​ប្រធាន​​គណបក្ស​​ហ៊្វុនស៊ិនប៉ិច​​នាំ​​សប្បុរ​ស​ជន​​ទៅ​​បរិច្ចាក​​ឈាម​​នៅ​​មន្ទី​រពេទ្យ​​ព្រះ​​អង្គឌួង​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ ៖ នៅ​រសៀលថ្ងៃចន្ទ ទី៣១ តុលា នេះ សម្តេច​រាជ​បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និង​​​​ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បាន​យាងដឹកនាំ សប្បុរស​ជន យុវជន អ្នកស្មគ្រចិត្ត​ចំនួន៣៧ អង្គ នាក់ទៅ​ផ្តល់​ឈាម​ដល់​មជ្ឈ​​មណ្ឌលជាតិ​ផ្តល់​ឈាម សម្រាប់​ជួយសង្រ្គោះ​ដល់​ជន​រងគ្រោះ​​ដែល​ត្រូវការ​ឈាម​ជា​បន្ទាន់សម្រាប់សង្រ្គោះជីវិត ។​

នៅក្នុងបន្ទប់ផ្តល់ឈាម សម្តេច​រាជ​បុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បាន​មានសុវនីយ៍​ថា ការ​យាង​​មកពេល​នេះ​មិនមែន​មក​​បរិច្ចាគ​​ឈាម​ដោយផ្ទាល់ព្រះអង្គទេ គឺបាននាំក្រុមយុវជន​ស្ម័គ្រចិត្តរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងយុវជនស័គ្រចិត្តដទៃទៀត​ ដែលលោក​មានចិត្ត​ធម៌ចង់ជួយដល់អ្នរងគ្រោះ ដែលត្រូវការឈាមសង្រ្គោះជីវិត តាមការអំពាវនាវ​របស់​ព្រះអង្គ​កាលពីថ្ងៃ​ទី​១៥​​តុលា​កន្លងទៅដែលព្រះអង្គ​បានមកបរិច្ចាកឈាមគឺ​​ក្នុង​ឱកាស​ខួប​ទី១​ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះរាជ​បិតា ព្រះ​បរម​​រតន​កោដ និង​ជា​កាយ​វិការ​​ដើម្បី​សង​ព្រះ​​​គុណ​ដល់​ព្រះអង្គ​ ដែល​​លោក​មាន​គុណ​ដ៏​លើស​លប់​មក​​លើ​ប្រទេស​ជាតិ ។​
សម្តេច​រាជ​បុត្រី​មានសុវនីយ៍ទៀត​ថា ថ្ងៃនេះទៀតសោតក៏​ជា​មហា​កិត្តិយសដែលមានបងប្អូន សមាជិកសមាជិការ និងយុវជន​​ស័គ្រ​​ចិត្តចំនួន៣០នាក់រួមទាំងព្រះសង្ឃ៧អង្គផងនោះ​បាននិមន្តនិងអញ្ជើញតាមការអំពាវនាវមក​ចូលរួម​បរិច្ចាគ​ឈាម ។ ហើយ​​ព្រះអង្គ​រំពឹង​ថា តាមការអំពាវ​នាវរបស់យើងនៅថ្ងៃ​ខាង​មុខ នឹងមាន​បង​ប្អូន​ប្រជាពលរដ្ឋ ពិសេស​ក្រុម​យុវជន​ច្រើន​រូប​ថែម​ទៀត​​ចូល​​រួម​ផ្តល់​ឈាម ដើម្បី​ជួយ​សង្រ្គោះជន​រងគ្រោះ ដែល​ពួក​គេ​​កំពុង​តែត្រូវ​ការ​ឈាម​ ។​
លោកស្រី​វេជ្ជបណ្ឌិត មឿក សាមាន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម បាន​មាន​ប្រសាសន៍​ថា ការ​យាងនាំអ្នកស័គ្រចិត្តមក​​ផ្តល់​ឈាម​របស់​សម្តេច​រាជ​បុត្រី ព្រះ​អនុជ នរោត្តម អរុណរស្មី នា​ឱកាស​នេះ គឺ​ជា​កាយ​វិការដ៏​សប្បុរស​ធម៌​របស់​ព្រះរាជ​វង្សានុវង្ស​ និង​ជាគំរូល្អ​សម្រាប់​ប្រជាជន​យើង ក្នុង​ការ​ចូលរួម​ចំណែក​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​សង្រ្គោះជីវិត។កញ្ញា តុង ផល្លី ជាអ្នកស្ម័គ្រផ្តល់​​ឈាមបានឲ្យដឹងថា ថ្ងៃនេះខ្ញុំមានការរំភើបណាស់ដែលមាន​ឱកាសបានចូលរួមបរិច្ចាក​ឈាម​តាមការអំពាវនាវ​របស់សម្តេច​ព្រះ​​អនុជ​​ដល់បងប្អូនប្រជាពល​រដ្ឋយើងដែលគាត់កំពុងត្រូវការឈាមដោយសារគ្រោះថ្នាក់ផ្សេងៗ ពិសេសស្រ្តីឆ្លងទន្លេ ក្នុងនាម​ខ្ញុំ​ជា​​ស្រ្តី​ដូចគ្នា មិនមានអ្វីជួយគាត់ទេមានតែការផ្តល់ជាឈាមនេះតែម្តងដែលអាចជួយជីវិត​គាត់បាន។ ​

