមមុតបានបន្ដថាជនសង្ស័យទាំង៣នាក់ រួមមានទី១ឈ្មោះខ្លងចៃធីវ៉ាត់ខាត់ប៉ាណុនកើតនៅឆ្នាំ១៩៧៦
កាន់លិខិតឆ្លងដែនលេខM ៩៦៨៤៥៨ទី២ ឈ្មោះ មួង វង្សថាសាគុន កើតនៅឆ្នាំ១៩៦៥ និងទី៣ឈ្មោះ គង់ ចាំ
ណុងប្រាវុទ្ធកើតនៅឆ្នាំ១៩៧០។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត
ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់តាមច្បាប់៕ ដោយ៖ ស.ស្អាត