លោក សម រង្ស៊ី បានវិលត្រលប់មក​ដល់​កម្ពុជា​វិញ បង្ហាញ​ជំហរ​ចង់​ចរ​ចា​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ លោក សម រង្ស៊ី បាន​វិលត្រឡប់មកដល់ទឹកដីកម្ពុជា​វិញ​ហើយកាលពី​ម៉ោង​ជាង៩ព្រឹកថ្ងៃ​សុក្រ ទី១៦
សីហាម្សិលមិញនេះ។ ក្រោម​ក្រសែភ្នែកអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងសម្រែក​គាំទ្រ​ដ៏​កងរំពង​
ពី​សកម្មជន​អ្នកគាំទ្រ​ប្រមាណ៥០០ទៅ៦០០នាក់នៅមុខ​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

នៅចំពោះមុខក្រុមអ្នកកាសែត និងមហាជនលោក សម រង្ស៊ី មិនទាន់​បញ្ជាក់​ជំហរ​ឲ្យ​បានច្បាស់លាស់ចំពោះ​គម្រោង​ធ្វើបាតុកម្មតវ៉ា​នឹង​លទ្ធផលបណ្តោះអាសន្ននៃការ​បោះឆ្នោតដែលចេញដោយគ.ជ.ប.នោះ​នៅឡើយ​ទេ។ ប៉ុន្តែ​លោក​សមរង្ស៊ីបានបង្ហាញ​ជំហរដោយ​សង្ឃឹមថានឹងមាន​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ស្វែងរក​ដោះស្រាយ​ដោយ​សន្តិវិធី។

នៅព្រឹកថ្ងៃដដែលនេះគេឃើញសកម្មជន​អ្នកគាំទ្រ ​លោក​សម រង្ស៊ីបាន​ទៅ​ទទួលហែហមប្រធានគណបក្ស​
បក្សប្រឆាំងរូបនេះនៅមុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញកាលពីព្រឹកថ្ងៃ​សុក្រ​កន្លងទៅនេះ ក៏ប៉ុន្តែសកម្ម​
ជនទាំងនោះ​មិនជា​ច្រើន​ដូច​កាលពី​លោក​សម រង្ស៊ីមកដល់ស្រុកកាលពី​ថ្ងៃទី១៩កក្កដា​នោះឡើយ។ យ៉ាង​
ណាក៏ដោយចរាចរណ៍​តាមផ្លូវ​សហព័ន្ធរុស្ស៊ីត្រូវ​កកស្ទះ​មួយរយៈ​ខណៈដែល​លោក​សម រង្ស៊ី ដើរ​ចេញពី​
ព្រលានយន្តហោះប្រមាណ១គីឡូម៉ែត្រមុននឹង​លោក​ឡើង​ជិះរថយន្ត។

នៅ​កណ្តាលចំណោម​អ្នកគាំទ្រខណៈ​ដើរ​ហែហម​ដោយ​ក្រុម​អ្នកការពារ​យ៉ាង​ប្រជ្រៀ​ត​ណែន នឹងប្រទើង​ឭប្រទាក់គ្នានោះលោកសមរង្ស៊ីបាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថាកិច្ច​ការដែល​ត្រូវធ្វើ​មុនគេពេលនេះគឺ​
លោក​មាន​ផែន​ការជួប​ជាមួយ​ប្រជាពលរដ្ឋនៅ​ទូទាំងប្រទេស។  អំពី​គម្រោង​​ធ្វើបាតុកម្មប្រឆាំងនឹង​លទ្ធផល​
បោះឆ្នោតមិនត្រូវ​បាន​លោកសម រង្ស៊ីបញ្ជាក់​ឲ្យ​បានច្បាស់លាស់​ទេ។ តែលោកបានបង្ហាញថា ខ្ញុំ​នៅតែ​គាំទ្រ​
ជានិច្ចនិង​ទាមទារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។ ត្រូវតែ​រៀបចំ​វិធានការ​គ្រប់បែបយ៉ាង។ ការផ្តួចផ្តើម​គំនិត​គ្រប់​
បែបយ៉ាងដើម្បី​ទាមទារ​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ។ លោក សម រង្ស៊ីបង្ហាញ​ជំហរ​យ៉ាងមុតមាំថានឹងមាន​ការ​
ចរចា ហើយការស្វែងរក​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរជាការ​ចាំបាច់។
 
