អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បំភ្លឺ ពាក់ព័ន្ធរឿង ក្រុមហ៊ុន BHP Billiton
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ​អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័សរបស់​ទីស្តីការគណៈរដ្ឋមន្ត្រីបាន​ចេញ​ផ្សាយ​នូវ​សេចក្តីបំភ្លឺ២ទំព័រ
ជា​ភាសា​ខ្មែរទាក់ទង​អត្ថបទរបស់​កាសែត​អូស្ត្រាលីចុះផ្សាយ​ដំណឹង​ថាសម្តេចហ៊ុនសែនជាប់​ពាក់ព័ន្ធនឹងការ
ចរចា​លុយ​ទឹកតែពី​ក្រុមហ៊ុន​រុករក​រ៉ែ  BHP Billiton ដែលជា​ក្រុមហ៊ុន​សាជីវកម្ម​រុករក​រ៉ែអូស្ត្រាលីធំ​ជាង​គេ​បំផុត
លើ​ពិភព​លោក​។    តាម​សេចក្តីបំភ្លឺការផ្សាយ​នោះជា​ព័ត៌មាន​មិន​ពិតដោយ​មាន​គោល​បំណង​ទុច្ចរិត​យ៉ាង​
ច្បាស់ក្រឡែតដើម្បី​បំផ្លើសការពិតសំដៅ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​សម្តេច​តេជោហ៊ុនសែន​។​


​សេចក្តីបំភ្លឺដែល​បាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែតនៅ​ព្រឹក​ថ្ងៃទី​២៨ខែ​មីនាឆ្នាំ​២០១៣បានបង្ហាញ​ថាអង្គភាព​
ព័ត៌មាននិង​ប្រតិកម្ម​រហ័សនៃ​ទីស្តីការគណៈរដ្ឋមន្ត្រីមាន​ការភ្ញាក់ផ្អើលនិង​ស្រងាកចិត្ត​យ៉ាងខ្លាំងដោយសារ​
ភាពខ្វះខាត​នៃ​វិជ្ជាជីវៈនៃ​អត្ថបទ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួនដែល​ក្នុងនោះមាន​អត្ថបទ​មួយដែល​មាន​
ចំណងជើង​ថា“​នាយករដ្ឋមន្ត្រី​កម្ពុជាបាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការចរចា​” ដែល​បាន​សរសេរ​ដោយ​លោក
Richard Baker និង​លោក Nick McKenzie​។     បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះបាន​ផ្សាយ​ព័ត៌មាន​មិន​ពិតដោយ​មាន​គោលបំណង​ទុច្ចរិត​យ៉ាង​ច្បាស់ក្រឡែតដើម្បី​បំផ្លើសការពិតសំដៅ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​សម្តេច​តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា  ដែល​ពាក់ព័ន្ធ​នឹង​ករណី​ក្រុមហ៊ុន BHP Billiton ដែលជា​ក្រុមហ៊ុន​សាជីវកម្ម​រុករក​រ៉ែអូស្ត្រាលីធំ​ជាង​គេ​បំផុត​លើ​ពិភពលោក​។​

 អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័សមាន​កាតព្វកិច្ច​ជម្រាបជូន​ដល់​សាធារណជន​ជាតិនិង​អន្តរជាតិនូវ​ការ​ពិតដែល​លាតត្រដាង​អំពី​ការ​ភូតភរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាងលើនិង​សូម​បកស្រាយ​បំភ្លឺ​ចំពោះ​ការចោទ
ប្រកាន់​ទាំងអស់ប្រឆាំង​នឹង​សម្តេច​តេជោហ៊ុនសែនពាក់ព័ន្ធ​នឹង​ករណី​អំពើពុករលួយ​ជាមួយ​ក្រុមហ៊ុនBHP​។​

 ១. គួរកត់សម្គាល់​ថាសម្តេច​តេជោហ៊ុនសែនតែងតែ​ចំណាយ​ពេលវេលា​ជួប​ជាមួយ​វិនិយោគិន​នានាដែល​ចាប់អារម្មណ៍​ក្នុង​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជានិង​ដែល​មាន​បំណង​ចង់​ជួប​សម្តែង​ការគួរសមឬ​ជម្រាប
ជូនសម្តេចអំពី​ទិដ្ឋភាព​ផ្សេងៗ​នៃ​ការវិនិយោគ​បរទេសឬ​ក្នុង​ស្រុក​។ជំនួប​បែបនេះមិន​គួរ​ត្រូវ​បាន​គិតថាជា​
ការគាំទ្រ​មិន​ប្រក្រតីចំពោះ​ក្រុមហ៊ុនBHP នៅពេល​ដែល​សម្តេច​តេជោបាន​ទទួល​ជួប​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន
BHP ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេសកម្ពុជា​ទេប៉ុន្តែ​នេះ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​សម្តេច​តេជោ
ដើម្បី​លើកទឹកចិត្ត​ដល់​ការវិនិយោគ​។​


២. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជានិង​ក្រុមហ៊ុនBHP តម្រូវឱ្យ​ក្រុមហ៊ុន​អូស្ត្រាលី​នេះផ្តល់​មូលនិធិ​សង្គម​ចំនួន២,៥​លាន​ដុល្លារ​អាមេរិកដល់​រាជរដ្ឋាភិបាល​កម្ពុជាជា​បី​ដំណាក់កាល​៖ក្នុង១៨​ខែ​ដំបូងចំនួន
០,៥លាន​ដុល្លារ​អាមេរិក នៅ២​ឆ្នាំ​បន្ទាប់ចំនួន១​លាន​ដុល្លារ​អាមេរិកនិង​នៅ២​ឆ្នាំ​បន្ទាប់​ទៀតនៃ​សកម្មភាព​
រុករក​រ៉ែ​ចំនួន១​លាន​ដុល្លារ​អាមេរិក​ទៀត​។   តាម​ការពិតក្រុមហ៊ុន BHP បាន​ផ្តល់​មូលនិធិ​សង្គម​បាន​តែ​ចំនួន​
សរុប១,៥លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះពីព្រោះ​ក្រុមហ៊ុនBHP បាន​សម្រេចចិត្ត​ដក​ការវិនិយោគ​របស់​ខ្លួន​
វិញក្រោយ​រយៈពេល៣​ឆ្នាំ​កន្លះដែល​នោះគឺ​នៅ​ដំណាច់​ដំណាក់កាល​ទី​ពីរ​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព​បឋម
(​នៅ​ឆ្នាំ​២០០៩)​។ប៉ុន្តែ​ក្រុមហ៊ុនBHP បាន​ផ្តល់​ប្រាក់​តែ​ចំនួន១,៣៥លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះទៅក្នុង​
គណនីថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា(​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​)​។ដោយ​មាន​ការឯកភាព​ពី​រាជរដ្ឋាភិ
បាល​កម្ពុជាទឹកប្រាក់​ដែល​នៅសល់១០% នៃ១,៥លាន​ដុល្លារ​អាមេរិកឬ១៥០.០០០ដុល្លារ​អាមេរិកបាន​ត្រូវ​
រក្សាទុក​និង​ប្រើប្រាស់ដោយ​ក្រុមហ៊ុនBHP ផ្ទាល់សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​សង្គមនិង​បរិស្ថាន​នៅក្នុង​
ខេត្ត​មណ្ឌលគិរីដែល​ជា​ទីតាំង​រុករក​រ៉ែ​។​


៣. យោង​តាម​អត្ថបទ​ខាងលើមន្ត្រី​រាជរដ្ឋាភិបាល​មួយរូបត្រូវបាន​គេ​ស្រង់​សំដី​របស់​គាត់​ដែល​បាន​និយាយថា
រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​នូវ​អ្វី​ដែល​គេ​ហៅថា“​ប្រាក់​ទឹកតែ​” ចំនួន២,៥​លាន​ដុល្លារ​អាមេរិកពី​ក្រុមហ៊ុន
BHP​ ។   ចំនួន​ទឹកប្រាក់​ដែល​លើកឡើង​នេះតាម​ការពិត​គឺសំដៅ​ទៅលើ“​មូលនិធិ​សង្គម​” ដែល​ត្រូវបាន​រំពឹង
ទុក​ដូចដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​។      ក៏​ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយបណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​
ចំនួន​បាន​ប្រើប្រាស់​ពាក្យ“​ប្រាក់​ទឹកតែ​” គឺជា​ប្រាក់​សំណូក​។​


៤. ក្រុមហ៊ុនBHP បាន​ទទួល​អាជ្ញា​ប័ណ្ណ​ក្នុង​ការរុករក​រ៉ែ​ប៉ុក​ស៊ីត​លើ​ផ្ទៃដី៩៩.៦០០​ហិកតាដូច​បាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀងមិនមែន​លើ​ផ្ទៃដី“១​លាន​ហិកតា​” ដែល​បាន​បញ្ជាក់​នៅក្នុង​អត្ថបទ​សារព័ត៌មាន​នោះឡើយ​។​