កញ្ញា បានអំពាវនាវដល់ពលរដ្ឋទាំងអស់ដែលមានសុខភាពមាំទាំ ពិសេសយុវជន​បើមាន​ឱមាន​អាចធ្វោះ​អ្វីល្អជួយ​ដល់សង្គម​ត្រូវ​​តែ​នាំគ្នាធ្វើ។ព្រះតេជគុណ ជិក លឿង ហៅ មុន្នី គង់នៅវត្តស្វាយពពែបានមានសង្ឃដិកាថា បានទទួល​ដំណឹងពី​ការអំពាវ​នាវ​​របស់​​សម្តេចរាជបុត្រី ក្នុងឱកាសបុណ្យកឋិនទានកាលពីពេលថ្មីៗនេះ ថាមានអ្នកត្រូវការឈាមជាច្រើននាក់សម្រាប់សង្រ្គោះជីវិ​ត​ ព្រះអង្គក៏បាននិមន្តចូលរួមជាមួយ​ព្រះដទៃទៀតមកផ្តល់ឈាមដល់មជ្ឈមណ្ឌល់ជាតិផ្តល់ឈាម ជាមួយសម្តេចរាជបុត្រី ព្រះអនុ​ជ​ នរោត្តម អរុណរស្មី នាពេលនេះ។សូមបញ្ជាក់ថា ការយាងមកផ្តល់ឈាមផ្ទាល់ព្រះអង្គរបស់សម្តេចរាជបុត្រីកាលពីថ្ងៃទី១៥តុលា​ គឺចំថ្ងៃដែលព្រះករុណាព្រះបរមរតនកោដ្ឋយាងចូលទិវង្គត ។ ចំណែកថ្ងៃដឹកនាំក្រុមអ្នកស័្មគ្រ​ចិត្ត​ជាង​៣០នាក់មកផ្តល់​ឈាមគឺ​ចំ​​ថ្ងៃ​ដែលព្រះមហាវិរក្សត្រ ទ្រង់យាងប្រសូត្រថ្ងៃទី៣០ តុលា ឆ្នាំ១៩២២៕ ដោយ៖ សស្អាត​
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ការប៉ះ​ទង្គិច​គ្នា​នៅទីក្រុង​ Caracas​ ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ២នាក់​

ប្រទេស Venezuela ៖ ការប៉ៈទង្គិចគ្នាកាលពីថ្ងៃពុធម្ស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


បត្យករខ្មែរដ៏កំពូលជាប់ពានរង្វាន់ Nikkei Asia Prizesប្រចាំឆ្នាំ២០១៣

បត្យករ​ខ្មែរ​ដ៏កំពូលជាប់​ពានរង្វាន់N...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [359]


​​ហេតុអ្វីបាន​​ជាគេងាក​មក​ប្រើប្រាស់​​ប័ណ្ណធនាគារ​ ​និង​ ​Eftpos Machine​​

ភ្នំពេញ៖ ម៉ាស៊ីនឆូតកាត ឬ Eftpos Machine គឺជាប្រភេទ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [711]


​ជប៉ុននឹ​ង​បញ្ជូន ​អ្នកជំនាញ​ការមកជួយ​ ធ្វើកំណែ​ទម្រង់ការ ​បោះឆ្នោត​នៅកម្ពុជា ​ក្នុងពេល​ឆាប់ៗ​​

ភ្នំពេញ៖ តំណាងអង្គទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [422]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 65 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 617 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039884​ នាក់