យ៉ាង​ណា​ក៏លោកមិនបាន​បង្ហាញ​ជំនឿ​លើ​ការដោះស្រាយ​បណ្តឹង​បោះឆ្នោតនៅ​គ.ជ.បពេល​នេះ​ទេលោក​
ថាមិនមាន​នរណា​ឲ្យ​តម្លៃ​ទៅលើ​គ.ជ.ប​ទេ។ ជាមួយគ្នានោះដែរ លោក​សម រង្ស៊ី បាន​ឆ្លើយ​នឹង​សំណួរ​អ្នក​
កាសែតអំពី​កិច្ចប្រជុំរបស់លោកនៅ​សហរដ្ឋអាមេរិកដោយបញ្ជាក់​យ៉ាងខ្លី​ថាលោក​បាន​ជួប​ជាមួយ​អង្គ​ការ​
សហប្រជាជាតិនិង​មន្ត្រី​រដ្ឋាភិបាលដែល​គេ​មាន​ជំនាញ​ខាង​បោះឆ្នោត តែលោកមិនបាន​បញ្ជាក់​ពី​លទ្ធផល​នៃ​
កិច្ចប្រជុំ​នោះយ៉ាងណាឡើយ។
 
ជាការកត់សម្គាល់នៅពេលលោកសមរង្ស៊ីមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកម្សិលមិញនេះគេ
មិនឃើញវត្តមានលោកកឹម សុខាអនុប្រធាន​គណបក្ស ​សង្គ្រោះ​ជាតិទៅទទួលលោកសមរង្ស៊ីនោះទេ។ តែ​
មន្រ្តីគណបក្សសង្រ្គោះជាតិបាននិយាយថា នៅថ្ងៃទី១៦សីហានេះលោក កឹម សុខា ត្រូវចុះទៅខេត្តកំពង់ចាម។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃដដែលនេះ លោក សម រង្សី មានគម្រោង​
ចេញដំណើរទៅកាន់ខេត្តកំពង់ចាម និងបន្តដំណើរទៅកាន់ខេត្ត ផ្សេងៗទូទាំងប្រទេសជាបន្តបន្ទាប់ ។ តែពុំ​
មាននណាម្នាក់និយាយពីការបរិច្ឆេទច្បាស់លាស់នៃដំណើរនោះទេ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [928]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [923]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [968]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [869]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [811]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

EU ស្វាគមន៍ដំណើរការ បោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖  លោកស្រី Cath...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [396]


​ម៉ាឡេស៊ី​កំពុង​ថ្ពក់ភ្ញៀវ​ទេសចរ​កម្ពុជា​ឲ្យ​ទៅ​កម្សាន្ត​នៅ​ប្រទេស​របស់​ខ្លួន ​

ភ្នំពេញ៖ ក្រុមមន្រ្តីផ្នែកទេសចរណ៍របស់ប្រទេសម៉ាឡេស៊...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [667]


​កម្ពុជា​រីក​ចម្រើនខ្លាំងលើ​ វិស័យផ្តល់ប្រាក់​ឥណទាន​ និង​បញ្ញើរ ​ឆ្នាំ២០១៣​

ភ្នំពេញៈ គិត​ត្រឹម​​ឆ្នាំ​២០១៣​​ ការ​ផ្តល់​ឥណទាន​​...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [697]


ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មី នរោត្តម អរុណរស្មី ប្រកាស​ដើរ​តាម​នយោ​បាយ​សម្តេចឪ

ភ្នំពេញ៖ នៅក្នុង​សមាជវិសាមញ្ញ​របស់​គណបក្ស ​ហ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [552]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 349 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1647 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132161​ នាក់