ភ្នំពេញ៖ និស្សិតវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជាចំនួន១០០០នាក់ បានចូលរួមសិក្ខាសាលាស្តីពីចិត្តសាស្រ្តដែលរៀបចំឡើងដោយវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជា ក្រោមវត្តមាន ឯ/ឧបណ្ឌិត ដួងចាន់ជួងចាន់អម្រិត នាយកវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជា ។
ឯ/ឧបណ្ឌិត ដួងចាន់ ជួងចាន់អម្រិត បានបញ្ជាក់ថា សិក្ខាសាលាស្តីអំពី ចិត្តសាស្រ្ត គឺធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះ ដឹង បទពីសោធន៏ ការអប់រំចិត្ត សិលធម៏ក្នុងការរស់នៅ ការអនុវត្តន៏ការងារជាក់ស្តែងការទំនាក់ទំនង ការដឹកនាំមនុស្ស តាមរយៈការប្រើប្រាស់ ចំណេះដឹងបែបចិត្តសាស្រ្ត ដែលអាចធ្វើអោយនិស្សិតស្វែងយល់បាននូវអ្វីដែលសង្គមយើងកំពុងរីកចំរើននាពេលបញ្ចុប្បន្ន ។ ឯ/ឧ បណ្ឌិត បានលើកឡើងបន្តទៀតថា សិក្ខាសាលានាពេលនេះ គឺ ពិតជាបានផ្តល់ផលប្រយោជន៏យ៉ាងខ្លាំងទៅដល់និស្សិតដែលមិនទាន់មានបិទពិសោធន៏អាចក្រេបជញ្ជក់យកចំណេះដឹងពីវាគ្មិនដើម្បីទទួលយកនូបទពិសោធន៏ពីសិក្ខាសាលា ដើម្បីយកទៅប្រើប្រាស់និងអនុវត្តន៏ក្នុងការរស់នៅ ក៏ដូចជាការប្រើប្រាស់សម្រាប់ការងារ និងការប្រកបអាជីវកម្មផ្សេងៗនាពេលបញ្ចុប្បន្ននិងពេលអនាគត់ ។
ឯក ឧត្តមបណ្ឌិត បានបញ្ចាក់ទៀតថា ដើម្បីអោយគោលដៅរបស់យើងឈានទៅរកភាពជោគជ័យនៅក្នុងអាជីពការងារ គម្បីនិស្សិតទាំងអស់ត្រូវចេះប្រើប្រាស់ចិត្តសាស្រ្តដែលជាផ្នែកមួយដែលនាំអោយយើងមានទំនាក់ទំនងល្អនៅក្នុងការងារនិង មជ្ឈដ្ឋានប្រកបអាជីពផ្សេងៗ ជាពិសេស ចិត្តសាស្រ្តគឺជាស្ពានចំលងមួយសំខាន់ខ្លាំងនៅក្នុងជីវិតរសនៅរបស់មនុស្សម្នាក់នៅក្នុងសង្គម ។នៅពេលដែលយើងចេះប្រើចិត្តសាស្រ្តនោះការងារអ្វីនិងបានសម្រេចគ្រប់ពេលវេលាទាំងអស់។ឯក ឧត្តមបណ្ឌិត បញ្ចាក់ថា ជាវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជាគឺបានចាប់ផ្តើមដំបូងពីអង្គការសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជាតែ ប៉ុណ្ណោះរហូតបានប្រែក្លាយជាវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជា ដែលមានបុគ្គលិកចំនួន២០០នាក់កំពុងបំរើការងារនៅពេលបញ្ចុបន្ននេះគឺបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំប្រកបដោយសុខសន្តិភាព និងស្ថេរៈភាព ដែលបានផ្តល់ឱកាសអោយវិស័យឯកជនបានចូលរួមចំណែកអភិវឌ្ឍន៏នៅធនធានមនុស្សប្រកបដោយសមត្ថភាព៕ដោយ៖ អភិរក្ស