ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយដែលដើរតួនាទី
ជាមាសបៃតង ដោយបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតនិងបង្កើនការ
ងារជូនប្រជាពលរដ្ឋធ្វើ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពីការអនុវត្ត
ការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍កម្ពុជាផ្នែកគេហកិច្ចតាមស្តង់ដាអាស៊ាន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣នេះ នាសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា កន្លងមកវិស័យទេសចរណ៍កម្ពុជា បានចូលរួមចំណែកយ៉ាង|
ខ្លាំងក្លានៅក្នុងការចូលរួមសម្រេចគោលដៅនៃយុទ្ធសាស្រ្តចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិ
បាលកម្ពុជាដែលមានសម្តេចតេជោ សែន ជាប្រមុខ។ វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាវិស័យអាទិភាព
មួយដែលដើរតួជាមាសបៃតង ដោយបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើត
និងបង្កើនឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលជាច្រើន
ការជំរុញការនាំចេញនៅនឹងកន្លែងដែលជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយ ភាពក្រីក្ររបស់
ប្រជាពលរដ្ឋ ព្រមទាំងអាចឆ្លើយតបបានទៅ នឹងបញ្ហាបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធិភាព
ដែលស្របនឹងនិន្នាការសកលលោកនាពេលបច្ចុប្បន្ន។
លោក ថោង ខុន បានចាត់ទុកវិស័យទេសចរណ៍ គឺជាវិស័យមួយមានលក្ខណៈជាប្រព័ន្ធ ជាអន្តរវិស័យប្រកប
ដោយប្រទាក់ក្រឡាគ្នាទាំងនៅកំរិតសកល កំរិតតំបន់ និងកំរិតជាតិ ហើយក៏ត្រូវបានចាត់ទុកទៀតថា ជាសមា
សធាតុមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពង្រឹងទំនាក់ទំនងទៅវិញទៅមក ពិសេសការ
ជំរុញវប្បធម៌សន្តិភាព ។
លោកបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការទេសចរណ៍អន្តរជាតិ(UNWTO)បានបង្ហាញថា នៅឆ្នាំ២០១២
ទេសចរធ្វើដំណើរទូទាំងពិភពលោកមានចំនួន១.០៣៥លាននាក់ ក្នុងកំណើន ៤ភាគរយ ហើយនៅឆ្នាំ២០២០
ទេសចរពិភពលោកនឹងកើនដល់១.៦០០លាននាក់ និងនៅឆ្នាំ២០៣០ នឹងកើនដល់ ១.៨០០លាននាក់ ដែល
អាចទាញចំណូលប្រមាណ ៣ពាន់លានដុល្លារក្នុងមួយថ្ងៃ ដោយឈរក្នុងលំដាប់ទី៤ បន្ទាប់ពីប្រេងឥន្ទនៈ
ឧស្សាហកម្មគីមី និងរថយន្ត។
ដោយឡែកចំពោះកម្ពុជាក្នុងឆ្នាំ២០១២កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៣.៥លាននាក់
ក្នុងកំណើន២៤,៤ភាគរយធៀប នឹងឆ្នាំ២០១១ជាមួយនឹងចំនួនទេសចរក្នុងស្រុកប្រមាណ៨លាននាក់ ក្នុង
កំណើន១៤ភាគរយ ដោយបាននាំមកនូវចំណូលជូនជាតិប្រមាណ២.២១០លានដុល្លារអាមេរិករួមចំណែក
ប្រមាណ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារដោយផ្ទាល់ប្រមាណជាង៣៥
ម៉ឺននាក់។ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៣ នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួនប្រមាណ
១.៥លាននាក់ កើនឡើង ១៧,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១២ ។
សូមបញ្ជាក់ថា ស្របគ្នាជាមួយនឹងពិធីបុណ្យសមុទ្រដែលគ្រោងធ្វើនៅខេត្តកែប ចាប់ពីថ្ងៃ០៥-១០ខែធ្នូ ឆ្នាំ
២០១៣ ខាងមុខនេះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកំរិតសាកលលោកថ្មីមួយទៀតគឺ
មហាសន្និបាតលើកទី៩របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក ក្រោមប្រធានបទ«ទឹក
សមុទ្រខៀវស្រងាត់»នាទីក្រុងបៃតង នៃរមណីយដ្ឋានឋានសួគ៍បូកគោខេត្តកំពត ៕
ដោយ : សុវណ្ណរ័ត្ន