៥. វា​ជា​ការ​ប្រឌិតនិង​បំភ្លៃ​ការពិត​នៅ​ពេល​ដែល​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួនបាន​អះអាង​ថាការដក
ខ្លួន​របស់​ក្រុមហ៊ុន BHP បាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់​ពី​មាន​ការចេញផ្សាយ​របាយ​ការណ៍​មួយ​របស់​អង្គការGlobal
Witness ស្តីពី“​ការបាត់បង់​ទឹកប្រាក់៣,៥លាន​ដុល្លារអាមេរិក​” នោះ​។តាម​ការពិតដោយ​ផ្អែក​លើ​ការវិភាគ​យ៉ាង​
ល្អិតល្អន់​របស់​ក្រុមហ៊ុនBHP ក្រុមហ៊ុនបាន​ពន្យល់​យ៉ាងច្បាស់​អំពី​មូលហេតុ​នៃ​ការដកខ្លួន​របស់​ក្រុមហ៊ុនដែល
​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ដទៃទៀត​នោះគឺ​កំណប់​រ៉ែ​បុក​ស៊ីតមាន​បរិមាណ​មិន​គ្រប់គ្រាន់សម្រាប់​ធ្វើ​
អាជីវកម្មដែល​ធ្វើឱ្យ​គម្រោង​នេះពុំ​មាន​ផលចំណេញ​សេដ្ឋកិច្ច​។​


៦. អត្ថបទ​ខាងលើក៏​សរសេរ​មិន​ត្រឹមត្រូវ​ត្រង់​ចំណុច​មួយទៀត  ដោយហេតុ​ថាលោក​មេធាវីBretton Sciaroni
មិនបាន​ធ្វើ​ជា​តំណាងឱ្យ​ក្រុមហ៊ុនBHP ឬក៏​រាជរដ្ឋាភិបាល​កម្ពុជា​ទេហើយក៏​មិន​បាន​ពាក់ព័ន្ធ​នៅក្នុង​គម្រោង​
នេះដែរ​។​
​អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័សនៃ​ទីស្តីការគណៈរដ្ឋមន្ត្រីសម្តែង​នូវ​ការសោកស្តាយ​និង​បដិសេធ​ចំពោះ​
គោលបំណង​អាក្រក់និង​ការ​បំភ័ន្ត​ព័ត៌មាន​បែប​នេះ​ដោយ​បណ្តាញ​ផ្សព្វផ្សាយព័ត៌មាន​មួយ​ចំនួនក្នុងន័យ​
ប៉ុនប៉ង​បង្ខូច​កេរ្តិ៍ឈ្មោះរបស់​សម្តេច​តេជោនាយករដ្ឋមន្ត្រីនៃ​រាជរដ្ឋាភិបាល​កម្ពុជាជាប់​ពាក់ព័ន្ធ​នឹង​ករណី​
ចោទប្រកាន់​អំពី​អំពើពុករលួយ​ជាមួយ​ក្រុមហ៊ុនBHP នៅ​មុនពេល​ដែល​នឹង​ឈាន​ដល់​ការបោះឆ្នោត​សកល​
នៅ​កម្ពុជា​។

​ទោះជា​យ៉ាងណាក្តីអង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័សរបស់​ទីស្តីការគណៈរដ្ឋមន្ត្រីបាន​គូសបញ្ជាក់ថាព័ត៌មាន
ដែល​បំភ្លៃ​ការពិត​ទាំង​នេះ​នឹង​មិន​អាច​រារាំងដល់​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជាក្នុង​ការទាក់
ទាញ​វិនិយោគទុន​បន្ថែមទៀតទាំង​ក្នុងប្រទេសនិង​ក្រៅប្រទេសដែលមាន​សារសំខាន់​បំផុតសម្រាប់​ការអភិវឌ្ឍ
កំណើនសេដ្ឋកិច្ចនិង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​នោះបានទេ៕​

​ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក កែប ជុតិមា ស្នើឲ្យក្រុមហ៊ុន ឡានដឹកដីលាងសំអាត ថ្នល់ឲ្យបានស្អាតវិញ

លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានបញ្ចេញ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [340]


​កោដ្ឋមាស​ និង​ព្រះសារីរិកធាតុ ​បាត់​អស់​៩​ថ្ងៃ​ហើយ ​នៅតែ​មិនទាន់​មាន​សមត្ថកិច្ច​ណារក​ឃើញ​

ភ្នំពេញ៖ បើគិតទៅវាយមានរយៈពេលប្រមាណជា៩ថ្ងៃមកហើយ ក្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [398]


​សាលា​​រាជ​ធានីភ្នំពេញ ​​កំពុង​​​សិក្សា​​គ​ម្រោ​ង​​​ផ្លូវ​​ក្រោម​​ដី​​ ​

ភ្នំពេញៈ ផ្លូវ​​​ក្រោម​​ដី​មួយ​ខ្សែ​ដំបូងបង្អស់​រប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [298]


ការទម្លាក់​​​គ្រាប់​បែក​មកលើ​ប្រទេស​ប៉ាគីស្ថាន​ឆក់​យក​ជីវិមនុស្ស​ ៥នាក់​

ប្រទេសប៉ាគីស្ថាន៖ យោងតាមសំដីរបស់មន្រ្តីប៉ូលីសម្នាក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [367]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 361 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1003 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864680​ នាក់