អគ្គីភ័យ​​​​ក្នុងឡាន​ក្រុងនៅ​ប្រទេស​ចិន​ស្លាប់​ ១០នាក់​ រងរបួស​ ១៧នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ប្រទេសចិន៖ កាលពីព្រឹកថ្ងៃពុធនេះ អគ្គីភ័យនៅក្នុងឡានក្រុងមួយគ្រឿងបានឆក់យកជីវិតមនុស្សចំនួន ១០នាក់ និងបានបណ្តាលអោយមនុស្សយ៉ាងហោចណាស់១៧នាក់ផ្សេងទៀតទទួលរងរបួសជាទំងន់។ មន្រ្តីប៉ូលីសបាន
មានប្រសាសន៍ថា ឡានក្រុងមួយគ្រឿងខាងលើនេះគឺបានដឹកអ្នកដំណើរចំនួន ៤៣នាក់។ សូមបញ្ជាក់ផងដែរថា អគ្គីភ័យនៅក្នុងឡានក្រុងមួយគ្រឿងខាងលើនេះគឺបានកើតឡើងនៅក្នុងទីក្រុង Jilin ខេត្ត Jilin ស្ថិតនៅភាគឦ
សាននៃប្រទេសចិន។ រហូតមកដល់ពេលនេះ មន្រ្តីប៉ូលីសគឺមិនទាន់បានដឹងនៅឡើយទេ អំពីមូលហេតុដែលបង្ក
អោយកើតមានអគ្គីភ័យខាងលើនេះ។ មន្រ្តីប៉ូលីសម្នាក់បានលើកឡើងថា កាលពីសប្តាហ៍មុន អគ្គីភ័យនៅក្នុង
ឡានក្រុងមួយគ្រឿងក្នុងខេត្ត Guizhou បានឆក់យកជីវិតមនុស្សចំនួន ៦នាក់និងបានបណ្តាលអោយមនុស្សចំនួន
៣៥ នាក់ផ្សេងទៀតទទួលរងរបួសជាទំងន់។ ភ្នាក់ងារសារព័ត៌មានស៊ិនហួបានអោយដឹងថា ឡានក្រុងដឹកអ្នកដំ
ណើរមួយគ្រឿងខាងលើនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Fukang Wood៕ ដោយ៖ តុលា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1136]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1042]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [876]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [881]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [975]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អ្នក​ដំណើរ​តាម​រថ​យន្ត​ក្រុង​ប្រមាណ​៣០​នាក់​បានរួ​ច​ផុត​ពី​ការរ​​ង​របួស​និង​ស្លាប់​

កំពង់ឆ្នាំង៖ រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ ដែលផ្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [426]


ជើង​ឯក​​ជិះ​​ស្គី​លើ​ទឹក​ Sarah​ Teelow​ បាន​ទទួល​មរណះ​ភាព​ហើយ​

New south Wales៖ យោងតាមប្រភពព័ត៌មានប្រចាំរដ្ឋ New ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [384]


សាក​សព​ ៨នាក់​ត្រួវ​បាន​គេរក​ឃើញនៅ​កន្លែង​ជីករ៉ែមាសក្នុង​ប្រទេស​អាព្រិក​ខាងត្បូង​

អាព្រិកខាងត្បូង៖​ កាលពីល្ងាចថ្ងៃពុធម្សិលមិញ ក្រុមអ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [364]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 177 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2460 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965360​ នាក់