សម្តេចតេជោ អញ្ជើញសម្ពោធ ដាក់ឲ្យដំណើរការ អគារពុទ្ធិក សាកលវិទ្យាល័យ ព្រះសីហមុនីរាជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា អមដោយមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជា ច្រើនរូប នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការអគារពុទ្ធិក សាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតននៅវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នៅក្នុងពីសម្ពោធនោះ ក៏មានការនិមន្តចូលរួមដោយព្រះសង្ឃរាជាធិបតី បួរ គ្រី និងព្រះសង្ឃសាមណនិស្សិត ជាច្រើនអង្គ ហើយក៏មានការអញ្ជើញចូលរួមអបអរសាទរពី តាជី យាយជី សិស្សានុសិស្ស យុវជនកាយឬទ្ធិ កាកបាទក្រហម និង ប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត។

សម្តេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និង ជាព្រះសាកលវិទ្យាធិការ បានមានព្រះសង្ឃដីកាថា អគារពុទ្ធិកសាកលវិទ្យាល័យមួយខ្នងនេះ ត្រូវបានបញ្ចុះបឋមសិលា សាងសង់នៅខែធ្នូ ឆ្នាំ២០០៩ ហើយត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃព្រសហ្បតិ៍នេះ។

សម្តេចសង្ឃ បួរ គ្រី បានមានសង្ឃដីកាបន្តថា អគារពុទ្ធិកសាកលវិទ្យាល័យ ដែលបម្រើដល់ការសិក្សាវិស័យ ពុទ្ធចក្រនេះ បានចំណាយថវិកាសាងសង់ជិត ៥០ម៉ឺនដុល្លារ ដែល១៥ភាគរយ ជាថវិកាផ្ទាល់របស់ព្រះអង្គ និង ៨៥ភាគរយទៀត ជាមហាសទ្ធារបស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

អគារមួយខ្នងនេះ មានកម្ពស់៤ជាន់ បន្ទប់សិក្សាចំនួន ២០បន្ទប់ បន្ទប់ការិយាល័យចំនួន២ បន្ទប់អនាម័យចំនួន ២០ និងសាលប្រជុំមួយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដកស្រង់ចេញពីគេហទំព័រដើមអំពិល

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [875]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [878]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [916]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [816]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [765]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​លោកអាគីហ៊ីកូ​ តាណាកា ​ប្រធានJICA ​ផ្តើមទស្សនកិច្ចរយៈ​ពេល២ថ្ងៃនៅកម្ពុជា ​

ភ្នំពេញៈ ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [332]


អ្នកទោស​​​ Samuel​ Sheinbein​ ត្រួវ​បានបា​ញ់សំ​លាប់នៅ​ក្នុងគុ​ក ​Rimonim​

ប្រទេសអ៊ីស្រាអ៊ែល៖ កាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកទោ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [380]


​WPTF ​ជ្រើសរើស​ តេក្វាន់​ដូរ​នគរបាល​កម្ពុជា ​ជាសមាជិក​ប្រតិបត្តិ​

ភ្នំពេញ៖ សហព័ន្ធតេក្វាន់ដូរនគរបាលពិភពលោក (WPTF) បា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [513]


​​កម្ពុជា​​រំពឹង​​ថា​​ទទួល​​បាន​​ភ្ញៀវ​ទេសចរណ៍​​៧​​លាននាក់​​នៅ​​ឆ្នាំ​​២០២០​​

ភ្នំពេញ៖ ដោយយោងទៅលើកំណើនភ្ញៀវទេសចរណ៍អន្តរជាតិ ពីមួ...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [386]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 32 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 288 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040983​ នាក់